ភ្នំ​ភ្លើង Etna នៅ​អ៊ីតាលី ផ្ទុះ​ចេញ​រន្ទះ​បាញ់​ឡើង​កំពស់​៧គ.ម

ក្នុងចំណោមភ្នំភ្លើងជាង១០០ ដែលនៅមានសកម្មភាព រាប់ពីសតវត្សន៍ទី២០មកនេះ ភ្នំភ្លើង«Etna» នៅ​ក្នុង​ប្រទេស​អ៊ីតាលី នៅមានសកម្មភាពខ្លាំងជាងគេ។ កាលពីថ្ងៃទី៣ ខែធ្នូកន្លងមកនេះ ភ្នំភ្លើងបានបញ្ចេញ​សកម្មភាព​ជា​ថ្មី ក្នុង​រយៈពេល​១ម៉ោង​កន្លះ ដោយបានបាញ់អណ្ដាតភ្លើង និងផ្សែង នៅកំពស់ប្រមាណជា ៧គីឡូម៉ែត្រ។ ប៉ុន្តែ​មិន​មែន​មាន​តែ​ភ្លើង ឬ​ផ្សែង​ប៉ុណ្ណោះទេ ភ្នំភ្លើងនៅមានបញ្ចេញរន្ទះ និងពន្លឺដ៏អស្ចារ្យនោះ​ថែម​ទៀត​ផង។
ការផ្ទុះភ្នំភ្លើង «» ដែលបាញ់ភ្លើង និងផ្សេងរបស់ខ្លួន ដល់កំពស់ជាង៧គីឡូម៉ែត្រ ក្នុងអាកាស ជាមួយនឹងរន្ទះ និងពន្លឺគួរឲ្យចាប់អារម្មណ៍។

បន្ទាប់ពីបានសម្ងំស្ងៀម អស់ជាច្រើនឆ្នាំ ភ្នំភ្លើង «Etna» ដែលមានកំពស់ខ្ពស់ជាងគេ និងនៅមានសកម្មភាព​ខ្លាំងជាងគេ នៅក្នុងទ្វីបអ៊ឺរ៉ុប បានកម្រើកខ្លួនឡើងវិញ កាលពីថ្ងៃទី៣ខែធ្នូកន្លងមកនេះ។ បើតាមវិទ្យាស្ថាន​ភូមិសាស្ត្រ និងភ្នំភ្លើង របស់ប្រទេសអ៊ីតាលី បានឲ្យដឹងថា ការផ្ទុះរបស់ភ្នំភ្លើង «Etna» មានឥទ្ធិពលខ្លាំង និង​មាន​លក្ខណៈគួរឲ្យចាប់អារម្មណ៍ ដោយបានបាញ់អណ្ដាតភ្លើង ពន្លឺ រន្ទះ និងផ្សែង នៅកំពស់ប្រមាណជា ៧គីឡូម៉ែត្រ ទៅក្នុងអាកាស។

អ្នកជំនាញខាងភ្នំភ្លើងមួយរូប លោក «Piergiogio Scarlato» បានថ្លែងប្រាប់ទូរទស្សន៍បារាំង «France 2» ថា៖ «ការផ្ទុះភ្នំភ្លើងនេះ មិនដូចគ្នាទៅនឹងភ្លៀងផ្គរ រន្ទះធម្មតានោះទេ។ នៅពេលផ្ទះ កំអែរនិងផេះ បាន​បាញ់​ចេញ​ពី​មាត់ភ្នំ ជាមួយនឹងបន្ទុកអគ្គិសនីរាប់លានវុល ទៅក្នុងអាកាស ដែលជាហេតុធ្វើឲ្យមានរន្ទះកើត​ឡើង បែប​នេះ។»

ប៉ុន្តែសម្រាប់ប្រជាជនអ៊ីតាលី នៅក្នុងក្រុង កាតាន (Catane ស្ថិតក្នុងឧបទ្វីបមួយ ខាងត្បូងប្រទេសអ៊ីតាលី) ដែលនៅជាប់ជើងភ្នំ មិនមានភាពភ្ញាក់ផ្អើលអ្វីខ្លាំងក្លា ពីការផ្ទុះភ្នំភ្លើងនេះទេ។ ព្រលានយន្ដហោះ និង​ទីក្រុង​ទាំង​មូល ត្រូវបានប្រកាសឲ្យផ្អាកសកម្មភាព នៅក្រោយការផ្ទុះនោះ ដើម្បីធ្វើការសំអាតផេះ យ៉ាងក្រាស​ឃ្មឹក ដែល​ធ្លាក់ចុះពីភ្នំភ្លើង។ យន្ដហោះដែលគ្រោងចុះចត នៅព្រលានយន្ដហោះ កាតាន ត្រូវបានស្នើឲ្យទៅ​ចុះ​ចត នៅភាកខាងត្បូង នៃឧបទ្វីបអ្វី រហូតដល់អ្វីបានត្រឡប់មកសភាពដើមវិញ៕