បើកការប្រកួត Toyota Junior Cambodia Cup 2015 លើកដំបូងនៅកម្ពុជា

ភ្នំពេញ៖ ព្រឹត្តិការណ៍នៃការប្រកួតពានរង្វាន់ Toyota Junior Cambodia Cup 2015 ដែលមានការ សហការរវាងក្រុមហ៊ុន TOYOYTA និង Football of Cambodia and GFA Soriya  នាពេលថ្មីៗនេះ នៅពហុកីឡដ្ឋានជាតិក្នុងទីលាន បាល់ទាត់ ដោយមានអញ្ជើញឲ្យចូលរួមពីកីឡាករ ប្រាក់ មុន្នីឧត្តម ត្រូវបានក្រុមហ៊ុន TOYOYTA ដើម្បីចែក រំលែកនូវបទពិសោធន៍ និងនិយាយលើកទឹកចិត្តដល់ក្រុមកីឡាករវ័យក្មេងដែលមកពីតាមបណ្តាសាលានានា។

ការប្រកួតនេះ ដែលមានក្រុមកីឡាករវ័យក្មេង មកពីសាលាបឋមសិក្សាចំនួន១២ សាលាដូចជា សាលាសន្ធរម៉ុក , សាលាទឹកល្អក់, សាលាវត្តនាគវ័ន្ត, សាលាមិត្តភាព, សាលាវត្តព្រះពុទ្ធ ,សាលា បាក់ទូក ,សាលាសំពៅមាស , សាលាវត្តមហាមន្រ្តី , សាលាទួលស្វាយព្រៃ ,សាលាទួលស្លែង ,សាលា ព្រះអង្គអេង និងសាលាវត្តកោះ។     

កីឡាករប្រាក់ មុន្នីឧត្តម បាននិយាយថា រូបលោកបានបន្តជំរុញលើកទឹកចិត្ត ដល់កីឡាករវ័យក្មេងដែលចូលរួមប្រកួត ក្នុងកម្មវិធីនោះឲ្យពួកប្អូនៗទាំងនោះ យល់ដឹងពី គុណសម្បត្តិនៃវិស័យកីឡាមួយនេះ ជាពិសេសបណ្តុះគំនិតរបស់ពួកគេឲ្យចូលចិត្ត និងស្រលាញ់វិស័យបាល់ទាត់បំផុត ព្រោះការលេងកីឡាផ្តល់អត្តប្រយោជន៍ ជាច្រើន ដល់រាងកាយ សុខភាព និងមិត្តភាពទៀតផង។  

នៅក្នុងកម្មវិធីប្រកួតពានរង្វាន់ Toyota Junior Cambodia Cup 2015 មានក្រុមបាល់ទាត់វ័យក្មេងចូលរួមប្រកួតចំនួន១២ ក្រុមទាំងនោះធ្វើការប្រកួតជម្រុះ ដើម្បីដណ្តើម យកចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ ដោយធ្វើការប្រកួតក្នុងមួយវគ្គ១០នាទី។ បន្ទាប់ពីធ្វើការប្រកួតអស់រយៈពេល ២ ម៉ោង ក្រុមដែលទទួលបានជ័យលាភី លេខ១ ទទួលបានពានមួយ និងមេដាយមាស ខណៈចំណាត់ថ្នាក់លេខ២ មេដាយប្រាក់ និងលេខ៣ ទទួលបានមេដាយសំរឹទ្ធ៕

បើកការប្រកួត Toyota Junior Cambodia Cup 2015 លើកដំបូងនៅកម្ពុជា

បើកការប្រកួត Toyota Junior Cambodia Cup 2015 លើកដំបូងនៅកម្ពុជា

បើកការប្រកួត Toyota Junior Cambodia Cup 2015 លើកដំបូងនៅកម្ពុជា

បើកការប្រកួត Toyota Junior Cambodia Cup 2015 លើកដំបូងនៅកម្ពុជា