ក្រុមសង្គមស៊ីវិល បង្ហាញថាគម្រោង អភិវឌ្ឍន៍ទំនប់ វារីអគ្គិសនី សេសានក្រោម២ នឹងតម្រូវឲ្យពលរដ្ឋ ប្រហែល៥.០០០នាក់ ត្រូវតាំងទីលំនៅថ្មី

ភ្នំពេញ៖ លទ្ធផលរបាយការណ៍ អង្កេតស្តីពីគោលនយោបាយ សំណង និងតម្លៃទ្រព្យតាមទីផ្សារ នៃគម្រោង អភិវឌ្ឍន៍ទំនប់ វារីអគ្គិសនីសេសានក្រោម២ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលគាំទ្រដោយវេទិកា នៃអង្គការ មិនមែន រដ្ឋាភិបាល ស្តីពីកម្ពុជា មូលនិធិហេន រិជបូល (Heinrich Boell Foundation) / Heinrich Böll Stiftung (HBS) ការិយាល័យឧត្តមស្នងការអង្គការ សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា និងអង្គការអុកស្វាម ត្រូវ បានដាក់ផ្សព្វផ្សាយ ជាសារធារណៈនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០១៥ នៅឯសាលប្រជុំនៃមជ្ឈមណ្ឌល ព័ន្ធកិច្ចឯកភាព គ្រីស្ទបរិស័ទភ្នំពេញ។

លទ្ធផលនៃអង្កេតបង្ហាញថា ការធ្វើអង្កេតទ្រព្យទាំងនេះ បានធ្វើឲ្យមានកង្វល់អំពីប្រការដែលអ្នកភូមិ ទទួលរង សម្ពាធនិង ការគម្រាមកំហែងឲ្យឯកភាព ជាមួយនឹងការអង្កេត និងសំណើផែនការដោះស្រាយផលប៉ះពាល់ ដែលនឹងតម្រូវឲ្យប្រជាពលរដ្ឋប្រហែល៥.០០០នាក់ ត្រូវតាំងទីលំនៅថ្មី។

លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជាបានមានបង្ហាញថា គម្រោង អភិវឌ្ឍន៍ទំនប់វារីអគ្គិសនេះ នឹងបង្កឲ្យមានការ ផ្ទាស់ប្តូរទីលំនៅ ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជន ប្រមាណ ជាជិត១ពាន់គ្រួសារ។ បច្ចុប្បន្នទំនប់នេះសាងសង់បានប្រមាណ៤០%ហើយ។

ប្រជាពលរដ្ឋដែលត្រូវបំលាស់ទីមួយចំនួន ព្រមទទួលយកសំណង មួយចំនួនទៀតមិនពេញចិត្តនឹងសំណង និងមួយភាគទៀតបដិសេធដាច់ខាត មិនរើទីលំនៅ។

លោក វណ្ណារ៉ា បន្តថា លទ្ធផលដែលទទួលបានពីរបាយការណ៍ ការសិក្សាលទ្ធភាពអនុវត្តគម្រោង និងការសិក្សា វាយតម្លៃហេតុ ប៉ះពាល់បរិស្ថាន មានព័ត៌មាន និងការពិគ្រោះយោបល់មានកម្រិតជាមួយ សហគមន៍រងផល ប៉ះពាល់បានន័យថា គេមិនអាចវាយតម្លៃផលប៉ះពាល់ គម្រោងឲ្យបានសមស្របឡើយ។ ការពិគ្រោះយោបល់ ដែលបានធ្វើជាមួយ ភូមិទាំងឡាយនៅក្នុងតំបន់អាងស្តុកទឹក ការចូលរួមនូវមានកម្រិត មិនបានផ្តល់ព័ត៌មានច្រើន និងមិនទាន់បានផ្តោតខ្លាំងទៅលើបញ្ហាសំខាន់ៗ។

ផ្នែកមួយទៀតនៃរបាយការណ៍ អង្កេតក៏បានបង្ហាញថា ជនជាតិដើមភាគតិច និងសហគមន៍ជាតិពន្ធភាគតិច ស្ថិត ក្នុងចំណោមជនដែលរងផលប៉ះ ពាល់ច្រើនបំផុតពីគម្រោងទំនប់សេសានក្រោម២។ ភាសានិងវប្បធម៌នៃក្រុម ប្រជាពលរដ្ឋតាំងទីលំនៅថ្មីស្ថិតក្នុងហានិភ័យ ហើយអ្នកភូមិជាច្រើនជឿថាគម្រោងអាចបង្ខំឲ្យ មានការរំលាយ សហគមន៍ ដោយសារការបាត់បង់ជីវភាព។ ទឹកជំនន់នឹងបំផ្លាញដីប្រពៃណី កន្លែងបញ្ចុះសពបុរាណ កសិដ្ឋាន ទីតាំងគោរពបូជា និងទីតាំងវប្បធម៌។ ក្នុងការសិក្សាឆ្នាំ២០១៣ គឺ៨៨%នៃអ្នកភូមិនៅផ្នែកខាងលើ ទំនប់ដែលបាន អង្កេតបាននិយាយថាទំនប់សេសានក្រោម២ នឹងបំផ្លាញជំនឿគោរពបូជានិងវប្បធម៌របស់ពួកគេ។ សហគមន៍ បារម្ភអំពីការបែកបាក់សហគមន៍ និងការរលាយ បាត់ទំនៀមទម្លាប់និងចំណេះដឹងប្រពៃណី។ ផលប៉ះពាល់ខ្លាំង លើជលផល និង កសិដ្ឋាននឹងជៈឥទ្ធិពលលើជីវភាពប្រពៃណី របស់សហគមន៍ជនជាតិដើម ភាគតិចផ្សេងៗទៀត នៅផ្នែក ខាងលើនិងនៅផ្នែកខាងក្រោមនៃគម្រោង។

សូមបញ្ចាក់ថា ទំនប់វារីអគ្គីសនីសេសានក្រោម២ គឺជាគម្រោងអភិវឌ្ឍន៍ដ៏ធំជាងគេតំបូងបង្អស់ នៅក្នុងប្រទេស កម្ពុជា ដែលស្ថិតនៅតាមដងទន្លេសេសាន នៅក្នុងខេត្តស្ទឹងត្រែង។ ទំនប់វារីអគ្គីសនីដែលអាចផលិត ថាមពល អគ្គិសនីបានចំនួន៤០០មេហ្គាវ៉ាត់ ហើយគ្រោងចំណាយប្រមាណ៨០០ លាន ដុល្លាសហរដ្ឋអាមេរិក៕