ភរិយា ស៊ុក សុភា ធានា​តារា​ខ្មែរ​ទៅ​រក​លុយ​នៅ​អូស្ត្រាលី​មក​ជួយ​គន្ធ​បុប្ផា

ភរិយា ស៊ុក សុភា ធានា​តារា​ខ្មែរ​ទៅ​រក​លុយ​នៅ​អូស្ត្រាលី​មក​ជួយ​គន្ធ​បុប្ផា

ភរិយា ស៊ុក សុភា អ្នក​នាង សារីណា ដែល​ស្ងប់​សកម្មភាព​ពាក់​ព័ន្ធ​នឹង​សិល្បៈ រួម​ទាំង​សកម្មភាព​សប្បុរសធម៌​ផង​នោះ បាន​ចាប់​ផ្ដើម​កម្រើក​សកម្មភាព​ហើយ ដោយ​អ្នក​នាង​ជា​អ្នក​ចេញ​មុខ​ធានា​សិល្បករ សិល្បការិនី​មួយ​ក្រុម​ទៅ​ច្រៀង​នៅ​អូស្ត្រាលី​រក​ថវិកា​ជួយ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា។

 

សិល្បករ​មួយ​ក្រុម​ដែល​ចេញ​បេសកកម្ម​ទៅ​អូស្ត្រាលី​ក្រោម​ការ​ធានា​របស់ សារីណា នោះ​មាន ឈឿន ឧត្តម កែវ សៀងហៃ ទន់ ជឿន និង ស្រ៊ីង សុខ​អេងលី ដោយ​ពួក​គេ​ទាំង​អស់​បាន​ទៅ​ដល់​ទឹក​ដី​សត្វ​កង់ហ្គូរូ​ហើយ​តាំង​ពី​ចុង​សប្ដាហ៍​មុន និង​ចេញ​សម្ដែង​បាន​មួយ Show ហើយ។

 

ភរិយា ស៊ុក សុភា ធានា​តារា​ខ្មែរ​ទៅ​រក​លុយ​នៅ​អូស្ត្រាលី​មក​ជួយ​គន្ធ​បុប្ផា

 

តាម​ផែន​ការ ពួក​គេ​នឹង​ស្នាក់​នៅ​រហូត​ដល់​ដាច់​ឆ្នាំ ដើម្បី​ចេញ​សម្ដែង​នៅ​កន្លែង​មួយ​ចំនួន​ដូច​ជា Adelaide និង Melbourn ដើម្បី​រក​ប្រាក់​បម្រើ​ការងារ​មនុស្ស​ធម៌។ សារីណា បញ្ជាក់​ថា ថវិកា​ដែល​រក​បាន ផាត់​ការ​ចំណាយ​ផ្សេង​ៗ​ដូច​ជា​ប្រាក់​ឈ្នួល​សិល្បករ សំបុត្រ​យន្តហោះ​ជា​ដើម ពោល​គឺ​ប្រាក់​ចំណេញ​ទាំង​អស់ នឹង​ប្រគល់​ជូន​ទៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា។

 

ទោះ​យ៉ាង​នេះ​ក្ដី ភរិយា ស៊ុក សុភា រូប​នេះ អះអាង​ថា ប្រាក់​ចំណេញ​ប្រហែល​ជា​បាន​តិច​ដោយ​សារ ការ​ចំណាយ​អស់​ច្រើន​ពេក បើ​ទោះ​សំបុត្រ​សម្រាប់​ការ​ចូល​មើល​ការ​សម្ដែង​របស់​សិល្បករ​យើង បាន​លក់​ស្ទើរ​តែ​អស់​ទៅ​ហើយ​ក្ដី។ សារីណា ប្រាប់​ថា សូម្បី​សំបុត្រ​យន្តហោះ ត្រូវ​កើន​ឡើង​ស្ទើរ​​តែ​ទ្វេ ព្រោះ​ចំ​រដូវ​ឡើង​ថ្លៃ។

 

ហេតុ​ដូច្នេះ​ហើយ នាង​បាន​គ្រោង​កម្មវិធី​ដដែល​នេះ​ចំនួន​២​លើក ក្នុង​នោះ​បើ​មិន​មាន​អ្វី​រាំង​ស្ទះ​ទេ នាង​នឹង​រៀប​ចំ​ធ្វើ​លើក​ទី​២​នៅ​ចុង​ខែ​នេះ ដើម្បី​រក​ចំណូល​បាន​កាន់​តែ​ច្រើន​សម្រាប់​មន្ទីរ​ពេទ្យ។

