​សិស្ស​វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង​ប្រកួតប្រជែង​សមត្ថភាព​បញ្ចេញ​សំឡេង​ភាសា​អង់គ្លេស

​កម្មវិធី​ប្រកួត​បញ្ចេញ​សំឡេង ម៉េង​លី ជេ​. គួច ជា​ភាសា​អង់គ្លេស ត្រូវបាន​ចាប់ផ្តើម​ឡើង​នៅវេលា​ម៉ោង 8:30​នាទី​ព្រឹក​នៅ​សាលប្រជុំ វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង សាខា​ទួលគោក ដែលមាន​សិស្សានុសិស្ស​ចូលរួម ប្រកួត​ចំនួន​200​នាក់ និង​អមដោយ​អ្នកគាំទ្រ លោកគ្រូ អ្នកគ្រូ បុគ្គលិក ព្រមទាំង​អ្នកអាណាព្យាបាល​សិស្ស​យ៉ាង ច្រើន​កុះករ​។ គោលបំណង​នៃ​កម្មវិធី​នេះ គឺ​ដើម្បីឱ្យ​សិស្សានុសិស្ស​ហាត់​បញ្ចេញ​សំឡេង​ឱ្យបាន​ច្បាស់ ត្រឹមត្រូវ បង្កើន​ភាពក្លាហាន និង​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង ទាំង​ក្នុង​ការសិក្សា និង​ការទំនាក់ទំនង​ក្នុងសង្គម​ទូទៅ​។ ការប្រកួត ប្រជែង​បញ្ចេញ​សំឡេង​ជា​ភាសា​អង់គ្លេស​នាពេលនេះ ពិតជា​បាន​បើកឱកាស​ឱ្យ​សិស្សានុសិស្ស​បាន​យល់ដឹង​អំពី​សារៈសំខាន់​នៃ​ការបញ្ចេញ​សំឡេង ដែលជា​ភាសា​សាកល​ត្រូវបាន​គេ​ប្រើប្រាស់​ជា​ភាសា​យាន​សម្រាប់​ទំនាក់ទំនង នៅ​ទូទាំង​សាកលលោក​។

​លោក កែវ ឡង់ឌី អគ្គនាយករង​ប្រតិបត្តិ និង​អគ្គនាយក​អប់រំ បាន​មានប្រសាសន៍ប្រាប់​អ្នកយកព័ត៌មាន​ឱ្យដឹងថា  ការបញ្ចេញ​សំឡេង​ពាក្យ​ត្រឹមត្រូវ គឺជា​ឧបករណ៍​ដ៏​សំខាន់​សម្រាប់​ការទំនាក់ទំនង​។ លោក​បាន​បន្តទៀតថា បើ​យើង​បញ្ចេញ​សំឡេង​មិនបាន​ត្រឹមត្រូវ នោះ​ធ្វើឱ្យ​អ្នក​ស្តាប់ ឬ​គូសន្ទនា​របស់​យើង​ពិបាក​យល់ ដូច្នេះ សិស្សានុសិស្ស​ត្រូវ​ចេះ​លើកដាក់​សំឡេង​ឱ្យបាន​ត្រឹមត្រូវ​ទៅតាម​អក្ខរក្រមរ​បស់ពាក្យ​នីមួយៗ​។ តាមរយៈ​កម្មវិធី​នេះ ជាដំបូង​យើង​ជឿជាក់ថា វា​នឹង​បង្កើន​សមត្ថភាព​ភាសា​អង់គ្លេស​សិស្ស​ខ្លួនឯង​។ ទី​ពីរ​វា​នឹង​ធ្វើឱ្យ​ប្រសើរឡើង​នូវ ជំនាញ​បញ្ចេញ​សំឡេង និង​ចុងក្រោយ​ធ្វើឱ្យ​សិស្សានុសិស្ស​កាន់តែ​មាន​មនសិការ​ប្រឹងប្រែង​រៀនសូត្រ បូករួម​នឹង ភាពសប្បាយ​រីករាយ​ផងដែរ​។​

​សិស្ស​វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង​ប្រកួតប្រជែង​សមត្ថភាព​បញ្ចេញ​សំឡេង​ភាសា​អង់គ្លេស​ជា​លទ្ធផល ជ័យលាភី​សម្រាប់​សិស្សានុសិស្ស​ថ្នាក់​ភាសា​អង់គ្លេស​សម្រាប់​មនុស្ស​ធំ លេខ​1​បាន​ទៅលើ​យុវ​សិស្ស លុយ អ៊ឹង​តេ​ក​ហុង លេខ​2​បាន​ទៅលើ​យុវ​សិស្ស  ឆេង សុ​ដាវ​ណ្ណ និង​លេខ​3 បាន​ទៅលើ​យុវ​សិស្ស ជូ គុយ​ឆាយ ចំណែក​ជ័យលាភី​សម្រាប់​សិស្សានុសិស្ស​ថ្នាក់​ភាសា​អង់គ្លេស​សម្រាប់​កុមារ​វិញ លេខ​1​បាន​ទៅលើ​យុវ​សិស្ស សាន សុខ​រី​ហ្សា  លេខ​2​បាន​ទៅលើ​យុវ​សិស្ស ង៉ូ​វ សុ​ពិស្សុត និង​លេខ​3​បាន​ទៅលើ​យុវ​សិស្ស សំ សិរី​លាភ ដែល​ពួកគេ​ទាំង​6​នាក់ សុទ្ធ​តែមាន​សមត្ថភាព និង​បញ្ចេញ​សំឡេង​បាន​យ៉ាង​ត្រឹមត្រូវ និង​មាន​ទំនុក​ចិ​ត្ដ​លើ​ខ្លួនឯង​យ៉ាងខ្លាំង​។ ឆ្លើយតប​ទៅនឹង​សមិទ្ធិផល​នេះ វិទ្យាស្ថាន​បានប្រគល់​ជា​ពានរង្វាន់ មេដាយ និង​ផ្តល់​ជា​អាហារូបករណ៍ ព្រមទាំង​វត្ថុ​អនុស្សាវរីយ៍ ដល់​សិស្សានុសិស្ស​ជ័យលាភី​ទាំង​6​នាក់ ដែល​ពួកគេ​បាន​ខិតខំ​ប្រឹង ប្រែង​រហូត​ទទួលបាន​លទ្ធផល​ដ៏​ត្រចះត្រចង់​នេះ​។

​សិស្សានុសិស្ស​ជ័យលាភី បានឱ្យ​អ្នកយកព័ត៌មាន​យើង​ដឹងថា ប្អូនៗ​ពិតជា​រំភើប និង​សប្បាយរីករាយ​ណាស់ ដែល​ការខិតខំ​ប្រឹងប្រែង​ហាត់រៀន​កន្លងទៅនេះ ធ្វើឱ្យ​ពួកគេ​ទទួលបាន​ជោគជ័យ​។ ពួកគាត់​បាន​បន្តថា កម្មវិធី​នេះ​បានផ្ដល់​អត្ថប្រយោជន៍​ជាច្រើន ជាពិសេស​ធ្វើ​ឱ្យគេ​កាន់​តែមាន​ចំណាប់អារម្មណ៍​លើ​ការសិក្សា  និង​យល់​កាន់តែ​ស៊ី ជម្រៅ​អំពី​ភាសា​អង់គ្លេស​៕
​សិស្ស​វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង​ប្រកួតប្រជែង​សមត្ថភាព​បញ្ចេញ​សំឡេង​ភាសា​អង់គ្លេស
​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​