ក្រុមហ៊ុន Metfone ប្រគល់រង្វាន់ជូន អតិថិជនទឹកប្រាក់ ៥០០ដុល្លារ ម៉ូតូនិងរថយន្ត ជូនអតិថិជន ចំនួន១៧នាក់

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០១៥នេះ នៅផ្សារទំនើប អីអនម៉ល ក្រុមហ៊ុន Metfone  បានរៀបចំកម្មវិធី ប្រគល់រង្វាន់ ដ៏ច្រើនសន្ធឹកសន្ធាប់ ជូនអតិថិជនចំនួន១៧នាក់ ដែលបានឈ្នះរង្វាន់ លើអតិថិជនដែល បាន ប្រើប្រាស់ នូវសេវាកម្មប្រតិបត្តិការ e money ក្នុងការដក ដាក់ប្រាក់ និងការទូទាត់សម្រាប់ បង់ថ្លៃណាមួយរបស់ អតិថិជន។

រង្វាន់សរុបទាំងអស់ មានទឹកប្រាក់៥០០ដុល្លារ មាន ១៤រង្វាន់ ម៉ូតូ Scoopy ចំនួន៣គ្រឿង , និងរង្វាន់ធំរថយន្ត Ford ចំនួន ១គ្រឿង បានត្រូវប្រគល់ជូនអតិថិជន។

លោក សៀង ថាវង្យ តំណាងក្រុមហ៊ុន Metfone បានឲ្យដឹងថា ការចែករង្វាន់នៅថ្ងៃនេះ គឺផ្តោតសំខាន់ទៅលើ អតិថិជន ដែលបានប្រើប្រាស់ នូវសេវាកម្មប្រតិបត្តិការ e money មានដូចជា ក្នុងការដក ដាក់ប្រាក់ និងការទូទាត់ នូវសេវាកម្ម e money ទៅលើការបង់ថ្លៃណាមួយរបស់អតិថិជន ។

លោកបានបន្តថា e money គឺជាសេវាកម្មថ្មីមួយ យើងមើលឃើញថា សេវាកម្មថ្មីមួយបានទទួលនូវ ការគំាទ្រយ៉ាង ខ្លំាង និង មានអតិថិជនប្រមាណជាង ២លាននាក់ និងមានភ្នាក់រហូតដល់ជាង ៤ពាន់ភ្នាក់ងារ នៅទូទំាងប្រទេស កម្ពុជា។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Metfone ក៏សូមថ្លែងអំណរគុណ ចំពោះអតិថិជនទាំងអស់ ដែលផ្តល់ការគាំទ្រ ដល់សេវាកម្ម ផ្ទេរប្រាក់ ដក ដាក់ ប្រាក់ e money ទាំងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត  ៕