ស្វែងយល់ពីតំបន់ ដែលធ្លាប់រងប៉ះពាល់ ដោយអាចម៍ផ្កាយ នៅរដ្ឋឡូវ៉ា

រដ្ឋឡូវ៉ា៖ ក្រុមអ្នកភូមិវិទូបាននិយាយថា ការធ្វើការស្ទង់មតិរបស់ទាហានជើងអាកាស នឹងផ្តល់ព័ត៌មានដែល មិនធ្លាប់បាន ដឹងពីមុនមកអំពីរណ្តៅភ្នំភ្លើង នៅក្នុងរដ្ឋ ឡូវ៉ា សហរដ្ឋ អាមេរិក ដែលត្រូវបានបង្កដោយអាចម៍ផ្កាយ ដែលមានអាយុ ៤៧០លានឆ្នាំ។ 

លោក Paul Bedrosian ដែលជាអ្នកជំនាញខាងភូមិវិទ្យាបាននិយាយថាៈ "ការចាប់យក រូបភាព នៃផលប៉ះពាល់នៃ អាកាសបាតុភូត ដែលបានកើតឡើងនាសម័យបុរាណនេះគឺជា សមិទ្ធិផលដ៏ល្អប្រសើរមួយ ដោយអាចធ្វើឲ្យយើង បានដឹងអំពីទីតាំងភូមិសាស្រ្ត ដ៏ជាក់លាក់មួយនាសម័យនោះ។"

ជាមួយគ្នានេះដែរ ក្រុមអ្នកភូមិវិទ្យានៃក្រសួងធនធានធម្មជាតិ បានធ្វើការខួងអណ្តូងទឹក មួយនៅតំបន់នោះ នៅក្នុងចន្លោះឆ្នាំ ២០០៨ និង ២០០៩ ដើម្បីយកទឹកនៅទីនោះមកពិនិត្យ និងសិក្សា។

ក្រុមអ្នកភូមិវិទ្យាបាននិយាយថា ទិន្នន័យក៏បានបង្ហាញឲ្យឃើញថា តំបន់ដែលត្រូវបាន ទទួលរងគ្រោះដោយអាចម៍ផ្កាយនេះ ធ្លាប់ជាតំបន់ដាច់ស្រយ៉ាល និង មិនត្រូវបានគេរំពឹង ទុកថា ធ្លាប់មានមនុស្សរស់នៅឡើយ។

យ៉ាងណាក៏ដោយ នេះជាលទ្ធផលនៃការសិក្សាបឋមប៉ុណ្ណោះ ដោយចម្ងល់ជាច្រើនទៀត កំពុងតែត្រូវបានអ្នក វិទ្យាសាស្ត្រព្យាយាមបកស្រាយ ដោយសម្អាងលើភស្តុតាង ជាក់លាក់ ដែលមានតាំងពីអតីតកាលនោះ៕

ស្វែងយល់ពីតំបន់ ដែលធ្លាប់រងប៉ះពាល់ ដោយអាចម៍ផ្កាយ នៅរដ្ឋឡូវ៉ា