ក្រោយ​បែកបាក់​ស្វាមី ម៉ៅ ស៊ី​ណាត ប្រកាស​រក​គូស្នេហ៍​ថ្មី​បន្ថែម​ភាពកក់ក្តៅ ក្នុង​រដូវរងារ​

ក្រោយ​បែកបាក់​ស្វាមី ម៉ៅ ស៊ី​ណាត ប្រកាស​រក​គូស្នេហ៍​ថ្មី​បន្ថែម​ភាពកក់ក្តៅ ក្នុង​រដូវរងារ​

រាជធានី​ភ្នំពេញ : តារាចម្រៀង​សំនៀង​ស្រួយ អ្នកនាង​ម៉ៅ ស៊ី​ណាត ប្រកាស​រក​គូស្នេហ៍​ដើម្បី​ស្អំ​បេះដូង​បន្ទាប់ពី​នាង​បែកបាក់​ពី​ស្វាមី​វ័យ​ចំណាស់​ប្រមាណ​ជាង​៥​ខែ​មកនេះ​។ ការប្រកាស​ស្វែងរក​គូស្នេហ៍​ថ្មី​របស់​តារាចម្រៀង​ម៉ៅ ស៊ី​ណាត ដោយសារ​នាង​យល់ថា វ័យ​របស់​នាង​កាន់តែ​វិ​វ​ឌ្ឍ​ទៅមុខ ហើយ​នាង​តែងតែ​រអ៊ូ​រថា គ្មាន​អ្នក​ស្រឡាញ់ បើទោះបីជា​ពេលនេះ​នាង​ចែកផ្លូវ​ពី​ស្វាមី​ដោយ​សន្តិវិធី ។​

 

​អ្នកនាង​ម៉ៅ ស៊ី​ណាត អះអាង​ប្រាប់​កាលពីពេល ថ្មីៗ​កន្លងមក​ថា រហូតមកដល់​ពេលនេះ​នាង​មិន​លាក់លៀម​បញ្ហា​ជីវិត​ឯកជន​របស់​នាង​ឡើយ នៅពេលដែល​នាង​មាន​វ័យ​កាន់តែច្រើន ហើយ​ចង់បាន​គូជីវិត​ថ្មី​ម្នាក់ទៀត​មក​ស្អំ​បេះដូង​ដែល​កំពុងតែ​ប្រះ​ស្រាំ​នាពេលនេះ​។​

 

​ទោះជា​យ៉ាងណាក្តី អ្នកនាង​ម៉ៅ ស៊ី​ណាត បញ្ជាក់ថា ក្នុង​វ័យ​ជាង​៣០​ឆ្នាំ​ទៅហើយនោះ នាង​ហាក់​មិនសូវមាន​សង្ឃឹម​ក្នុងការ​ទទួលបាន​ស្នេហ៍​ថ្មី​សមតា​ម​បំណង​ឡើយ បើទោះបីជា​នាង​មានឈ្មោះ​ជា​អ្នកសិល្បៈ​ក៏ដោយ ។ និយាយ​ឲ្យ​ខ្លី​ក្នុងនាម​ជា​អ្នកសិល្បៈ​បើ​និយាយថា គ្មាន​អ្នក​ស្រឡាញ់​នោះ​ប្រាកដជា​គ្មាន​អ្នកណា​ជឿ​ឡើយ ប៉ុន្តែ​មិន​លាក់លៀម​ឡើយ រហូតមក​ពេលនេះ​នាង​មិនទាន់មាន​អ្នកណាម្នាក់​ចាប់អារម្មណ៍​ឡើយ ។ កត្តា​នេះ​នាង​យល់ថា ទំនង​មកពី​បញ្ហា​វ័យ​ទើប​មិនមាន​អ្នកណា​ចាប់អារម្មណ៍ ហេតុនេះ​នាង​មានតែ​បណ្តោយ​តាម​ពេលវេលា បើសិនជា​ជួប​ក៏​ជួប ប្រសិនបើ​មិន​ជួប​មានតែ​នៅ​ម្នាក់ឯង​រហូត​ទៅ ប៉ុន្តែ​អាជីព​សិល្បៈ​គឺ​នាង​នៅតែ​បន្ត​ជាធម្មតា ប្រសិនបើ​នៅតែមាន​គេ​ហៅ ។​

 

​ប្រសិនបើ​ជ្រើសរើស​បុរស​ជា​គូជីវិត​ថ្មី​នោះ អ្នកនាង​ម៉ៅ ស៊ី​ណាត អះអាងថា មិន​ប្រកាន់​ជា​បុរស​នៅក្នុង​ស្រុក ឬ​ក្រៅ​ស្រុក​ឡើយ ប៉ុន្តែ​បុរស​នោះ​ត្រូវមាន​វ័យ​ប្រហែល​៤០​ប្លាយ​ឡើងទៅ ។ បុរស​ម្នាក់​នោះ​ត្រូវមាន​លក្ខណសម្បត្តិ​សមរម្យ​ផងដែរ ពោល​គឺជា​បុរស​ដែល​នារី​គ្រប់រូប​តែងតែ​ប្រាថ្នា​ចង់បាន​យកមក​ធ្វើជា​គូ​អនាគត​។​

 

​តារាចម្រៀង​ចង្កេះអង្ក្រង អ្នកនាង​ម៉ៅ ស៊ី​ណាត បាន​រៀបការ​ដោយ​ស្របច្បាប់​ជាមួយ​លោក​មេធាវី​កា សាវុធ ដែលជា​អ្នកការពារ​ក្ដី​ដ៏​ល្បីល្បាញ កាលពីដើមឆ្នាំ ២០០០ ។ ចំណងអាពាហ៍ពិពាហ៍​ជាង​១​ទសវត្ស​នេះ អ្នកនាង​ម៉ៅ ស៊ី​ណាត រស់នៅក្នុង​ជីវភាព​ស្ដុកស្ដម្ភ ហើយ​តែងតែ​សរសើរ​ស្វាមី​វ័យ​៨០​ឆ្នាំ​របស់​នាង​ថា ផ្ដល់​សុភមង្គល និង​ថ្នាក់ថ្នម​នាង​ជា​ភរិយា​ជាប់​ជានិច្ច ។ ចំណង​ស្នេហ៍​របស់​អ្នកនាង​ម៉ៅ ស៊ី​ណាត បានអូសបន្លាយ​ពេលរ​ហូត​ដល់​ជាង​១០​ឆ្នាំ ទើប​កើត​ភាព​ភាពចម្រូងចម្រាស​រវាង​នាង និង​ស្វាមី ប្រមាណ​ពីរ​បី​ឆ្នាំ​ចុងក្រោយ​នេះ​៕

ក្រោយ​បែកបាក់​ស្វាមី ម៉ៅ ស៊ី​ណាត ប្រកាស​រក​គូស្នេហ៍​ថ្មី​បន្ថែម​ភាពកក់ក្តៅ ក្នុង​រដូវរងារ​ ក្រោយ​បែកបាក់​ស្វាមី ម៉ៅ ស៊ី​ណាត ប្រកាស​រក​គូស្នេហ៍​ថ្មី​បន្ថែម​ភាពកក់ក្តៅ ក្នុង​រដូវរងារ​

ក្រោយ​បែកបាក់​ស្វាមី ម៉ៅ ស៊ី​ណាត ប្រកាស​រក​គូស្នេហ៍​ថ្មី​បន្ថែម​ភាពកក់ក្តៅ ក្នុង​រដូវរងារ​