ឆ្នាំ​នេះ កម្ពុជា​ទទួល​បាន​មេដាយ​មាស​តិច​ជាង​ឆ្នាំ​មុន នៅ​ ​ASEAN Para Game

ឆ្នាំ​នេះ កម្ពុជា​ទទួល​បាន​មេដាយ​មាស​តិច​ជាង​ឆ្នាំ​មុន នៅ​ ​ASEAN Para Game

ព្រឹត្តិការណ៍​ ASEAN Para Games លើក​ទី​៨ ​នៅ​ប្រទេស​សិង្ហ​បុរី​ដែល​មាន​១៥​ប្រភេទ​កីឡា​និង​៤៧៦​វិញ្ញាសា​ ក្រុម​កម្ពុជា​បាន​បញ្ចប់​ភារកិច្ច​ទៅ​​ហើយ ​ដោយ​ទទួល​​បាន​មេដាយ​ចំនួន​៩​មេដាយ (មាស​១​ ប្រាក់​២ សំរឹទ្ធ​៦) ខណៈ​ដែល​​ក្រុម​កីឡា​ជន​ពិការ​នៅ​ប្រទេស​ថៃ​ទទួល​បាន​មេដាយ​ច្រើន​ជាង​គេ (២៤៥មេដាយ) គិត​ត្រឹម​បច្ចុប្បន្ន តែ​ថៃ​នៅ​សល់​ការ​ប្រកួត​​​ទៀត។ ចំណែក​ឯកម្មវិធី​នេះ នឹង​បិទ​បញ្ចប់​នៅ​ល្ងាច​ថ្ងៃ​ទី​៩​នេះ។
ឆ្នាំ​នេះ កម្ពុជា​ទទួល​បាន​មេដាយ​មាស​តិច​ជាង​ឆ្នាំ​មុន នៅ​ ​ASEAN Para Game


តារាង​មេដាយ​ឆ្នាំ​២០១៥ គិត​ត្រឹម​ពេល​នេះ

 

ចំនួន​មេដាយ​របស់​កម្ពុជា​នេះ​ដែរ ប្រសិន​បើ​យក​ទៅ​ប្រៀបធៀប​ជាមួយ​ឆ្នាំ​មុន គឺ​កម្ពុជា​បាន​មេដាយ​ចំនួន​៩​ដូច​គ្នា ប៉ុន្តែ​នៅ​ឆ្នាំ​២០១៤ ​នោះ ៩​មេដាយ​របស់​កម្ពុជា មាន​មាស​៣ ប្រាក់ ៤ និង​សំរឹទ្ធ ២។ ​ដូច្នេះ​មាន​ន័យ​ថា​ក្រុម​កម្ពុជា​នៅ​ឆ្នាំ​២០១៥​នេះ បាន​បាត់​មេដាយ​មាស​អស់​២  ដោយ​ប្ដូរ​យក​មេដាយ​សំរឹទ្ធ​ចំនួន​២​វិញ។ យ៉ាងណា​មិញ ប្រសិន​បើ​ងាក​ទៅ​លើ​ចំនួន​កីឡាករ​ដែល​កម្ពុជា​បញ្ជូន​ទៅ​វិញ គឺ​នៅ​ឆ្នាំ​២០១៤ ​មាន​មាន​ចំនួន​៣២​នាក់ ខណៈ​ដែល​ឆ្នាំ​២០១៥​នេះ កម្ពុជា​បញ្ជូន​ទៅ​តែ​៣០​នាក់​ទេ។

 

ឆ្នាំ​នេះ កម្ពុជា​ទទួល​បាន​មេដាយ​មាស​តិច​ជាង​ឆ្នាំ​មុន នៅ​ ​ASEAN Para Game

តារាង​មេដាយ​ឆ្នាំ​២០១៤

 

នៅ​ឆ្នាំ​នេះ​ដែរ កីឡាករ​ដែល​បាន​ជួយ​កម្ពុជា​ឈ្នះ​មេដាយ​មាស​គឺ ប៊ុង​ ហុង ​​សម្រាប់​​វិញ្ញាសា​រត​ចម្ងាយ​៤០០​ម៉ែត្រ​៕

 

អត្ថបទ៖ មុន្នី រម្យ