 

មិន​ត្រឹម​សកម្មភាព​ធានា​តារា​ខ្មែរ​ទៅ​រក​ប្រាក់​នៅ​អូស្ត្រាលី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ សារីណា ក៏​បាន​កម្រើក​សកម្មភាព​សប្បុរសធម៌​ជា​ថ្មី​ផង​ដែរ ដោយ​តាម​រយៈ​មូលនិធិ​របស់​នាង SS Fundraiser សារីណា បាន​នាំ​ថវិកា​ចំនួន ២៦០ ដុល្លារ​ទៅ​ជូន​ដូន​ចាស់​ម្នាក់​រស់​នៅ​ខេត្ត​កំពង់ឆ្នាំង​ថ្មីៗ។ ស្ត្រី​មេ​ផ្ទះ​រូប​នេះ ប្រាប់​ថា ថវិកា​២៦០ដុល្លារ​អាមេរិក​នោះ នាង​ទទួល​បាន​ពី​សប្បុរសជន​នៅ​អូស្ត្រាលី​ឈ្មោះ Jolynet Tep ចំនួន ៦០ដុល្លារ​អាមេរិក។

 

ភរិយា ស៊ុក សុភា ធានា​តារា​ខ្មែរ​ទៅ​រក​លុយ​នៅ​អូស្ត្រាលី​មក​ជួយ​គន្ធ​បុប្ផា

 

សប្បុរសជន​អូស្ត្រាលី​ផ្សេង​ទៀត​មាន April Mayចំនួន ១០០ដុល្លារ​អូស្ត្រាលី Srey Lao៥០ដុល្លារ​អូស្ត្រាលី។ ចំណែក​នៅ​សល់ ម្ចាស់​ជំនួយ​សុំ​មិន​បញ្ចេញ​ឈ្មោះ តែ​ក្នុង​នោះ សារីណា បាន​បន្ថែម​ថវិកា​ផ្ទាល់​ខ្លួន​ខ្លះ​ទៀត ដើម្បី​ក្រោយ​ពេល​ដូរ​បាន​គ្រប់ ២៥០ដុល្លារ​អាមេរិក។

 

សារីណា ប្រាប់​ទៀត​ថា ដោយ​សារ​តែ​មាន​ការ​យឺត​យ៉ាវ ជំនួយ​ត្រូវ​បាន​បញ្ជូន​ទៅ​លោក​យាយ​ចំនួន​ពីរ​ដំណាក់​កាល។ ដំណាក់​កាល​ទី​១ ចំនួន ៦០ដុល្លារ​អាមេរិក​ពី Jolynet Tep ត្រូវ​បាន​យក​ទៅ​លោក​យាយ​កាល​ពី​ដើម​ខែ​វិច្ឆិកា ដោយ​ភ្នាក់​ងារ​របស់​នាង បាន​ដូរ​ជា​លុយ​រៀល ហើយ​ទិញ​គ្រឿង​ឧបភោគ បរិភោគ​មួយ​ចំនួន​ជូន​លោក​យាន។

 

លើក​ទី​២ ទឹក​ប្រាក់២០០​ដុល្លារ​អាមេរិក តែ​បាន​ដូរ​យក​លុយ​រៀល ៨០ម៉ឺន​រៀល ត្រូវ​បាន​បញ្ជូន​ទៅ​កាល​ពី​ថ្ងៃ​ទី ២៨ វិច្ឆិកា។ ម្ចាស់​មូលនិធិ SS Fundraiser ថ្លែង​ថា នាង​នឹង​នៅ​តែ​បន្ត​សកម្មភាព​សប្បុរសធម៌​របស់​នាង បន្ត​បន្ទាប់​ទៀត៕

 

ភរិយា ស៊ុក សុភា ធានា​តារា​ខ្មែរ​ទៅ​រក​លុយ​នៅ​អូស្ត្រាលី​មក​ជួយ​គន្ធ​បុប្ផា

 

ភរិយា ស៊ុក សុភា ធានា​តារា​ខ្មែរ​ទៅ​រក​លុយ​នៅ​អូស្ត្រាលី​មក​ជួយ​គន្ធ​បុប្ផា

 

ភរិយា ស៊ុក សុភា ធានា​តារា​ខ្មែរ​ទៅ​រក​លុយ​នៅ​អូស្ត្រាលី​មក​ជួយ​គន្ធ​បុប្ផា

 

អត្ថបទ៖ ទារិកា