ធ្វើ​យ៉ាង​ម៉េច​ទើប​ដឹង​ថា​គាត់​ស្រឡាញ់​អ្នកពិត

ដូច្នេះ ​, អ្នក​ប្រាកដ​ណាស់​ថា​បុរស​ម្នាក់​នេះ ដែល​បាន​ជួប​អ្នក​នៅ​កន្លែង​ធ្វើ​ការងារ ឬ​នៅ​កន្លែង​ផ្សេង​ទៀត​គឺ​បាន​ចំណាប់​អារម្មណ៍​លើ​រូបអ្នក​។ ប៉ុន្តែ​អ្នក​មិន​ដឹង​ពី​វិធី​ធ្វើ​ឲ្យ​ទំនាក់​ទំនង​របស់​អ្នក និង​គាត់​ទៅ​មុខ​មួយ​កម្រិត​ទៀត​នោះ​ទេ។ នៅក្នុង​ស្ថានការណ៍​បែបនេះ អ្នក​គ្រាន់​តែ​ត្រូវ​ការ​សាកល្បង​ទៅ​លើ​គាត់​បន្តិច​។

អញ្ចឹង​តើ​អ្នក​នឹង​ធ្វើ​តេស្ត​ចំពោះ​ក្ដីស្រឡាញ់​របស់​គាត់​យ៉ាងម៉េច?

វា​ជា​ការ​ងាយ​បំផុត អ្នក​ត្រូវ​ចងចាំ​ថា សេចក្ដី​ស្រឡាញ់​ពិត​ប្រាកដ​មិន​អាច​លាក់​បាន​យូរ​នោះ​ឡើយ វា​នឹង​សំដែង​ចេញ​មក​ក្រៅ​ដោយ​ឯកឯង។ ដូច​គ្នា​នេះ​ដែរ សេចក្ដី​ស្រឡាញ់​នឹង​ឈរ​លើ​ការ​ធ្វើ​តេស្ត​ពេលវេលា​ជា​មួយ​គាត់​ដូច្នោះ​ឯង។

ដូចគ្នា​នេះ​ផង​ដែរ សូម​ចងចាំ​ថា «ចំណង​ទំនាក់ទំនង​នឹង​កើត​ឡើង​ដោយ​ធម្មជាតិ​យ៉ាង​ឆាប់រហ័ស ឬ​បន្ទាប់​ពី​ពេល​ដែល​ការ​សមស្រប​បាន​ពេញលេញ និង​គីមី​សាស្ត្រ​រវាង​មនុស្ស​ពីរនាក់» ។ ប៉ុន្តែ​នៅ​តែ​មាន​ពេល​ខ្លះ យើង​ហាក់​មាន​អារម្មណ៍​ដូចជា​ជំរុញ​ឲ្យ​ទៅ​មុខ​គ្រាន់​តែ​មើល​ឃើញ​នូវ​រឿង​អ្វី​មួយ។

បើ​អ្នក​ស្ថិត​នៅ​ក្នុង​ករណី​នេះ អ្នក​អាច​ប្រាកដ​ថា​អ្នក​ធ្វើ​ការ​សាកល្បង​នូវ​ក្ដី​ស្រឡាញ់​របស់​គាត់។ ប្រសិន​បើ​គាត់​មាន​អារម្មណ៍​ពិត​ជា​មួយ​អ្នក​នោះ គាត់​នឹង​ធ្វើ​ការ​ទំនាក់ទំនង​ដូច​គ្នា​នឹង​អ្នក និង​បើក​ចិត្ត​ទទួល​អ្នក​ដូច​គ្នា។ ប៉ុន្តែ​អ្នក​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​បន្តិច​នៅ​ក្នុង​ការ​បង្កើត​ឲ្យ​មាន​ផល​ប៉ះពាល់​ត្រូវ​នឹង​ការ​បើក​ចិត្ត​របស់​គាត់។ ខាងក្រោម​នេះ​ជា​របៀប​នៃ​ការ​តេស្ត​សាកល្បង​នូវ​ក្ដី​ស្រឡាញ់​របស់​គាត់។

