ពុល​ស្រាថ្នាំ​ត្រាំ​សំបកឈើ​នាងនួន​ស្លាប់​ម្នាក់ សង្គ្រោះ​ទាន់​៤​នាក់ នៅ​ស្រុក​ស្នួល​

​ខេត្តក្រចេះ​៖អ្នកស្រុកស្នួលដែលពុល​សាច់​ឆ្កែ បណ្តាល​ឲ្យ​ស្លាប់​៥​នាក់ និង​ជួយសង្គ្រោះ​៣៦​នាក់​នោះ កាលពី​រសៀល​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៥ មាន​ស្ត្រី​៥​នាក់ បាន​ពុល​ស្រាថ្នាំ​ត្រាំ​សំបកឈើ​នាងនួន បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​ជួយសង្គ្រោះ​ទាន់​ចំនួន​៤​នាក់ នៅ​ភូមិ​ស្រែ​ថ្មី ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ​។​

​មន្ត្រីនគរបាល​ស្រុក​ស្នួល​បាន​ប្រាប់ថា ជនរងគ្រោះ​ទាំង​៥​នាក់ រួមមាន ទី​១-​ឈ្មោះ ប្រលុង ធឿន អាយុ​៣៤​ឆ្នាំ (​ស្លាប់​នៅ​មន្ទី​ពេទ្យ​ខេត្តក្រចេះ​), ទី​២-​ឈ្មោះ ប្រលុង ញ៉ អាយុ​២៨​ឆ្នាំ​, ទី​៣-​ឈ្មោះ គ្រួច ស៊ី​ណែ​ត អាយុ​២៦​ឆ្នាំ​, ទី​៤-​ឈ្មោះ ឡា ហើ​ស  ភេទ​ស្រី អាយុ​៣៨​ឆ្នាំ និង​ទី​៥-​ឈ្មោះ រុំ មុំ ភេទ​ស្រី អាយុ​២៧​ឆ្នាំ កំពុង​ជួយសង្គ្រោះ​នៅ​មន្ទីរពេទ្យ ដោយ​អ្នក​ទាំ​អស់​គ្នា​រស់នៅ​ភូមិ​ស្រែ​ថ្មី ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ ។​

​ដោយឡែក​អ្នកលក់​ស្រា​ម្នាក់​ឈ្មោះ ខ្លា លោត ភេទ​ស្រី អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​ត្រូវបាន​សមត្ថកិច្ច ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ស្នួល តាម​បញ្ជា​របស់លោក ធុច បញ្ជ​សន្តិភាព ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត ដើម្បី​សាកសួរ​អំពី​រឿងហេតុ​។ តាម​ការសាកសួរ​បឋម​ជនរងគ្រោះ​ទាំង​០៥​នាក់ សុទ្ធតែ​បាន​ផឹកស្រា​ថ្នាំ​ត្រាំ​សំបកឈើ​នាងនួន របស់​ឈ្មោះ ខ្លា លោត ទាំងអស់គ្នា​។​

​សមត្ថកិច្ច​បញ្ជាក់ទៀតថា អ្នករងគ្រោះ​ពីរ​នាក់ ឈ្មោះ ប្រលុង ធឿន (​ស្លាប់​) និង​ប្អូនស្រី ឈ្មោះ ប្រលុង ញ៉ បាន​ផឹកស្រា​ពីរ​ម្ចាស់​ផ្សេងគ្នា គឺ​ស្រា​បស់​ឈ្មោះ​ខ្លា លោត ផង និង​ផឹកស្រា​របស់​ឈ្មោះ អិន តឿ​ត ភេទ​ស្រី អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​ជាមួយគ្នា​ផងដែរ ព្រោះ​ជនរងគ្រោះ​ទាំងពីរ ត្រូវបាន​ឈ្មោះ អិន តឿ​ត ជួល​មក​ច្រូតស្រូវ​។ បច្ចុប្បន្ន​ឈ្មោះ អិន តឿ​ត ក៏​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន មក​សាកសួរ​នៅ​អធិដ្ឋាន​ផងដែរ​។​

​ដោយ​ឡែ​ង​វត្ថុតាង​មាន ស្រា​ត្រាំ​ថ្នាំ​សំបកឈើ​នាងនួន របស់​ឈ្មោះ ខ្លា លោត និង ស្រាស​ដែល​ផលិត​ដោយផ្ទាល់ របស់​ឈ្មោះ អិន តឿ​ត សមត្ថកិច្ច​ដកហូតយក​មក​រក្សាទុក ជា​បណ្តោះអាសន្ន ដើម្បី​ប្រគល់​ជូនទៅ​ជំនាញ​ពេទ្យ​បន្ត​៕

ពុល​ស្រាថ្នាំ​ត្រាំ​សំបកឈើ​នាងនួន​ស្លាប់​ម្នាក់ សង្គ្រោះ​ទាន់​៤​នាក់ នៅ​ស្រុក​ស្នួល​
ពុល​ស្រាថ្នាំ​ត្រាំ​សំបកឈើ​នាងនួន​ស្លាប់​ម្នាក់ សង្គ្រោះ​ទាន់​៤​នាក់ នៅ​ស្រុក​ស្នួល​
ពុល​ស្រាថ្នាំ​ត្រាំ​សំបកឈើ​នាងនួន​ស្លាប់​ម្នាក់ សង្គ្រោះ​ទាន់​៤​នាក់ នៅ​ស្រុក​ស្នួល​