ទទួលទានទឹកដូង ៧ថ្ងៃជាប់គ្នា ផ្តល់អត្ថប្រយោជន៍ហួសការស្មាន

ទឹកដូងមាន​កម្រិតកាឡូរីទាប, ជាតិខ្លាញ់តិច, កូឡេស្តេរ៉ុលតិច, សូដ្យូមតិច, កាល់ស្យូមច្រើន និងជាតិប៉ូតាស្យូម​មាន​ចំនួនច្រើន​ជាងផ្លែចេក​ដល់ទៅបួនដង។ លើសពីនេះ​ទៅ​ទៀត​​ទឹកដូង សម្បូរជាតិទឹកច្រើនបំផុត ដែលសាកសម​ភេសជ្ជៈសម្រាប់អ្នកលេងកីឡា។
 
ទទួលទានទឹកដូង ៧ថ្ងៃជាប់គ្នា ផ្តល់អត្ថប្រយោជន៍ហួសការស្មាន
ខាងក្រោមនេះគឺជា​គុណសម្បត្តិមួយចំនួនដែលបាន​មកពីការទទួលទានទឹកដូង៖
១, ជួយសម្រកទម្ងន់ដែលលើស៖ ទឹកដូង​ស្ទើរ​តែគ្មាន​ផ្ទុកជាតិខ្លាញ់សោះ ហើយវាអាចជួយបំបាត់អារម្មណ៍ស្រែក​ឃ្លាន​របស់អ្នក​បាន។
២, វាជួយពង្រឹងប្រព័ន្ធភាពស៊ាំ៖ ទឹកដូង​អាច​ធ្វើឲ្យប្រព័ន្ធ​ការពារ​រាងកាយ​មាន​ភាពរឹងមាំ ហើយអាចជួយអ្នកក្នុងការ​លាងសម្អាត​ពួកបាក់តេរីផ្សេងៗដែលមាន​នៅរាងកាយ​ផង​ដែរ។
៣, បង្កើន​ថាមពល៖ ទឹកដូងធ្វើឲ្យ​ការផលិតអ័រម៉ូនទីរ៉ូអ៊ីត​មាន​ភាព​ប្រសើរឡើង ហើយអាចជួយបង្កើតថាមពលរបស់អ្នកថែមទៀត។
៤, ជួយប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែម៖ ទឹកដូងជាឱសថ​ដែលមាន​សមត្ថភាព​សម្អាត​បំពង់ និងប្លោកនោមរបស់អ្នកយ៉ាងមាន​ប្រសិទ្ធភាព។
៥, ផ្ទុកជាតិទឹកច្រើន៖ ទឹកដូងមាន​ផ្ទុកជាតិទឹកច្រើន​បំផុត ដែលសាកសម​សម្រាប់​ភេសជ្ជៈរបស់អ្នក​លេងកីឡា។
៦, កាត់បន្ថយសម្ពាធឈាម៖ ទឹកដូងមាន​ចំនួន អេឡិចត្រូលីត (electrolyte) គ្រប់គ្រាន់ ដើម្បីរក្សា​តុល្យភាព​សម្ពាធឈាម៕
ដោយ៖ មង្គលការ
ប្រភព៖ yourstylishlife

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ទទួលទានទឹកដូង ៧ថ្ងៃជាប់គ្នា ផ្តល់អត្ថប្រយោជន៍ហួសការស្មាន