អាហ្សង់ទីន​ សង់​ស្ថានីយ​រថភ្លើង​មួយ​ទុក​រំលឹក​ស្នាដៃ Messi


អាហ្សង់ទីន​ សង់​ស្ថានីយ​រថភ្លើង​មួយ​ទុក​រំលឹក​ស្នាដៃ Messi

អាជ្ញាធរ​នៃ​ប្រទេស​អាហ្សង់ទីន​បាន​កសាង​ស្ថានីយ​រថភ្លើង​មួយ​ដើម្បី​ផ្ដល់​ជា​កិត្តិយស​ដល់​កីឡាករ​ប្រធាន​ក្រុម​ជម្រើស​ជាតិ Lionel Messi នៅ​តំបន់ Rosario ជាទី​កន្លែង​កំណើត​របស់​គេ​ផ្ទាល់​តែ​ម្ដង​។

 

អាហ្សង់ទីន​ សង់​ស្ថានីយ​រថភ្លើង​មួយ​ទុក​រំលឹក​ស្នាដៃ Messi

 

នៅ​ក្នុង​សា្ថនីយ គេ​សង្កេត​ឃើញ​ផ្នែក​ផ្សេងៗ​មាន​ដូចជា ផ្ទាំង​បដា ជញ្ជាំង និង​ផ្លូវ​ដើរចូល សុទ្ធ​តែ​ដាក់​តាំង​បង្ហាញ  រូប​បែប​សិល្បៈ របស់​ខ្សែ​ប្រយុទ្ធ​វ័យ២៨ឆ្នាំ។

 

Messi បច្ចុប្បន្ន​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​កីឡាករ​ដ៏​ល្អ​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក ដោយ​រូបគេ​បាន​បំបែក​កំណត់ត្រា របស់​វីរបុរស​បាល់ទាត់​សម័យ​មុន ជួយ​ក្រុម Barcelona ឈ្នះ​ពាន​ធំៗ​ជា​ច្រើន និង​ជួយ​អាហ្សង់ទីន​ទទួល​បាន លេខ​២ នៅ​ពានរង្វាន់​ពិភពលោក​ឆ្នាំ ២០១៤ផង​ដែរ។

 

យ៉ាង​ណា​ក៏​ដោយ នេះ​មិនមែន​ជា​លើក​ទី​មួយ​នោះ​ទេ ដែល​កីឡាករ​បាល់​ទាត់​អាជីព​ល្បី​ឈ្មោះ ត្រូវ​បាន​គេ​សាងសង់ ទី​កន្លែង ដើម្បី​ជា​ការ​ចងចាំ​ស្នាដៃ​​ ជាក់​ស្ដែង​ប្រធាន​ក្រុមជម្រើស​ជាតិព័រទុយហ្គាល់ Christiano Ronaldo ក៏​មាន​សារមន្ទីរ​ផ្ទាល់​ខ្លួន​មួយ​ផង​ដែរ៕

 

អាហ្សង់ទីន​ សង់​ស្ថានីយ​រថភ្លើង​មួយ​ទុក​រំលឹក​ស្នាដៃ Messi

 

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

-ចុចអាន៖ Ronaldinho អរគុណ Messi ដែល​បាន​ផ្ញើ​អាវ​ឲ្យ

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ talkingbaws