សម្តេច ហេង សំរិន​៖ ការខិតខំ​របស់​យើង ពេលនេះ ជា​សមិទ្ធផល​កូនចៅ​ជំនាន់​ក្រោយ​

ភ្នំពេញ: ​នៅមុន​មហា​សន្និបាតសភា​តំបន់​អាស៊ី ប្រារព្ធ​ពិធី​បើក​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​៩ ខែធ្នូ​នេះ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងនាម ជា​ម្ចាស់ផ្ទះ​រៀបចំ​មហាសន្និបាត បានអនុញ្ញាត​ឲ្យ​ប្រធាន​គណៈប្រតិភូ ជា​សមាជិកសភា​តំបន់​អាស៊ី គណៈប្រតិភូ​អ្នកសង្កេតការណ៍ និង​អង្គការ​ដៃគូ​របស់​សភា​តំបន់​អាស៊ី ដែល​អញ្ជើញ​មក​ចូលរួម មហាសន្និបាត​សភា​តំបន់​អាស៊ី ចូលជួប​សម្តែង​ការគួរសម នៅ​សណ្ឋាគារ សុខា​ភ្នំពេញ និង​រ៉េស៊ីដង់​។​
​    ​
​សម្តេច​ប្រធានរដ្ឋសភា បាន​មានប្រសាសន៍​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​គណៈប្រតិភូ​ទាំងអស់ ដែលមាន​វត្តមាន​នៅលើ​ទឹកដី​អង្គរ​នៅពេលនេះ​។
​សម្តេច​បានលើកឡើង​ថា​បើ​គ្មាន​វត្តមាន​របស់​ឯកឧត្តម លោកជំទាវ​នៅពេលនេះ​ទេ មហាសន្និបាត​លើក​ទី​៨​របស់​សភា​តំបន់​អាស៊ី​នៅពេលនេះ​មិនអាច​ដំណើរការ​បានទេ ហើយ​ចក្ខុវិស័យ​អេ​ភី​អេ ដែល​បាន​គ្រោងទុក ក៍​មិនអាច​សម្រេច​បានដែរ​។​

​សម្តេច​ប្រធានរដ្ឋសភា បាន​មានប្រសាសន៍​បន្តថា ជិត​២០​ឆ្នាំ​មកនេះ សភា​តំបន់​អាស៊ី​បានសម្រេច​កិច្ចការ​ជាច្រើន ប៉ុន្តែ​បញ្ហា​ក៍​នៅមាន​ច្រើន​ដែរ ដែល​តម្រូវ​ឲ្យ​ប្រធាន​ស្ថាប​ន័​នីតិប្បញ្ញត្តិ​ក្នុង​តំបន់​ទាំងអស់​បន្ត​ខិតខំ ដោះស្រាយ​រួមគ្នា​ទៀត តាម​យន្តការ​នីតិកម្ម​។​
 
​សម្តេច​ហេង​សំរិន បន្ថែមថា “​ឯកឧត្តម លោកជំទាវ ពិតជា​បាន​លះបង់ កម្លាំងកាយ​កម្លាំងចិត្ត​ច្រើនណាស់ ក្នុងការ​បំពេញ​តួនាទី​នៅក្នុង​សភា​តំបន់​អាស៊ី​នេះ​។ ខ្ញុំ​សង្ឃឹមថា​ការលះបង់​របស់​ឯកឧត្តម លោកជំទាវ ទាំងអស់​មិន​ឥតប្រយោជន៍​នោះទេ​។ យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា អេ​ភី​អេ នឹង​កសាងបាន​នូវ​សង្គម​មួយ​ដែលមាន​សុខសន្តិភាព ការរស់នៅ​ដោយ​សុខដុមរមនា​ទាំងអស់គ្នា នៅក្នុង​គ្រួសារ​អាស៊ី​យើង​”​។​

​សូមបញ្ជាក់ថា មហាសន្និបាត​សភា​តំបន់​អាស៊ី​លើក​ទី​៨ ដែល​សភា​នៃ​ព្រះរាជា​ណា​កម្ពុជា ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៅពេលនេះ មាន​រយៈពេល​៦​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​៧​ដល់​ថ្ងៃទី​១២​ខែធ្នូ ក្រោម ប្រធានបទ “​ការជំរុញ​សន្តិភាព ការផ្សះផ្សា និង​ការសន្ទនា​ក្នុង តំបន់​អាស៊ី​”៕

សម្តេច ហេង សំរិន​៖ ការខិតខំ​របស់​យើង ពេលនេះ ជា​សមិទ្ធផល​កូនចៅ​ជំនាន់​ក្រោយ​

សម្តេច ហេង សំរិន​៖ ការខិតខំ​របស់​យើង ពេលនេះ ជា​សមិទ្ធផល​កូនចៅ​ជំនាន់​ក្រោយ​

សម្តេច ហេង សំរិន​៖ ការខិតខំ​របស់​យើង ពេលនេះ ជា​សមិទ្ធផល​កូនចៅ​ជំនាន់​ក្រោយ​

សម្តេច ហេង សំរិន​៖ ការខិតខំ​របស់​យើង ពេលនេះ ជា​សមិទ្ធផល​កូនចៅ​ជំនាន់​ក្រោយ​