សម្តេច​ហ៊ុនសែន​៖ កម្ពុជា មាន​សន្តិភាព និង​ស្ថិរភាព​នយោបាយ ទើប​ពេលនេះ កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំសភា​តំបន់​អាស៊ី

ភ្នំពេញ: ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បាន​ចូលរួម​ថ្លែង​សុន្ទរកថា បើក​មហាសន្និបាត សភា​តំបន់​អាស៊ី លើក​ទី​៨ នា​ព្រឹក​ថ្ងៃទី​៩​ធ្នូ​នេះ​។ ក្នុង​មហា​សន្និបាតសភា​តំបន់​អាស៊ី ដែលមាន​សភា និង​ព្រឹទ្ធសភា នៃ​ប្រទេស​ជាច្រើន​ចូលរួម សម្តេច​ហ៊ុនសែន បាន​លើកឡើងថា កម្ពុជា មាន​សន្តិភាព និង​ស្ថិរភាព​នយោបាយ ទើប​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំសភា​តំបន់​អាស៊ី នាពេលនេះ​។​

​សម្តេច​ហ៊ុនសែន គូសបញ្ជាក់ថា "​ដោយសារ​កម្ពុ​ជាមាន​ស​ន្តិ​ភាព និង​ស្ថេរភាព​នយោបាយ ទើប​យើង​មានលទ្ធភាព​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រជុំ​អន្តរជាតិ​ដ៏​ធំ​បែបនេះ​។ សូម​ជូន​កិត្តិយស​ដែល​យើង​ទទួលបាន​នៃ​នយោបាយ​ការបរទេស​ទាំងនេះ ប្រគេន​
​និង​ជូន​ចំពោះ​ព្រះសង្ឃ​និង​បងប្អូន​ជនរួមជាតិ​ជាទីគោរព​ស្រឡាញ់​"៕​