តើ​ការ​ប្រើ​ស្រោមអនាម័យ​ពីរ​ជាន់​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បង្ការ​ការ​មាន​ផ្ទៃពោះ​ដែរ​ឬទេ​?

តើ​ការ​ប្រើ​ស្រោមអនាម័យ​ពីរ​ជាន់​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បង្ការ​ការ​មាន​ផ្ទៃពោះ​ដែរ​ឬទេ​?

ខណៈ​ដែល​ការ​ប្រើ​ស្រោមអនាម័យ​គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​ក្នុង​ការ​បង្ការ​ការ​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ និង​ជំងឺ​កាមរោគ​ដែរ​នោះ ការ​ប្រើ​រហូត​ដល់​ពីរ​ជាន់​មិន​គ្រាន់តែ​ធ្វើ​ឱ្យ​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​ទេ តែ​ក៏​មិន​អាច​បង្កើន​ការ​ការពារ និង​មាន​អារម្មណ៍​មិន​ស្រួល​ប្រើ​ដែរ​។

 

តើ​ការ​ប្រើ​ស្រោមអនាម័យ​ពីរ​ជាន់​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បង្ការ​ការ​មាន​ផ្ទៃពោះ​ដែរ​ឬទេ​?

 

ហេតុអ្វី​បាន​ជា​ការ​ប្រើ​ស្រោមអនាម័យ​ពីរ​ជាន់​មិនមែន​ជា​រឿង​ល្អ​?

 

នៅ​ពេល​អ្នក​រួម​ភេទ ចំនួន​នៃ​ការ​កកិត​ដែល​កើតឡើង​រវាង​ស្រោមអនាម័យ​ទាំងពីរ​អាច​ធ្វើ​ឱ្យ​ស្រោម​នោះ​រហែក​បាន ដូច្នេះ​វា​នឹង​អាច​ឱ្យ​ទឹកកាម​ដែល​ចេញ​មក​នោះ​ហៀរ​មក​ខាងក្រៅ និង​បង្ក​ឱ្យ​មាន​ផ្ទៃពោះ​ទៀត​។

ក្រៅ​ពី​នេះ ការ​ប្រើ​ស្រោមអនាម័យ​ពីរ​ជាន់​ក៏​អាច​បង្ក​ឱ្យ​ការ​រួមភេទ​មិន​មាន​ផា​សុខភាព​ខ្លាំង និង​លែង​មាន​អារម្មណ៍​បន្ថែម​ទៀត​តែ​ម្ដង​។ វា​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​លិង្គ​រង​ភាព​តឹង​កាន់​តែ​ខ្លាំង​ទេ វា​នឹង​ធ្វើ​ឱ្យ​លិង្គ​មិន​អាច​ឡើង​រឹង និង​កាត់បន្ថយ​អារម្មណ៍​ស្រើបស្រាល​ពេល​រួម​ភេទ​ទៀត​។ លើស​ពី​នេះ​ទៅទៀត វា​ក៏​នឹង​មិន​ផ្ដល់​អារម្មណ៍ល្អ​ដល់​ខាង​ស្រី​ដែរ​នៅ​ពេល​ស៊ក​បញ្ចូល​អង្គជាតិ​ទៅ​ក្នុង​ទ្វារមាស៕

 

សូមចុចអាន៖ ស្ត្រី​កាត់​ស្បូន​ប្រឈម​នឹង​ជំងឺ​ពុក​ឆ្អឹង​ខ្ពស់​
សូមចុចអាន៖ នារី​ម្នាក់​ស្រក ១១០ គី​ឡូ​ក្រោយ​បែក​គ្នា​ជា​មួយ​មិត្ត​ប្រុស 

សូមចុចអាន៖ ជំងឺ​ថប់​អារម្មណ៍ គឺជា ផ្នែក​មួយ​នៃ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត

 

អត្ថបទ៖ វេជ្ជ. ងួន សេរ័ត្ន
ប្រភព៖ health.com.kh