អ្នកមិនពាក់ មួកសុវត្ថិភាព នឹងពិន័យចំនួន ១៥០០០ រៀល នៅខែមករាខាងមុខ

ភ្នំពេញ៖ អង្គការមូលនិធិ បង្ការរបួសអាស៊ី នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៥ បានប្រកាសផ្តើមយុទ្ធនាការ គាំទ្រការអនុវត្តច្បាប់ ការពាក់មួកសុវត្ថិភាព សម្រាប់អ្នករួមដំណើរ តាមម៉ូតូ ព្រមទាំងកុមារ ។

ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ ច្បាប់ស្តីពីចរាចរណ៍ផ្លូគោកថ្មី នឹងត្រូវបានអនុវត្តឡើង ដោយធ្វើការពិន័យចំពោះជនណា ដែលមិនពាក់មួកសុវត្ថិភាព ទាំងអ្នករួមដំណើរតាមម៉ូតូ និងអ្នកបើកបរ ។ ច្បាប់ថ្មីដែលអនុវត្តក្នុងពេលខាងមុខនេះ នឹងធ្វើការពិន័យចំនួន ១៥០០០រៀល ដល់ជនណាដែលមិនពាក់មួកសុវត្ថិភាព  ។ ចំនួននេះបានកើនឡើង ០៥ដង ដោយកន្លងមកពិន័យត្រឹមតែ៣០០០ រៀលតែប៉ុណ្ណោះ សម្រាប់អ្នកអត់ពាក់មួកសុវត្ថិភាព ។

លោក គឹម បញ្ញា នាយកប្រចាំប្រទេសកម្ពុជា នៃអង្គការមូលនិធិបង្ការរបួសអាស៊ី បានមានប្រសាសន៍ថា ជំហានទី២នៃគម្រោង «មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់» នឹងបន្តអនុវត្តលើលទ្ធផលនៃការរីកចម្រើន ដែលយើងបានសម្រេច កាលពីពេលកន្លងមក ។ ទន្ទឹមជាមួយនឹងគ្នានេះ យើងកំពុងបង្កើនការប្តេជ្ញាចិត្ត ក្នុងការផ្លាស់ប្តូរឥរិយាបថរបស់សហគមន៍ តាមយុទ្ធនាការផ្សព្វផ្សាយ។

អង្គការខាងលើបានបញ្ជាក់ថា អត្រានៃការពាក់មួកសុវត្ថិភាពក្នុងចំណោម អ្នករួមដំណើរតាមម៉ូតូបានកើនឡើងពី ៩.៩ ទៅ១៤.២ភាគរយ ហើយអត្រាពាក់មួកសុវត្ថិភាព ក្នុងចំណោមកុមារជាអ្នករួមដំណើរ បានកើនឡើងពី ៦% ទៅ១៧% ក្នុងចន្លោះខែសីហា ឆ្នាំ២០១៤ ដល់ខែឧសភា ឆ្នាំ២០១៥ ។

អង្គការមូលនិធិបង្ការរបួសអាស៊ី នឹងចែកមួកសុវត្ថិភាពចំនួន ៤២៤២មួក ដោយត្រូវផ្តល់ជូនដល់សិស្សានុសិស្ស ដែលទើបតែចូលរៀនថ្មី នៅសាលាមឋមសិក្សាគោលដៅទាំង១៨៕

អ្នកមិនពាក់ មួកសុវត្ថិភាព នឹងពិន័យចំនួន ១៥០០០ រៀល នៅខែមករាខាងមុខ

អ្នកមិនពាក់ មួកសុវត្ថិភាព នឹងពិន័យចំនួន ១៥០០០ រៀល នៅខែមករាខាងមុខ

អ្នកមិនពាក់ មួកសុវត្ថិភាព នឹងពិន័យចំនួន ១៥០០០ រៀល នៅខែមករាខាងមុខ