បើករថយន្តគៀម៉ូតូដួល រថយន្តមួយគ្រឿងទៀត បើកច្រាសទិស កិនអ្នកបើកម៉ូតូស្លាប់

កណ្តាល ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង បណ្តាលមកពីរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកប៉ះម៉ូតូ បណ្តាលឲ្យ ដួល ស្របពេលរថយន្តច្រាសទិសមួយគ្រឿងទៀត ជ្រុលចូលមកខាងឆ្វេងដៃ កិនអ្នកបើកម៉ូតូស្លាប់ម្នាក់ ហើយរថយន្ត ដែលបើកប៉ះម៉ូតូលើកទីមួយបានបើកគេចបាត់ ពីកន្លែងកើតហេតុ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៧ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥ ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ លេខ ២៦-២៧ ចំណុចមុខភូមិស្រះសង្គម ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត០១គ្រឿង មិនស្គាល់ម៉ាក បើកពីទិសខាង លិចទៅទិស ខាងកើត បានបុកចំឈ្នាន់ម៉ូតូខាងក្រោយផ្នែកខាងឆ្វេង ។

សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូរងគ្រោះម៉ាកហុងដា១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1B-7738 បើកបរដោយឈ្មោះ អេង ស៊ីណា ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិប៉ប្រ៉ក ខាងជើង សង្កាត់ កាកាប ខណ្ឌ ពោធិសែនជ័យ ភ្នំពេញ មានមុខរបររត់ម៉ូតូឌុប បានឌុបឈ្មោះ សេន អាន ភេទស្រី អាយុ៣៥ឆ្នាំ និងឈ្មោះ ទ្រី ស្រីនាង អាយុ២០ឆ្នាំនៅ ភូមិ ឃុំ ជាមួយគ្នា ដែលបើកពីលិចទៅកើតស្របទិសគ្នា បណ្តាលឲ្យម៉ូតូដួល នៅលើ ទ្រូងថ្នល់ហើយរថយន្តបានបើកគេច ទៅទិសខាងកើតបាត់ ខណៈស្របពេលនោះមានរថយន្ត០១គ្រឿង ម៉ាក កាម៉ាស់ ពណ៌ទឹកប្រាក់លឿង ពាក់ផ្លាកលេខក-4787 ភព3 អ្នកបើកបរ មិនដឹងឈ្មោះ រត់គេច ខ្លួនបាត់ ដែលបើកច្រាសទិសគ្នា ដល់ចំណុចកើតហេតុបានឆ្លងផ្លូវ ពីជើងមកត្បូងបានជ្រុលទៅកិនអ្នកបើក ម៉ូតូចំក្បាល បណ្តាលឲស្លាប់នៅកន្លែងកើតហេតុ (រថយន្តបានកិនកង់ក្រោយផ្នែកខាង)។ ចំណែកអ្នកជិៈ ខាងក្រោយ ០២នាក់ពុំមានរបួសទេ។

ក្រោយកើតហេតុការណ៍ សពជនរងគ្រោះ បានប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្ធើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង និងបន្តចាត់ការ តាមនីតិវិធី  ៕