​អភិបាលក្រុង​សៀមរាប អនុញ្ញាតអោយ​តូប​កាសែត វិល​ទៅ​កន្លែង​ដើម​វិញ​

​សៀមរាប: តូប​កាសែត​មួយកន្លែង នៅជាប់​របង​មន្ទីរពេទ្យ បង្អែក​ខេត្តសៀមរាប ហើយ​ត្រូវ បាន​អាជ្ញាធរ​ក្រុង អោយ​រើចេញ ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់ អស់​រយៈពេល​ជាច្រើន​ខែ​ហើយ នោះ ឥឡូវ អភិបាលក្រុង​សៀមរាប បានអោយ​តូប​កាសែត​នោះ រើ​មកកាន់​កន្លែង​ដើម​វិញ ហើយ​។ នេះ​បើតាម​ការបញ្ជាក់​អោយដឹង នៅ​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៥​នេះ ពី​លោក ស្រី សំ​ប៊​ន និង​ភរិយា យូ ម៉ា​រី ដែលជា ម្ចាស់​តូប​កាសែត​។​
​    ​
​លោក ស្រី សំ​ប៊​ន និង​លោកស្រី យូ ម៉ា​រី បានបញ្ជាក់​អោយដឹងថា តូប​កាសែត​របស់លោក បាន​ត្រូវ​ជួល​អោយគេ​សែង ចេញពី​បរិវេណ ផ្សារកណ្តាល ក្នុង​ក្រុង​សៀមរាប មកកាន់​កន្លែង​របង​មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប កាលពី​ថ្ងៃត្រង់ ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៥ ដោយមាន​ការអនុញ្ញាតិ ពី​លោក សូ ប្លា​តុង អភិបាលក្រុង​សៀមរាប ។​
​    ​
​លោក ស្រី សំ​ប៊​ន និង​លោកស្រី យូ ម៉ា​រី ជា​ភរិយា ម្ចាស់​តូប​កាសែត បានបញ្ជាក់​ឲ្យ​ដឹងថា ការដែល​ឈានដល់​មាន ការអនុញ្ញាត ពី​អភិបាលក្រុង​សៀមរាប អោយ​តូប​កាសែត វិល​មក​កន្លែង​ដើម​វិញ គឺមាន​ការសម្របសម្រួល យ៉ាងខ្លាំង​ពី​សំណាក់ លោក ខេង រ៉ា បុគ្គលិក​កាសែត​រស្មី​កម្ពុជា ប្រចាំខេត្ត​សៀមរាប ដែល​ជំនួសមុខ​អោយ លោក ទាវ សារ​មុន្នី នាយក​និពន្ធ​កាសែត​រស្មី​កម្ពុជា និង​លោក​ផ្លុ​ង ឆុំ  នាយក​គ្រប់គ្រង ក្រុមហ៊ុន​កាសែត​រស្មី​កម្ពុជា​។​
​    ​
​លោក ស្រី សំ​ប៊​ន បាន​បន្តថា តូប​កាសែត​របស់លោក ត្រូវបាន​អាជ្ញាធរ ក្រុង​សៀមរាប អោយ​រុះរើ​ចេញពី របង​មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប អស់​ជាច្រើន​ខែ មកហើយ ដោយ​យក​ទីតាំង​ចាស់ ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់ ។ ប៉ុន្តែ​ការអោយ​រុះរើ​តូប​កាសែត ចេញពី​គោលដៅ​ចាស់​រួចហើយនោះ បន្ទាប់មក អាជ្ញាធរ​ក្រុង ហាក់បីដូចជា មិន​ចង់​អោយទៅ កន្លែង​ដើម​វិញ ។​
​    ​
​ប៉ុន្តែ​លោក សំ​ប៊​ន និយាយថា ដោយសារ​កន្លែង​ដាក់ តូប​កាសែត​ថ្មី នៅក្នុង​ផ្សារ កណ្តាល គ្រាន់តែ​ជាការ​ដាក់លក់ កាសែត​បណ្តោះអាសន្ន ដែល​អនុញ្ញាត ដោយ​ថៅកែ​ផ្សារ និង​ចុងក្រោយ ម្ចាស់​ផ្សារកណ្តាល ត្រូវការ​ទីតាំង​នោះ ដើម្បី​កសាង​សំណង់ ទើប​ម្ចាស់​ផ្សារ អោយ​រុះរើ​ចេញពី​នោះ​បន្តទៀត​។​
​    ​
​លោក​បាន​បន្តថា ដោយ​មិនអាច​រក​កន្លែង​ណា បានមក​ជំនួស ទើប​លោក ខេង រ៉ា បុគ្គលិក​កាសែត​រស្មី​កម្ពុជា ក៏​ទំនាក់ទំនង​សុំ​អន្ត​រាមន៍​ទៅ​លោក សូ ប្លា​តុង អភិបាលក្រុង​សៀមរាប ដើម្បី​ជួយ​សម្រួល យក​តូប​កាសែត យកមក​ដាក់​កន្លែង​ដើម​វិញ នៅជាប់​របង មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប និង​ចុងក្រោយ ទើប​លោក សូ ប្លា​តុង បានសម្រេច​អោយ លើក​មក​ដាក់​កន្លែង​ដើម​វិញ តាម​ការស្នើសុំ​ពី​លោក ខេង រ៉ា ។​
​    ​
​ជាមួយគ្នា​នោះ ម្ចាស់​តូប ក៏បាន​សន្យា​ជាមួយ អភិបាលក្រុង​សៀមរាប​ថា តូប​លក់ កាសែត​ចាស់​នោះ នឹងត្រូវ​កែកុន​អោយមាន​សោភ័ណភាព និង​បរិស្ថាន​ល្អ ជាពិសេស​លាប​ពណ៌​ថ្មី ដើម្បី​មាន​សោភ័ណភាព បែប​ទាក់ទាញ ក៏ដូចជា​សក្តិសម​ទៅនឹង​ទីក្រុង​ទេសចរ សៀមរាប​។​
​    ​
​លោក ស្រី សំ​ប៊​ន ក៏បាន​ថ្លែងអំណរគុណ ដល់​លោក អភិបាលក្រុង​សៀមរាប ដែល​បាន​ឈ្វេងយល់ ហើយ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ អោយ​តូប​កាសែត វិល​មក​កន្លែង​ដើម​វិញ ព្រោះថា មិនមាន​កន្លែង​ណា​ថ្មី បំលាស់​ទី​ទៅបាន​ទេ គឺ​មានតែ​កន្លែង​ដើម​នេះហើយ ដែល​គេ​បាន​ស្គាល់ និង​មក​អាន ក៏ដូចជា​មក​ទិញ​៕V/S

​អភិបាលក្រុង​សៀមរាប អនុញ្ញាតអោយ​តូប​កាសែត វិល​ទៅ​កន្លែង​ដើម​វិញ​

​អភិបាលក្រុង​សៀមរាប អនុញ្ញាតអោយ​តូប​កាសែត វិល​ទៅ​កន្លែង​ដើម​វិញ​

​អភិបាលក្រុង​សៀមរាប អនុញ្ញាតអោយ​តូប​កាសែត វិល​ទៅ​កន្លែង​ដើម​វិញ​