តេជោសែនៈ ដោយសារកម្ពុជា មានសន្តិភាព ទើបយើងមានលទ្ធភាព ធ្វើម្ចាស់ផ្ទះAPA

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេច តេជោ ហ៊ុន សែន នៅថ្ងៃពុធ ទី ៩ ខែធ្នូ ឆ្នាំ២០១៥ បានសម្តែងនូវមោទនភាព ចំពោះប្រជាជាតិកម្ពុជា ក្នុងការរៀបចំ ធ្វើជាម្ចាស់ផ្ទះមហាសន្និបាតសភាអាស៊ី (APA) ដែលមានបណ្តាប្រទេសជាច្រើនចូលរួម។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក តេជោ សែន បានសរសេរថា “ព្រឹកនេះ ខ្ញុំព្រះករុណា ខ្ញុំបានចូលរួម ថ្លែងសុន្ទរកថា បើកមហាសន្និបាតលើកទី៨ របស់សភាតំបន់អាស៊ី ដែលមានសភា និង ព្រឹទ្ធសភា នៃប្រទេស ជាច្រើនចូលរួម”។

សម្តេច តេជោ បានមានប្រសាសន៍ បន្ថែមថា “ដោយសារកម្ពុជាមានសន្តិភាព និង ស្ថេរភាពនយោបាយ ទើបយើងមានលទ្ធភាព ធ្វើជាម្ចាស់ផ្ទះ នៃការប្រជុំអន្តរជាតិ ដ៏ធំបែបនេះ”។

បន្ថែមលើសនេះ សម្តេចតេជោ បានឧទ្ទិស “កិត្តិយសដែលយើងទទួលបាន នៃនយោបាយការបរទេសទាំងនេះ ប្រគេន និងជូនចំពោះព្រះសង្ឃ និងបងប្អូនជនរួម ជាតិជាទីគោរពស្រឡាញ់”៕