ប្រទះឃើញ​គ្រាប់កាំភ្លើង​៦១​កេស គ្រា​ដែល​ភ្ជួរ​ដី​ប្រមូល​ផល​ដំឡូង​មី​

ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖​ប្រជាពលរដ្ឋ​ដែលជា​កសិករ​ប្រទះឃើញ​កេស​គ្រាប់កាំភ្លើង​ចំនួន​៦១​កេស គ្រា​ដែល គាត់​ភ្ជួរ​ដី​ដើម្បី​ប្រមូល​ផល​ដំឡូង​មី​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​ត្រពាំង​ត្រាវ សង្កាត់​បន្សាយ​រ៉ា​ក់ ក្រុង​សំរោង​។​

​នគរបាល​ក្រុង​សំរោង​បាន​និយាយថា កេស​គ្រាប់​ទាំង​៦១​កេស​នេះ រួមមាន​កេស​គ្រាប់ RPK64​កេស និង​កេះ​គ្រាប់​១២.៧ ចំនួន​៥៧​កេស ហើយ​កេស​គ្រាប់​ទាំងនេះ ខូចខាត​អស់ ៣០​ភាគរយ​ហើយ​។ ក្រោយពី​ការពិនិត្យ​រួច ក៏បាន​ប្រមូល​កេស​គ្រាប់​នេះ​ទុក និង​ប្រគល់​ឲ្យ​ស៊ីម៉ាក់​ជា​ក្រោយ​។ ទោះជា​យ៉ាងណា​មិនមាន​ហេតុ​ការផ្ទុះ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ណា​ម្នាក់​ឡើយ​៕

ប្រទះឃើញ​គ្រាប់កាំភ្លើង​៦១​កេស គ្រា​ដែល​ភ្ជួរ​ដី​ប្រមូល​ផល​ដំឡូង​មី​
ប្រទះឃើញ​គ្រាប់កាំភ្លើង​៦១​កេស គ្រា​ដែល​ភ្ជួរ​ដី​ប្រមូល​ផល​ដំឡូង​មី​