មើលប្រតិកម្មរបស់គាត់នៅពេលដែលអ្នកប៉ះ
នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​កំពុង​អង្គុយ​ធម្មតា សូម​ព្យាយាម​បន្តិច​ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​ប៉ះ​គាត់ និង​ចាំ​មើល​ថា​គាត់​នឹង​មាន​ប្រត្តិកម្ម​យ៉ាង​ម៉េច​ខ្លះ។ ប្រសិន​បើ​គាត់​ផ្លាស់​ទី​ទៅ​ឆ្ងាយ ដើម្បី​ជៀស​វាង​ការ​ទំនាក់ទំនង​នោះ​មាន​ន័យថា​គាត់​មិន​ចាប់​អារម្មណ៍​នឹង​អ្នក​នោះ​ទេ។ ប៉ុន្តែ​ប្រសិន​បើ​គាត់​បាន​មក​ជិត ដែល​អ្នក​ចាប់ផ្តើម​មាន​អារម្មណ៍​ចំលែក​ដែល​ថា​គាត់​ជា​បុរស​នឹង​ធឹង។ ប៉ុន្តែ​បើ​គាត់​ស្ថិត​នៅ​ទីនោះ នៅ​តែ​ស្ងៀម​ស្ងាត់ រីករាយ​ជា​មួយ​ការ​ប៉ះ​របស់​អ្នក នោះ​មាន​ន័យ​ថា​គាត់​មាន​ចំណាប់​អារម្មណ៍​លើ​រូប​អ្នក។

នាំ​និយាយ​អំពី​រឿង​ស្នេហា (ជាប្រធានបទ)
អំឡុង​ពេល​នៃ​ការ​សន្ទនា សូម​ព្យាយាម​ដើម្បី​លើក​យក​ប្រធានបទ​នៃ​សេចក្ដី​ស្រឡាញ់ ឬ​ស្នេហា និង​សិក្សា​ចំពោះ​អារម្មណ៍ និង​ការ​បញ្ចេញ​យោបល់​របស់​គាត់។ បើ​គាត់​ព្យាយាម​បង្វែរ​ប្រធានបទ​នេះ​វា​បង្ហាញ​យ៉ាង​ច្បាស់​ថា​គាត់​មិន​មាន​អារម្មណ៍​សម្រាប់​អ្នក​នោះ​ឡើយ។ ប្រសិន​បើ​គាត់ស្រឡាញ់​អ្នក​នោះ​គាត់​ប្រាកដ​ជា​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ថា​គាត់​មាន​ភាព​អៀន​ព្រាន បិបិក និយាយ​មិន​សូវ​ត្រូវ​នោះ​ឡើយ។

នៅពេលអ្នកមានហ្វូងមនុស្ស
នៅ​ពេល​ដែល​អ្នក​នៅ​ក្នុង​ចំណោម​ហ្វូង​មនុស្ស ហើយ​ប្រសិន​បើ​គាត់​ស្ថិត​នៅ​ម្ខាង​ទៀត​នោះ ហើយ​អ្នក​ត្រូវ​សង្កេត​មើល​គាត់​យ៉ាង​ប្រុងប្រយ័ត្ន។ តើ​គាត់​បាន​ព្យាយាម​ដើម្បី​មើល​អ្នក? តើ​គាត់​ព្យាយាម​រក្សា​កែវ​ភ្នែក​សម្លឹង​មើល​អ្នក​ឬទេ?  ជា​ទូទៅ​បុរស​មិន​អាច​ដក​ក្រសែ​ភ្នែក​របស់​ខ្លួន​ចេញ​ពី​មនុស្ស​ក្នុង​សុបិន្ត​នោះ​ឡើយ នៅ​លើ​ទី​សាធារណៈ​ទេ។ នេះ​ជា​តម្រុយ​ល្អ​បំផុត​បង្ហាញ​ថា​គាត់​បាន​ស្រឡាញ់​គាត់​ហើយ។

