​ឃាត់ខ្លួន​ជនសង្ស័យ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​៦​នាក់​នៅ​សង្កាត់​កកាប​

រាជធានី​ភ្នំពេញ​៖​កម្លាំង​អន្តរាគមន៍​បានរួម​សហកា​ជាមួយ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​​បង្ក្រាប និង​ចាប់ខ្លួន​មុខសញ្ញា​ចែកចាយ និង​សេព​គ្រឿងញៀន៦​នាក់ (​ស្រី​ម្នាក់​) ព្រមទាំង​ដកហូត​វត្ថុតាង​ជា​ថ្នាំញៀន និង​ឧបករណ៍​សម្រាប់​ជក់មួយចំនួនទៀត​ កាលពី​វេលា​ម៉ោង១២ និង​០០​យប់​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៥​។  

​អធិការនគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ លោក យឹម សារ៉ាន់​ប្រាប់ថា សម្រាប់​ជនសង្ស័យ​ទាំងនេះ ត្រូវបាន​នាំខ្លួន​មក​សួរ​នាំនៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ តាម​នីតិវិធី​៕

​ឃាត់ខ្លួន​ជនសង្ស័យ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​៦​នាក់​នៅ​សង្កាត់​កកាប​
​ឃាត់ខ្លួន​ជនសង្ស័យ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​៦​នាក់​នៅ​សង្កាត់​កកាប​