​អ៊ីរ៉ាក់​៖​តួ​ក​គី​ជា​មណ្ឌល​ជួញដូរ​ប្រេង​ខុសច្បាប់​ដ៏​ធំ​របស់​ក្រុម ISIS

​អ៊ីរ៉ាក់​៖​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ លោក Haider Abadi បាន​ចោទប្រកាន់​ប្រទេស​តួ​ក​គី​ថា ជា​មជ្ឈមណ្ឌល​ជួញដូរ​ប្រេង​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​មួយ​របស់​ពួក​ឧទ្ទាម ISIS ។ ការចោទប្រកាន់​បែបនេះ​ធ្វើឡើង​បន្ទាប់ពី​យោធា​តួ​ក​គី​បាន​បំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​ដែន​អធិបតេយ្យភាព​អ៊ីរ៉ាក់​។ នេះ​បើ​យោងតាម សារព័ត៌មាន RT​។​

​ក្នុង​កិច្ចប្រជុំ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់ លោក Frank-Walter Steinmeier នាយករដ្ឋមន្ត្រី​រូបនេះ​បាន​សង្កត់ធ្ងន់ ពី​សារៈសំខាន់​នៃ​ការបញ្ឈប់​ការជួញដូរ​ប្រេង​ខុសច្បាប់​ក្នុង​តំបន់​ក្រោម​ការគ្រប់គ្រង​របស់​ពួក​ជី​ហាត​ក្នុងប្រទេស​អ៉ី​រ៉ា​ក់ និង​ស៊ី​រី​។ មិនតែប៉ុណ្ណោះ លោក​បាន​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ ជួយ​ប្រទេស​អ៉ី​រ៉ា​ក់ ដើម្បី​ប្រឆាំងនឹង​ពួក​ឧទ្ទាម ISIS

​គួរ​បញ្ជាក់ថា តាម​របាយការណ៍​ស៊ើបអង្កេត​របស់​រុស្ស៊ី​បាន​បង្ហាញថា ប្រាក់ចំណូល​របស់​ពួក​ឧទ្ទាម ISIS ជាង​៤៣​ភាគរយ បានមកពី​ជំនួញ​ប្រេង​ខុសច្បាប់ ហើយ​ការជួញដូរ​ប្រេង​ខុសច្បាប់​របស់​ពួក​ឧទ្ទាម ភាគច្រើន​ធ្វើឡើង​នៅក្នុង​ប្រទេស​តួ​ក​គី​៕

​អ៊ីរ៉ាក់​៖​តួ​ក​គី​ជា​មណ្ឌល​ជួញដូរ​ប្រេង​ខុសច្បាប់​ដ៏​ធំ​របស់​ក្រុម ISIS