Metfone ផ្តល់​រង្វាន់​ជាច្រើន ដល់​អតិថិជន សេវាកម្ម​ប្រតិបត្តិការ e money

ភ្នំពេញ: ក្រុមហ៊ុន Metfone បានប្រគល់​រង្វាន់ ដ៏​ច្រើន​សន្ធឹកសន្ធាប់ ជូន​អតិថិជន​ចំនួន ១៨ នាក់ រួមមាន ទឹកប្រាក់ ៥០០ ដុល្លារ ១៤ រង្វាន់ ម៉ូតូ Scoopy ៣​គ្រឿង , និង​រង្វាន់​ធំ​រថយន្ត Ford ចំនួន ១​គ្រឿង កាលពី​ល្ងាច​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៥​នេះ នៅ​ផ្សារ​ទំនើប អ៊ី​អន​ម៉​ល ចំពោះ​អតិថិជន ដែល​ប្រើប្រាស់ នូវ​សេវាកម្ម​ប្រតិបត្តិការ e money ក្នុង​ការដក ដាក់​ប្រាក់ និង​ការទូទាត់​សម្រាប់ បង់ថ្លៃ​ណាមួយ​របស់ អតិថិជន​។​

​លោក សៀង ថាវ​ង្ស នាយក​ទទួលបន្ទុក​ផ្នែក បម្រើ​អតិថិជន​នៃ​ក្រុមហ៊ុន Metfone បាន​ថ្លែង​ក្នុង​កម្មវិធី ប្រគល់​រង្វាន់​ជូន​អតិថិជន Metfone ថា ក្រៅពី​រង្វាន់​ឡាន​សេ​រ៊ី​ទំនើប​នេះ ក្រុមហ៊ុនទូរស័ព្ទ​ចល័ត Metfone ក៏បានផ្ដល់​រង្វាន់ ដូចជា ម៉ូតូ​ស៊េរី​ថ្មី​៣​គ្រឿង ព្រមទាំង​រង្វាន់​ទឹកប្រាក់ ៥០០ ដុល្លារ ដល់​អតិថិជន​ផងដែរ​។​

​លោក​បាន​បន្តថា e money គឺជា​សេវាកម្ម​ថ្មី​មួយ យើង​មើលឃើញថា សេវាកម្ម​ថ្មី​មួយ បានទទួល​នូវ ការគាំទ្រ​យ៉ាងខ្លាំង និង​មាន​អតិថិជន ប្រមាណ​ជាង ២​លាន​នាក់ និង​មាន​ភ្នា​ក់រហូ​តដល់​ជាង ៤ ពាន់ ភ្នាក់ងារ នៅ​ទូទាំងប្រទេស​កម្ពុជា​។​

​លោក ឈុន រក្សា នាយក​ផ្នែក​សេវាកម្ម​បន្ថែម នៃ​ក្រុមហ៊ុន Metfone បាន​ឲ្យ​ដឹងថា ដើម្បី​ឈ្នះ​រង្វាន់​ធំ​បែបនេះ ពុំមាន​អ្វី​លំបាក​ឡើយ​។ អតិថិជន​ទាំងអស់ គ្រាន់តែ​ហៅ​មកកាន់​លេខ ៩៩៩៩ ឬ សរសេរ​អក្សរ ON ឬ LC រួច​ផ្ញើរ​មកកាន់​លេខ ៩៩៩៩ ដើម្បី​ទទួលបាន​លេខ​កូដ​សំណាង សម្រាប់​ការ​ឈ្នះ​រង្វាន់​ជាច្រើន​៕V​/S