និយាយអំពីភាពយន្ត
ត្រង់​នេះ​ហាក់​ស្រដៀង​គ្នា​ទៅ​នឹង​ចំណុច​នៃ​ការ​លើក​យក​ប្រធាន​បទ​ដែរ ប៉ុន្តែ​នេះ​គឺ​អ្នក​យក​ប្រធាន​បទ​ជា​ការ​មើល​កុន។ និយាយ​គ្នា​លេង​ដោយ​រំលឹក​នូវ​ភាពយន្ត​ថ្មីៗ ដែល​កំពុង​បញ្ចាំង​នៅ​រោង​កុន និង​ភាព​ពិសេស​នៃ​រឿង បង្ហាញ​ពី​អារម្មណ៍​របស់​អ្នក​ថា​អ្នក​ចង់​ទៅ​មើល​កុន​នោះ។ ហើយ​អ្នក​សាកល្បង​បបួល​គាត់​ទៅ​មើល​កុន​ជា​លក្ខណៈ​ធម្មតា មិន​ឲ្យ​គាត់​ដឹង​ពី​ការ​ធ្វើ​តេស្ត​របស់​អ្នក​ឡើយ។ ប្រសិន​បើ​គាត់​ធ្វើ​ការ​បដិសេធ នោះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​គាត់​មិន​ចាប់​អារម្មណ៍​ទៅ​ជា​មួយ​នឹង​អ្នក​ឡើយ។

បង្កើតភាពជិតស្និទ្ធ
ជា​រឿង​ដែល​មិន​សូវ​ជា​ងាយ​ស្រួល​ប៉ុន្មាន​ឡើយ ដែល​ឲ្យ​អ្នក​ទៅ​ស្និទ្ធស្នាល​ជា​មួយ​នឹង​គាត់​មុន​នោះ វាហាក់​ដូច​ជា​ចោល​ចារិក​មិន​ល្អ។ ប៉ុន្តែ​ការ​បង្កើត​ឲ្យ​មាន​ភាព​ស្និទ្ធស្នាល​គឺ​ជា​ការ​ធ្វើ​តេស្ត​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក ដើម្បី​ដឹង​ថា​គាត់​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​អ្នក។ កាល​ដែល​គាត់​ហត់​នឿយ ឬ​ធុញ​ថប់​ក្នុង​អារម្មណ៍ អ្នក​ផ្ដើម​និយាយ​លេង ឬញ៉ាំ​កាហ្វេ​ជា​មួយ​នឹង​គាត់ គឺ​ជា​ចំណុច​ចាប់​ផ្ដើម​ដ៏​ល្អ​បំផុត។

អ្នក​ត្រូវ​ប្រាកដ​ថា​បុរស​ដែល​អ្នក​កំពុង​តែ​ធ្វើ​តេស្ត​សាកល្បង​នោះ ជា​បុរស​ពិត ដែល​អ្នក​អាច​ផ្ញើ​វាសនា​លើ​រូប​គាត់​បាន​ហើយ។ កុំ​ចេះ​តែ​តេស្ត​ដោយ​គ្នា​មូលដ្ឋាន​ច្បាស់​លាស់​អី ព្រោះ​ប៉ះ​ចំ​បុរស​ឆ្លៀត​ឱកាស ឬ​ព្រាន​នារី​ក៏​មិន​សូវ​ជា​ល្អ​សម្រាប់​រូប​អ្នក​ដែរ។

ប្រពភព៖ BoldSky
ដោយ៖ មង្គលការ

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ធ្វើ​យ៉ាង​ម៉េច​ទើប​ដឹង​ថា​គាត់​ស្រឡាញ់​អ្នកពិត