ប្លន់ម៉ូតូសេ១២៥ ឆ្នាំ២០០៦ ឡើងសេរី២០១៣ រួចបាញ់សម្លាប់ នៅសង្កាត់បឹងកក់១

ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានស្លាប់ ខណៈបញ្ជូនមកដល់មន្ទីរពេទ្យ ក្រោយពីត្រូវបានក្រុមចោរ បាញ់ប្លន់យកម៉ូតូ នៅម៉ោង ១និង០៥ នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥ នេះ ស្ថិតនៅផ្លូវលេខ២៧៥ កែង៥២៨ ភូមិទំនប់ទួលគោក សង្កាត់បឹងកក់១ ខណ្ឌទួលគោក។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ និងមិត្តភក្តិបានជិះ ម៉ូតូពីរ គ្រឿង ចេញពីក្លឹបផឹកស៊ីមួយកន្លែងនៅជិតម្តុំកំាកូស៊ីធី ជនរងគ្រោះបានជិះតាមផ្លូវលេខ៥២៨ ពីលិចទៅកើត ស្រាប់តែមកដល់ម្តុំកន្លែងស្ងាត់ ឃើញមានមនុស្សមួយក្រុមមានគ្នា៦នាក់ ជិះម៉ូតូ៣ គ្រឿង មកកៀរក្រុមជនរងគ្រោះ ឲ្យឈប់ម៉ូតូ។

សាក្សីបានបន្តទៀតថា ក្រុមចោរបានកៀរឲ្យឈប់ តែក្រុមជនរងគ្រោះមិនឈប់ម៉ូតូនោះទេ ប្រឹងជិះទៅមុខ តែត្រូវបានក្រុមចោរដកកំាភ្លើងបាញ់តម្រង់មកមួយគ្រាប់ តែមិនត្រូវ ភ្លាមៗនោះ ក្រុមជនរងគ្រោះក៏ជិះម៉ូតូចែកផ្លូវគ្នា ដើម្បីរត់គេច តែសំណាងមិនល្អ ម៉ូតូមួយគ្រឿងរបស់ក្រុម ជនរងគ្រោះ ដែលបើកបរដោយយុវជនម្នាក់ និងអ្នករួមដំណើរ២នាក់ទៀតរអិលដួល នៅមុខការ ដ្ឋានធ្វើរថយន្ត អេភីអេស។

សាក្សីបានបន្តទៀតថា ភ្លាមនោះដែរក្រុមចោរក៏បានជិះម៉ូតូមកដល់កន្លែងជនរងគ្រោះដួល រួចបាន ដកកំាភ្លើងបាញ់មួយគ្រាប់ចំយុវជនម្នាក់ឈ្មោះ ផាន់ ណាឌុប អាយុ១៦ឆ្នាំ ជាសិស្ស ស្នាក់នៅម្តុំអង់ តែន ទួលគោក រងរបួសត្រុវក្រោមដោះធ្លាយពីម្ខាងទៅម្ខាង រួចក្រុមចោរក៏បានយកម៉ូតូជនរងគ្រោះ ម៉ាក ហុងដាឌ្រឹមសេ ១២៥ ស៊េរី២០០៦ ឡើងស៊េរី ២០១៣ ពណ៌ ខ្មៅ ពាក់ស្លាកលេខ កំពត 1A-6665 ជិះទៅបាត់ដោយសុវត្ថិភាព។

ភ្លាមៗក្រោយពីកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនមកព្យាបាលនៅ មន្ទីរពេទ្យកាល់ម៉ែត តែដោយ ស្ថានភាពជនរងគ្រោះធ្ងន់ធ្ងរពេកក៏ស្លាប់បាត់បង ជីវិត ពេលគេដឹកយកមកសង្គ្រោះដល់មន្ទីរ ហើយក្រោយធ្វើកោសល្យវិច័យរួច សាកសពត្រូវបានប្រគល់ឲ្យទៅក្រុមគ្រួសារ ដើម្បីធ្វើបុណ្យ តាមប្រពៃណី៕

ប្លន់ម៉ូតូសេ១២៥ ឆ្នាំ២០០៦ ឡើងសេរី២០១៣ រួចបាញ់សម្លាប់  នៅសង្កាត់បឹងកក់១