គ្រឿងយន្តថ្មី អាចជាជំនួយ នៅក្នុងការរុករក នៅតំបន់ប៉ូល

វ៉ាស៊ីនតោន៖ ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា គ្រឿងយន្តស្វ័យប្រវត្តិ មួយដែលត្រូវ បាន ហៅថា "Yeti" អាច ជួយអ្នករុករក នៅក្នុងតំបន់អាក់ទិច និង អង់តាកទិចដើម្បីធ្វើការ ស្រាវជ្រាវ និងសិក្សាអំពីទេសភាព ដែលត្រូវបាន គ្របដណ្តប់ដោយ ផែនទឹកកក ទាំងនោះបាន។

ក្រុមអ្នកស្រាវជ្រាវដែលត្រូវបានឧបត្ថម្ភដោយ មូលដ្ឋានវិទ្យាសាស្រ្តជាតិ បានធ្វើការសាក ល្បងយ៉ាងជោគជ័យ ទៅលើ បច្ចេកវិទ្យារបស់គ្រឿងយន្តមួយគ្រឿង នេះដោយវាបាន ប្រើប្រាស់ឧបករណ៍រ៉ាដារបស់វា ទំលុះចូលទៅក្នុង ដីដើម្បីស្វែងរក ទីតាំងភូមិសាស្រ្តដែល ត្រូវបានគ្របដណ្តប់ដោយទឹកកក។

ជាមួយគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា លទ្ធភាពនៃការរកឃើញ ប្រហោង ឬស្នាមប្រេះតូចមើល សឹងតែ មិនឃើញ ដែលស្ថិតនៅក្រោមទឹកកក និងព្រិល អាចបង្ហាញ អំពីជីវិតរបស់មនុស្ស ព្រមទាំងឧបករណ៍ដ៏ មានតម្លៃផ្សេងៗ ដែលបានកើតឡើងនៅក្នុង សម័យវិទ្យាសាស្រ្ត និង បេសកកម្មនៃការរុករកនេះ។

ដោយឡែក James Lever ដែលជានាយទាហាននៃមន្ទីរពិសោធន៍វិស្វករ និងស្រាវជ្រាវ តំបន់ត្រជាក់ បាននិយាយ ថាៈ "ការរុករកនៅតំបន់ប៉ូល មិនមែនដូចជាបេសកកម្ម នៅក្នុង លំហអាកាសនោះឡើយ ដោយពួកយើងត្រូវចាត់ មនុស្ស និងធ្វើការនៅលើទីវាល ដែលពោរពេញទៅដោយគ្រោះថ្នាក់ ក្នុងការធ្វើការស្រាវជ្រាវបែបវិទ្យាសាស្រ្ត។"
ជាក់ស្តែង Yeti មានទំងន់ ៨,១៦ គីឡូក្រាម ព្រមទាំងត្រូវប្រើប្រាស់ថាមពលថ្ម មានកង់បួន ដែលអាចធ្វើការពិនិត្យ ទៅលើសីតុណ្ហភាពត្រជាក់នៃតំបន់នោះ៕

គ្រឿងយន្តថ្មី អាចជាជំនួយ នៅក្នុងការរុករក នៅតំបន់ប៉ូល