​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​សម្លាប់​មនុស្ស​៥​នាក់ របួសធ្ងន់​ស្រាល​១៤​នាក់​

រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៥​ម្សិលមិញ​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ទូទាំងប្រទេស​ចំនួន​១១​លើក​បណ្តាល​ឲ្យ​មនុស្ស​៥​នាក់​បាន​ស្លាប់ និង​រងរបួស​ធ្ងន់​ស្រាល​១៤​នាក់​។ នេះ​បើតាម​របាយការណ៍​រប​ស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​។​

​របាយការណ៍​ដដែល​ប​ន្ត​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១១​លើក​នេះ បង្ក​ឲ្យ​ខូចខាត​ម៉ូតូ​ចំនួន​១៣​គ្រឿង រថយន្ត​ធុន​តូច​២​គ្រឿង រថយន្ត​ធុន​ធំ​៣​គ្រឿង ។​របាយការណ៍​ខាងលើ​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន​ល្មើស​ល្បឿន​៧​លើក ប្រ​ជែក​គ្រោះ​ច្នាក់​៣​លើក និង​ស្រវឹង​១​លើក​៕

​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​សម្លាប់​មនុស្ស​៥​នាក់ របួសធ្ងន់​ស្រាល​១៤​នាក់​