​ក្មេងស្រី​ពិការ ពីរ​នាក់​បងប្អូន ទទួលបាន​រទេះ និង​ឧបភោគ បរិភោគ ពី​អនុសាខា​កាកបាទក្រហម ស្រុក​សូទ្រនិគម​

​សៀមរាប: ​អនុសាខា កាកបាទក្រហមកម្ពុជា ស្រុក​សូទ្រនិគម បាន​យក​រទេះរុញ ចំនួន​២​គ្រឿង ទៅ​ប្រគល់​ឲ្យ ក្មេងស្រី​ពិការ ពីរ​នាក់​បងប្អូន រួមទាំង​ភ្ជាប់​ជាមួយ​នូវ គ្រឿងឧបភោគ​បរិភោគ មួយចំនួនធំ​ទៀត កាលពី​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៥ កន្លងទៅនេះ នៅ​ភូមិ​ព្រែក​ស្រមោច ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​
​    ​
​លោក ម៉ក់ ប្រុស អភិបាលស្រុក​សូទ្រនិគម បាន​បញ្ជាក់ថា ក្រៅពី​ផ្តល់ជូន​រទេះ រុញ​គឺ​នៅមាន​គ្រឿងឧបភោគ បរិភោគ​មួយចំនួនទៀត រួមមាន អង្ករ មី ឆ្នាំងបាយ ឆ្នាំងសម្ល  ចានបាយ ចាន​សម្ល  កន្ទេល មុង ភួយ ក្រមា សារុង ទឹកស៊ីអ៊ីវ ទឹកត្រី និង​ថវិការ​ចំនួន ២០​ម៉ឺន​រៀល​។​
​    ​
​លោក​ម៉ក់ ប្រុស បាន​បញ្ជាក់ថា នេះ​ជាការ​យកចិត្តទុកដាក់ ពីស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ប្រធាន​សាខា កាកបាទក្រហម ខេត្តសៀមរាប ដែល​តែងតែ​យកចិត្តទុកដាក់ ចំពោះ​ជនពិការ ក៏ដូចជា​ប្រជាពលរដ្ឋ​ក្រីក្រ និង​ជនរងគ្រោះ ដោយសារ​គ្រោះធម្មជាតិ​ផ្សេងៗ​។​
​    ​
​លោក ម៉ក់ ប្រុស បន្តថា អ្វីដែល​សំខាន់​នោះ គឺ​ក្មេងស្រី​ទាំងពីរ ជា​បងប្អូន​បង្កើត​នឹង​គ្នា ដែលមាន​ភាព​ពិការ តាំងពី​កំណើត ហើយ​ពួកគេ គ្មាន​លទ្ធភាព ដើម្បី​ទិញ​រទេះ​សំរាប់​ជិះ ដោយហេតុ​នេះហើយ ទើប​អនុសាខា សំរេច​ផ្តល់ជូន​រទេះ​ពិការ​ចំនួន​២​គ្រឿង និង​គ្រឿង ឧបភោគ បរិភោគ ដល់​បងប្អូន​ទាំងពីរ​៕V/S

​ក្មេងស្រី​ពិការ ពីរ​នាក់​បងប្អូន ទទួលបាន​រទេះ និង​ឧបភោគ បរិភោគ ពី​អនុសាខា​កាកបាទក្រហម ស្រុក​សូទ្រនិគម​

​ក្មេងស្រី​ពិការ ពីរ​នាក់​បងប្អូន ទទួលបាន​រទេះ និង​ឧបភោគ បរិភោគ ពី​អនុសាខា​កាកបាទក្រហម ស្រុក​សូទ្រនិគម​

 ក្មេងស្រី​ពិការ​២​រូប​បងប្អូន​ទទួលបាន​រទេះ​និង​ឧបភោគ បរិភោគ​ពី​អនុសាខា​កាកបាទក្រហម ស្រុក​សូទ្រនិគម (រូបៈ សុភារ៉ា)