សៅ ឧត្ដម ប្រាប់​ផែនការ​ថ្មី


សៅ ឧត្ដម ប្រាប់​ផែនការ​ថ្មី

សៅ​ ឧត្តម ​បាន​ថ្លែង​មក​កាន់​ Sabay​​ ថា ​លោក​កំពុង​តែ​ត្រៀម​រៀបចំ​​បង្កើត​បទ​ចម្រៀង​ថ្មីៗ​​ដោយ​ខ្លួន​ឯង និង​ចេញ​ឆាប់ៗ​នេះ​ ដើម្បី​បង្ហាញ​ដល់​ទស្សនិកជន និង​អ្នក​គាំទ្រ​នានា​​។

 

ឧត្តម ​ថ្លែង៖ “បាទ​អូន…បង​កំពុង​តែ​ធ្វើ​បទ​ចម្រៀង​​ថ្មីៗ​មែន​ ប៉ុន្តែ​មិន​ទាន់​ចេញ​ទេ ហើយ​ក៏​មិនយូរ​ដែរ”។ អតីត​បេក្ខភាព​រូប​នេះ​បន្ត​ថា លោក​សុំ​លាក់រាល់​​បទ​ចម្រៀង​ទាំង​អស់​សិន ចាំ​ពេល​ធ្វើ​រួច​​​រាល់​ហើយ និង​​បង្ហោះ​ឲ្យ​ទស្សនិកជន​បាន​ឃើញ​មិន​ខាន។

 

សៅ ឧត្ដម ប្រាប់​ផែនការ​ថ្មី

 

ជាមួយ​គ្នា​នោះ បុរស​សម្បុរ​ស្រអែម​រូប​នេះ នៅ​មិនទាន់​អាច​ប្រាប់​បាន​នៅ​ឡើយ​​ថា ចម្រៀង​ដែល​រូប​គេ​ផលិត​នោះ​មាន​ចំនួន​ប៉ុន្មាន​បទ ហើយជា​បទ​​ប្រភេទ​ណា​​នោះ​ទេ ដោយ​គ្រាន់​តែ​ស្នើ​សុំ​ឱ្យ​មហាជន​ទន្ទឹង​រង់ចាំ​មើល​សិន ព្រោះ​កុង​ត្រា​ជាមួយ​​កម្មវិធី Cambodian Idol មិន​ទាន់​បញ្ចប់​នៅ​ឡើយ​ដែរ។ ប៉ុន្តែ​លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ លោក​ជា​អ្នក​និពន្ធ​​ទំនុក​ច្រៀង​​  និង​មាន​ការ​ចូលរួម​ពី​អ្នក​ជំនាញ​ខាង​ភ្លេងក្នុង​ការ​បង្កើត​មេឡូឌី​ថ្មី​​ សម្រាប់​ដំណើរ​ការ​ផលិត​បទ​ចម្រៀងទាំង​នោះ​ផង​ដែរ។

 

អតីត​បេក្ខភាព​ Cambodian Idol ដដែល​អះអាង​ថា ​ហេតុផល​ខាង​លើ​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​លោក​មិន​ទាន់​សម្រេច​ចិត្ត​​ចូល​ច្រៀង​ក្នុង​ផលិត​កម្ម​ណាមួយ​ទេ​នៅ​ឡើយ ដោយ​គ្រាន់​តែ​ទៅ​ចូលរួម​ច្រៀង​តាម​ការ​ប្រគំ​តន្ត្រី​នានា​ប៉ុណ្ណោះ។ ម្យ៉ាង​ទៀត លោក​​ចង់​ទុក​ពេល​វេលា​សម្រាប់​ខ្លួន​ឯង​មួយ​រយៈសិន៕

 

ភាពយន្ត​ខ្មែរ៣រឿង ក្រុងពាលី​​​​ចុង​ឆ្នាំ​នេះ

 

មាន​អ្នកខ្សឹប​ប្រាប់Sabayថា មុនប្រកាស​ឈប់ ពេជ្រ សោភា ត្រូវ​ថ្នាក់​លើ​ស្ដី​បន្ទោស

 

អត្ថបទ៖ ថា ម៉ាលីដា