ស៊ីលី ស្នើសុំជំនួយ បរទេស រកមូលហេតុ ដែលត្រីបាឡែន ងាប់ជាង ៣០០ក្បាល

សានតៃហ្គូ៖ រដ្ឋាភិបាលស៊ីលី បានដាក់សំណើរ សុំជំនួយពីបរទេស ដើម្បីឲ្យមានការស៊ើប អង្កេតរកមូលហេតុ ដែល មានត្រីបាឡែន ងាប់ចំនួន ៣៣៧ក្បាល ហើយអណ្ដែកមកលើ ឆ្នេរសមុទ្រកាលពី ថ្ងៃទី១៨ ខែវិច្ឆិកា កន្លងទៅ នេះ។
ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៥ នេះបន្ដទៀតថា ត្រីបាឡែនទាំងនេះ បាន ងាប់អណ្ដែតមកលើឆ្នេរ នៃភាគខាងត្បូងប្រទេស ចាប់ពីឈូង សមុទ្រផេណាស រហូតដល់ទីក្រុងភើដ ណាថល ដែលបានបង្កការព្រួយបារម្ភ ពីរដ្ឋាភិបាល តែមិនមានថវិកា និងបច្ចេកវិទ្យាគ្រប់គ្រាន់ ឈានដល់ការស៊ើបអង្កេត នៅឡើយ។

លោក Mauricio Ulloa មកពីអង្គភាពការពារ សង្គ្រោះ និងអភិរក្ស របស់ស៊ីលី កាលពីថ្ងៃ អង្គារម្សិលមិញនេះ បាន និយាយថា រដ្ឋាភិបាលរបស់លោក នឹងស្វែងរកជំនួយពីខាងក្រៅ ក្នុងអំឡុងពេលធ្វើសន្និសីទស្ដីពីជីវសាស្ត្រ ថនិកសត្វសមុទ្រ នៅសានហ្វ្រាន់ស៊ីស្កូ នាចុងខែធ្នូ ឆ្នាំ២០១៥ ខាងមុខ នេះ៕

ស៊ីលី ស្នើសុំជំនួយ បរទេស រកមូលហេតុ ដែលត្រីបាឡែន ងាប់ជាង ៣០០ក្បាល