មនុស្ស៣.៣ លាននាក់បាន ស្លាប់នៅជុំវិញ ពិភពលោក ដោយសារតែ សេពគ្រឿងស្រវឹង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៥ នេះនៅមជ្ឈមណ្ឌល សហប្រតិបត្តិការកម្ពុជា ជប៉ុន (CJCC)  បានរៀបចំ សិក្ខាសាលា ផ្សព្វផ្សាយសៀវភៅ «យុវជននិងគ្រឿងស្រវឹង»  ដើម្បីបង្ហាញទៅកាន់យុវជន ឲ្យស្វែងយល់ពីផល ប៉ះពាល់នៃគ្រឿងស្រវឹង ដែលបណ្តាលឲ្យបាត់បង់ជីវិត ។

យោងតាមរបាយការណ៍ដែលចងក្រង ដោយអង្គការសុខភាព ពិភពលោក បានឲ្យដឹងថា មានមនុស្ស៣.៣ លាននាក់ បានស្លាប់នៅ ជុំវិញពិភពលោក ដោយសារតែសេព គ្រឿងស្រវឹង ។ ចំនួននៃការស្លាប់នេះវាកំពុង តែធ្វើឲ្យអង្គការសុខភាពពិភពលោក មានការព្រួយបារម្ភ ជាពិសេសផលប៉ះពាល់ អវិជ្ជមានធំៗ ដែលបណ្តាលមក ពីការ សេពគ្រឿងស្រវឹង អាចបង្កជាជំងឺ ក្រិនថ្លើម ជំងឺមហារីកសរីរាង្គរំលាយអាហារ  ជំងឺលើសសម្ពាធឈាម ជំងឺសរសៃ ឈាម បេះដូង ។ ក្រៅពីនេះបណ្តាលឲ្យគ្រោះថ្នាក់ចរាចរ  អំពើហិង្សា និង ការខាត់បង់សេដ្ឋកិច្ចបុគ្គល និងជាតិ រួមទាំងអំពើឧក្រិដ្ឋផ្សេងៗទៀត ។

ក្នុងអង្គសិក្ខាសាលានេះដែរ មានការព្រួយបារម្ភពីការផ្សព្វផ្សាយគ្រឿងសស្រវឹង  ដែលជាកក្តាលីករមួយដែលជួយ ជំរុញឲ្យសេពគ្រឿងស្រវឹង និងបង្កើននូវបរិមាណសេពគ្រឿងស្រវឹង គ្រប់ពេលគ្រប់ទីកន្លែង ដែលជះឥទ្ធិពលដល់ យុវជន ដោយរបាយការណ៍បង្ហាញថា យុវជនសេពគ្រឿងស្រវឹងមានការកើនឡើងជាលំដាប់។

លោក វេជ្ជបណ្ឌិត ដុង អ៊ីល អាន ប្រធានអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា វ័យ ជំទង់ គឺជាដំណាក់កាលសំខាន់នៃការផ្លាស់ប្តូរឥរិយាបថ ក្នុងវដ្ឋជីវិត និងការអភិវឌ្ឈន៍ខួរក្បាល ។ ការសេពគ្រឿង ស្រវឹងក្នុងដំណាក់កាលនេះ គឺមានផលប៉ះពាលយ៉ាងខ្លាំងដល់ការលូតលាស់វ័យជំទង់ ។ លើសពីនេះវាធ្វើឲ្យ ប៉ះពាល់ផ្លូវចិត្ត និងផ្លូវភេទ និងប៉ះពាល់ដល់សង្គម ។

លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា បានមានប្រសាសន៍ថា បញ្ហាគ្រឿង ស្រវឹងនេះ កំពុងក្លាយជាប្រធានបទដ៏សំខាន់ដោយ ប្រជាជនកម្ពុជាជាង ៩៦ភាគរយ (លទ្ធផលស្រាវជ្រាវរបស់ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ)បានសំណូមពររដ្ឋាភិបាលឲ្យមានវិធានការ ត្រួតពិនិត្យ ការផលិតគ្រឿងស្រវឹង ។
បញ្ជាក់ផងដែរថា អង្គសិក្ខាសាលាផ្សព្វផ្សាយសៀវភៅស្តីពី «យុវជននិងគ្រឿងស្រវឹង» ត្រូវបានចងក្រងដោយ អង្គការសុខភាពពិភពលោកនៅឆ្នាំ២០១៥ ដើម្បីបង្ហាញ ឲ្យយុវវ័យស្វែងយល់ពីកម្រិត និងផលប៉ះពាលដោយសារ សេពគ្រឿងស្រវឹង៕

មនុស្ស៣.៣ លាននាក់បាន ស្លាប់នៅជុំវិញ ពិភពលោក ដោយសារតែ សេពគ្រឿងស្រវឹង

មនុស្ស៣.៣ លាននាក់បាន ស្លាប់នៅជុំវិញ ពិភពលោក ដោយសារតែ សេពគ្រឿងស្រវឹង

មនុស្ស៣.៣ លាននាក់បាន ស្លាប់នៅជុំវិញ ពិភពលោក ដោយសារតែ សេពគ្រឿងស្រវឹង