តើ​ស្ត្រី​ចូលចិត្ត​រួមភេទ​នៅ​ថ្ងៃ​ណា​?

ការរួម​ភេទ គឺជា​រឿង​មួយ​មិនអាច​ខ្វះ​បាន​សម្រាប់​ជីវិត​ប្តី​-​ប្រពន្ធ​គ្រប់រូប ប៉ុន្តែ​តើ​បង​បុរសៗ​ដឹង​ទេ​ថា តើ​ស្ត្រីៗ​ជា​ដៃគូ​ស្នេហា​និយម​រួមភេទ​នៅ​ថ្ងៃ​ណា​ដែរ​? មាន​មនុស្ស​មួយចំនួន​យល់ឃើញថា ថ្ងៃ​ចន្ទ​គឺជា​ថ្ងៃមួយ​ដែល​សោកសៅ​បំផុត​សម្រាប់​ការរួម​ស្នេហា ប៉ុន្តែ​បើតាម​ការស្ទង់មតិ របស់​ទស្សនា​វ​ដ្តី Lift បាន​ឲ្យ​ដឹងថា គ្មាន​នារី​ណា​ម្នាក់​ក្នុងចំណោម​នារី​១៥០០​នាក់ ដែល​គេ​ធ្វើ​ការស្ទង់មតិ​ឆ្លើយថាថ្ងៃ​ចន្ទ​ជា​ថ្ងៃ​មិនល្អ​ឡើយ​។ ផ្ទុយទៅវិញ​៧៧​ភាគរយ​នៃ​ស្ត្រី​ទាំងអស់នេះ​បាន​និយាយថា ពួកគេ​រួមភេទ​នៅ​ថ្ងៃ​ចន្ទ​ច្រើនជាង​ថ្ងៃ​ណាៗ​ទាំងអស់​។ ថ្ងៃ​ពុធ​ក៏​មិនធម្មតា​ដែរ​សម្រាប់​ការរួម​ស្នេហា​។ ស្ត្រី​ចំនួន​៦៨ ភាគរយ​ដែល​បាន​ចូលរួម​ក្នុង​ការស្ទង់មតិ​បាន​ឲ្យ​ដឹងថា ពួកគេ​និយម​រួមភេទ​នៅថ្ងៃនេះ​។​

​ចំណែកឯ​ថ្ងៃ​សុក្រ​វិញ​គឺជា​ថ្ងៃ​ដ៏​ល្អ និង​មាន​ប្រជាប្រិយ​បំផុត​សម្រាប់​ការ​ថើប​បបោសអង្អែល​។ មាន​ស្ត្រី​ចំនួន​៤៥​ភាគរយ​បាន​និយាយថា នៅ​ថ្ងៃ​សុក្រ​នេះ​គេ​ចូលចិត្ត​ឲ្យ​ដៃគូ​របស់គេ​នូវ​ការរួម​ស្នេហា​តាមរបៀប​អូ​រ៉ា​ល់​សិច ខណៈ​នារី​២៣​ភាគរយ និយម​ចូល​ចិត្តការ​រួមភេទ​បែបនេះ​នៅ​ថ្ងៃ​សៅរ៍​ទៅវិញ ដោយ​ពួកគេ​បាន​ឲ្យ​ឈ្មោះថា ជា​ថ្ងៃ​រួមភេទ​ដ៏​ល្អ​បំផុត​ប្រចាំ​សប្តាហ៍​។លើសពីនេះ ទៅទៀត​ការស្ទង់មតិ​នេះ​ក៏បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា មាន​ស្ត្រី​ស្ទើរតែ​ពាក់ កណ្តាល​នៃ​ស្ត្រី​ទាំងអស់នេះ នឹក​ស្រមៃ​ដល់​ការ​រួមភេទ​នៅពេលដែល​ពួកគេ​កំពុងធ្វើការ​បោកគក់​ខោអាវ និង​៦០​ភាគរយ គិតពី​រឿងនេះ​ខណៈដែល​គេ​កំពុងធ្វើការ​។​

​បើ​និយាយ​ពី​ស្ទីល​នៃ​ការ​រួមភេទ​វិញ ស្ត្រី​ចំនួន​រហូតដល់​ទៅ​៨១​ភាគរយ​បាន​និយាយថា ពួកគេ​ចូលចិត្ត​ការរួម​ភេទ តាម​ស្ទីល​ធម្មជាតិ ពោលគឺ​ស្ត្រី​នៅ​ពីក្រោម និង​បុរស​នៅ​ពីលើ​។ ១​ភាគ​៣​នៃ​ស្ត្រី​ដែល​បាន​ចូលរួម​ក្នុង​ការស្ទង់ មតិ​នេះ ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា ពួកគេ​មានការ​រំខាន​មួយចំនួន​ពេលដែល​ពួកគេ​កំពុង​រួមភេទ​។ ការរំខាន​ទាំងនោះ​រួមមាន​ការព្រួយបារម្ភ​ពី​ការងារ​សំឡេង​រំខាន​របស់​កូនៗ ឬ​សត្វ​ចិញ្ចឹម​ផ្សេងៗ​។ នៅ​ចុងក្រោយ​នៃ​ការស្ទង់មតិ​នេះ ស្ត្រី​៨៧​ភាគរយ​បាន​និយាយ​ឲ្យ​ដឹងថា ពួកគេ​ចូល​ចិត្តការ​ថើប​អង្អែល និង​៨២​ភាគរយ ចូលចិត្ត​ឲ្យ​ដៃគូ​បបោសអង្អែល​នៅត្រង់ចំណុច​ស្រៀវ​ស្រើប​បំផុត​របស់គេ​៕

តើ​ស្ត្រី​ចូលចិត្ត​រួមភេទ​នៅ​ថ្ងៃ​ណា​? តើ​ស្ត្រី​ចូលចិត្ត​រួមភេទ​នៅ​ថ្ងៃ​ណា​? តើ​ស្ត្រី​ចូលចិត្ត​រួមភេទ​នៅ​ថ្ងៃ​ណា​?