iOS 9.2 អាចផ្ទេរ​រូបភាព​ពី​កាមេរ៉ា​ចូល​ទូរសព្ទ​ iPhone បាន​តាម​ខ្សែ​​ USB

iOS 9.2 អាចផ្ទេរ​រូបភាព​ពី​កាមេរ៉ា​ចូល​ទូរសព្ទ​ iPhone បាន​តាម​ខ្សែ​​ USB

​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 9.2 ជំនាន់​ចុង​ក្រោយ​បង្អស់​ដែល​ទើប​តែ​ដាក់​ឲ្យ​ប្រើ​ប្រាស់​​ម្សិលមិញ​​នេះ​​បាន​នាំ​យក​នូវ​មុខងារ​ពិសេស​មួយ​ដែល​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​​ទន្ទឹម​រង់​ចាំ​ នោះ​គឺ​ការ​ផ្ទេរ​រូបភាព​ពី​កាមេរ៉ា​ចូល​ទៅ​ក្នុង​ iPhone ផ្ទាល់​តាម​រយៈ​ខ្សែ​ USB Camera Adapter របស់​ Apple។

 

iOS 9.2 អាចផ្ទេរ​រូបភាព​ពី​កាមេរ៉ា​ចូល​ទូរសព្ទ​ iPhone បាន​តាម​ខ្សែ​​ USB

 

មុខងារ​នេះ​​​ដើម​ឡើយ​​ដំណើរ​ការ​តែ​លើ​ iPad ប៉ុណ្ណោះ​ ប៉ុន្តែ​ឥឡូវ​នេះ​បាន​ក្លាយ​ជា​មុខងារ​ថ្មី​សន្លាង​មួយ​សម្រាប់​ iPhone។ កាល​ពី​មុន​នៅ​ពេល​ដែល​គេ​ព្យាយាម​ភ្ជាប់​កាមេរ៉ា​ទៅ​នឹង​ iPhone វា​តែង​តែ​លោត​សារ​​ Error ប៉ុន្តែ​ប្រសិន​បើ​អ្នក​ Update ទៅ​កាន់​ iOS 9.2 នោះ​នឹង​មិន​មាន​បញ្ហា​នេះ​កើត​ឡើង​ទៀត​នោះ​ទេ។

 

iOS 9.2 អាចផ្ទេរ​រូបភាព​ពី​កាមេរ៉ា​ចូល​ទូរសព្ទ​ iPhone បាន​តាម​ខ្សែ​​ USB

 

គួរ​បញ្ជាក់​ថា​​ ក្រៅ​ពី​អាច​ប្រើ​សម្រាប់​ផ្ទេរ​រូបភាព​ពី​កាមេរ៉ា​ ​គេ​ក៏​អាច​​ផ្ទេរ​រូបភាព​ពី​ SD Card ចូល​ទៅ​ក្នុង​ទូរសព្ទ​ផ្ទាល់​តាម​រយៈ​ខ្សែ​​ Lightning to SD Card Camera Reader ថ្មី​របស់​ក្រុមហ៊ុន​បាន​ផង​ដែរ៕

 

​ ​​​​​​​

ចុច​អាន៖ គន្លឹះ​ថ្មី​ងាយៗ​ទាញ​យក​វីដេអូ​ពី​​ Facebook លើ​ទូរសព្ទ​ iPhone

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ iDownloadBlog​​​​​​​​​​​​​​