ក្រុមហ៊ុន Apple បានចេញនូវប្រព័ន្ធប្រតិបត្តិការថ្មីស្រឡាង iOS 9.2 ជាសាធារណៈហើយ

ក្រុមហ៊ុន Apple បានចេញនូវប្រព័ន្ធប្រតិបត្តិការថ្មីស្រឡាង iOS 9.2 ជាសាធារណៈហើយ

ប្រព័ន្ធប្រតិបត្តិការ iOS 9.2​​​ ថ្មីនេះ បានធ្វើការកែប្រែកំហុសជាច្រើន និងធ្វើអោយកាន់តែប្រសើរឡើងជាងមុន ដល់អ្នកដែលទន្ទឹងរងចាំប្រើនូវ ប្រព័ន្ធប្រតិបត្តិការដ៏ថ្មីមួយនេះ ឥឡូវនេះវាបានចេញជាផ្លូវការហើយ, ក្នុងនោះប្រព័ន្ធប្រតិបត្តិការ iOS 9.2 ថ្មីនេះ​​​កម្មវិធីមួយចំនួនដូចជា Apple Music, News, Mail និង iBooks ត្រូវបានទទួលនូវមុខងារថ្មីៗបន្ថែមទៀត ហើយឥឡូវនេះ កម្មវិធី Siri មានដាក់បញ្ចូលនូវភាសារអារ៉ាប់ ដែលនៅក្នុងអារ៉ាប៊ីសាអូឌីត និងប្រទេសអារ៉ាប់រួមហើយ ។ កម្មវិធី Apple Music អាចអោយអ្នកបង្កើត playlist ថ្មី ដែលអ្នកអាចដាក់បទចម្រៀង ទៅក្នុង playlist នោះសំរាប់ចាក់, វាបង្ហាញនូវអ្វីដែលអ្នកបានកែប្រែថ្មីៗ នៅផ្នែកខាងលើ នៅពេលដែលអ្នកដាក់បន្ថែមបទចម្រៀងចូល លើសពីនេះ អ្នកអាចដោនឡូតបទចម្រៀង ឬ playlist ពីក្នុង iCloud music library របស់អ្នកបាន ហើយអ្នកនឹងឃើញបទចម្រៀងដែលបានដោនឡូត ទៅតាម ការចង្អុលបង្ហាញថ្មី ។ ចំពោះកម្មវិធី News ទទួលនូវព៌តមានល្អៗ ថ្មីៗ នៅក្នុងសហរដ្ឋអាមេរិក, ប្រទេសអង់គ្លេស និងប្រទេសអូស្រ្តាលី ដែលផ្តល់ អោយអ្នកនូវព៌តមានដែលសំខាន់ៗ ប្រចាំថ្ងៃ ។ អ្នកអាចប្រើ Mail សំរាប់ការផ្ញើរសារ និងទទួលសារ ជាមួយនឹងឯកសារដែលមានទំហំធំៗបាន ។ កម្មវិធី iBook បានបំពាក់នូវមុខងារ 3D Touch ដើម្បីអោយកាន់តែងាយស្រួលដល់អ្នកប្រើប្រាស់ដូចជា ការស្វែងរក, ការកំណត់ចំណាំផ្សេងៗ, ការកំណត់ចំណាំរបស់អ្នកបន្ទាប់ពីការស្វែងរកឃើញ លើសពីនេះទៀតអ្នកអាចស្តាប់ audiobook មួយ ខណៈពេលដែលអ្នកកំពុងតែស្វែងមើល បណ្ណាល័យអានសៀវភៅផ្សេងទៀត ។

ក្រុមហ៊ុន Apple បានចេញនូវប្រព័ន្ធប្រតិបត្តិការថ្មីស្រឡាង iOS 9.2 ជាសាធារណៈហើយ

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus ក្រុមហ៊ុន Apple បានចេញនូវប្រព័ន្ធប្រតិបត្តិការថ្មីស្រឡាង iOS 9.2 ជាសាធារណៈហើយ
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com ក្រុមហ៊ុន Apple បានចេញនូវប្រព័ន្ធប្រតិបត្តិការថ្មីស្រឡាង iOS 9.2 ជាសាធារណៈហើយ

ចុះថ្ងៃទី 09 ខែធ្នូ ឆ្នាំ 2015 ម៉ោង 10:40 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