ក្ដាម​ក្រហម​ជាង​១២០លាន​ក្បាល លើក​គ្នា​ចុះ​មហាសមុទ្រ​ឥណ្ឌា

ក្ដាម​ក្រហម​ជាង​១២០លាន​ក្បាល លើក​គ្នា​ចុះ​មហាសមុទ្រ​ឥណ្ឌា

​​ក្ដាម​​ក្រហម​រាប់​លាន​ក្បាល​ ចាប់​ផ្ដើម​​ធ្វើ​​បម្លាស់ទី​​ប្រចាំ​ឆ្នាំ ដោយ​ធ្វើ​ដំណើរ​ចេញ​ពី​ព្រៃ​លើ​កោះ Christmas ប្រទេស​អូស្ត្រាលី​​ ទៅកាន់​មហាសមុទ្រ​​ឥណ្ឌា ​ដែល​​​ធ្វើ​ឲ្យ​ចររាចរ​ណ៍តាម​ដង​ផ្លូវ​​ត្រូវ​បិត​បណ្ដោះ​អាសន្ន។​ ការ​ដើរ​ព្យុហយាត្រា​របស់​ហ្វូង​ក្ដាម​​ក្រហម​លើ​គោក​ទាំង​នេះ ​​គឺ​​​​ជា​បាតុភូត​ធម្មជាតិ​​ដ៏​ល្បី​ឈ្មោះ​មួយ​របស់​ពិភព​លោក និង​អ្នក​ទេសចរ។

 

ក្ដាម​ក្រហម​ជាង​១២០លាន​ក្បាល លើក​គ្នា​ចុះ​មហាសមុទ្រ​ឥណ្ឌា
 

​ពូជ​ក្ដាម​​ទាំង​នេះ​បាន​ចេញ​ពី​ព្រៃ​ភ្នំ​ បោះ​ពួយ​ទៅ​មាត់​ទឹក​មហាសមុទ្រ​ឥណ្ឌា ដើម្បី​ពង​កូន។ ​ការ​បម្លាស់ទី​​របស់​ក្ដាម​ក្រហម​ជាង ១២០​លាន​ក្បាល លើ​កោះ​នេះ ​នឹង​ត្រូវ​ចំណាយ​ពេល​​ជា​ច្រើន​សប្ដាហ៍​ឯណោះ។

 

ក្រុម​អ្នកទេសចរ និង​អ្នក​ស្រុក​ ដែល​ទន្ទឹង​​រង់​ចាំ​ជា​យូរ​ដើម្បី​​ទស្សនា​​ការ​​បម្លាស់ទី​ហ្វូង​ក្ដាម ពេល​នេះ​បាន​ឃើញ​ហើយ។ ​ការ​​លើក​គ្នា​ដ៏​ច្រើន​​ចុះ​សមុទ្រ​ ក៏​ដោយសារ​ព្រៃ​ដែល​ពួកវា​រស់​នៅ​​មិន​មាន​ភ្លៀង​ធ្លាក់​​ និង​ដល់​រដូវ​បង្កាត់ពូជ​ដែរ។ ក្ដាម​ក្រហម​បាន​ចំណាយ​ពេល​វេលា​យ៉ាង​យូរ ការពារ​រូង​របស់​ខ្លួន​​ក្នុង​ព្រៃ​ពី​សត្រូវ​យាយី៕

 

ក្ដាម​ក្រហម​ជាង​១២០លាន​ក្បាល លើក​គ្នា​ចុះ​មហាសមុទ្រ​ឥណ្ឌា
 

ក្ដាម​ក្រហម​ជាង​១២០លាន​ក្បាល លើក​គ្នា​ចុះ​មហាសមុទ្រ​ឥណ្ឌា
 

ក្ដាម​ក្រហម​ជាង​១២០លាន​ក្បាល លើក​គ្នា​ចុះ​មហាសមុទ្រ​ឥណ្ឌា
ក្ដាម​ក្រហម​ជាង​១២០លាន​ក្បាល លើក​គ្នា​ចុះ​មហាសមុទ្រ​ឥណ្ឌា
ក្ដាម​ក្រហម​ជាង​១២០លាន​ក្បាល លើក​គ្នា​ចុះ​មហាសមុទ្រ​ឥណ្ឌា
 

ចុចអាន៖ បុរស​នេសាទ​ក្រពើ​​​​បាន​២​ម៉ឺន​ក្បាល​ ទម្លាយ​​អាថ៌កំបាំង​

 

ប្រែសម្រួល៖ ឡេង ភារុណ
ប្រភព៖ People