ប្រព័ន្ធ​ប្រតិបត្តិ​ការ Firefox OS ប្រកាស​បញ្ចប់​ជា​ផ្លូវការ​


ប្រព័ន្ធ​ប្រតិបត្តិ​ការ Firefox OS ប្រកាស​បញ្ចប់​ជា​ផ្លូវការ​

ក្រុមហ៊ុន Mozilla ធ្លាប់​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិការ​មួយ​ដែល​ហៅ​ថា​ Firefox OS ដើម្បី​ដណ្ដើម​យក​ទីផ្សារ​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ​នៅ​លើ​ស្មាតហ្វូន​។ ប៉ុន្តែ​នា​ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន Mozilla បាន​ប្រកាស​ឈប់​ដាក់​ឲ្យ​ដំណើរ​ការ​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ Firefox OS នេះ​តែ​ម្ដង​។

 

ប្រព័ន្ធ​ប្រតិបត្តិ​ការ Firefox OS ប្រកាស​បញ្ចប់​ជា​ផ្លូវការ​

 

ក្រុមហ៊ុន Mozilla បាន​ឲ្យ​ដឹង​ថា គេ​មិន​អាច​ផ្ដល់​ជូន​នូវ​បទ​ពិសោធ​ដ៏​ល្អ​ប្រសើរ​ដល់​អ្នក​ប្រើ​ស្មាតហ្វូន​ដែល​ដំណើរ​ការ​ដោយ Firefox OS​ ដោយសារ​ចំនួន​អ្នក​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ខ្លួន​មាន​ចំនួន​តិច​ពេក។ ដូច្នេះ​ហើយ​ដើម្បី​កាត់​បន្ថយ​ការ​ខាតបង់​ក្រុមហ៊ុន​សម្រេច​ចិត្ត​បញ្ឈប់​ដំណើរ​ការ​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ Firefox OS នេះ​តែ​ម្ដង។

 

ប្រែ​សម្រួល៖ រដ្ឋ
ប្រភព៖ gsmarena