​វេជ្ជបណ្ឌិត​ខេត្ត​ជាំ​ង​ស៊ូ បើក​ការពិនិត្យ និង​ព្យាបាល ដោយ​ឥតគិតថ្លៃ ជូន​ប្រជាពលរដ្ឋ ខេត្ត​ព្រះសីហនុ​

ព្រះសីហនុ: លោក ស៊ា​ង ឡេ ( Zhang Lei ) អភិបាលរង​ខេត្ត​ជាំ​ង​ស៊ូ បាន​ដឹកនាំ​គណៈប្រតិភូ និង​ក្រុម​វេជ្ជបណ្ឌិត ខេត្ត​ជាំ​ង​ស៊ូ នៃ​សាធារណរដ្ឋ ប្រជាមានិត​ចិន មកជួយ​ពិនិត្យ និង​ព្យ​បាលជ​ម្ងឺ ដោយ​ឥតគិតថ្លៃ ជូន​ប្រជាពលរដ្ឋ ខេត្ត​ព្រះសីហនុ ព្រមទាំង​ជួប​សំណេះសំណាល ជាមួយ​ក្រុម​គ្រួ​ពេទ្យ នៃ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ នា​រសៀល​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៥  ។​

​លោក ស៊ា​ង ឡេ  បាន​មានប្រសាសន៍ថា ខេត្ត​ព្រះសីហនុ មានការ​អភិវឌ្ឍ ជាពិសេស​វិស័យ​សុខាភិបាល ហើយ​ក្នុង​ដំណើរ​ទស្សនៈកិច្ច នៅលើ​ទឹកដី​ខេត្ត​ព្រះសីហនុ គណៈប្រតិភូ​យើង ក៏មាន​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ និង​ល្បីៗ​ចំនួន​១០​នាក់ មកជួយ​ពិនិត្យ និង​ព្យាបាល​ជម្ងឺ ជូន​ប្រជាពលរដ្ឋ ក្នុង​ខេត្ត​ព្រះសីហនុ រយៈពេល ១០ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៥ នៅក្នុង​មន្ទីរពេទ្យបង្អែក ចំការចេក ខេត្ត​ព្រះសីហនុ ។ ការ​មក​ពិនិត្យ និង​ព្យាបាល​ជម្ងឺ នាពេលនេះ គឺជា​លើក​ទី​១ ដែលមាន​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ និង​ល្បីៗ នៃ​ខេត្ត​ជាំ​ង​ស៊ូ បាន​មកជួយ​ពិនិត្យ និង​ព្យាបាល​ជម្ងឺ ជូន​ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​ខេត្ត​ព្រះសីហនុ ហើយក៏​នៅមាន​លើក​ទី​២, ទី​៣ បន្ថែមទៀត​ផងដែរ ។ ម្យ៉ាង​ការជួយ​ពិនិត្យ ព្យ​បាល​ជំងឺ​ប្រជាពលរដ្ឋ នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ មាន​សុខ​ភាពល្អ កម្លាំងកាយ​រឹងមាំ ។​

​លោក ស៊ា​ង ឡេ បាន​បន្តទៀតថា ក្រុមគ្រូពេទ្យ​ខេត្ត​ជាំ​ង​ស៊ូ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នឹង​ផ្តល់​សេវា​ពិគ្រោះ និង​ព្យាបាល ជូន​ប្រជាពលរដ្ឋ ខេត្ត​ព្រះសីហនុ ហើយ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​ជាំ​ង​ស៊ូ មាន​ទំនាក់ទំនង ជា​បងប្អូន ហើយ​កិច្ចសហប្រតិបត្តិការ សាមគ្គីភាព មិត្តភាព រវាង​ខេត្ត​ទាំងពីរ រាជរដ្ឋាភិបាល​ទាំងពី ក៏ដូចជា​ប្រជាជន​ទាំងពីរ បានល្អ​។ យើង​មាន​ទំនាក់ទំនង ជាមួយគ្នា​តាំងពី​ច្រើន ទ​សវ​ត្យ​រ៍​មកហើយ​។ យើង​សង្ឃឹមថា ក្រុមគ្រូពេទ្យ​របស់​ខេត្ត​ជាំ​ង​ស៊ូ នឹង​ដំណើរ​ការងារ​ព្យាបាល ជូន​ប្រជាពលរដ្ឋ​កម្ពុជា បានល្អ​ជាក់​ជាមិនខាន​ឡើយ ។​

​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ថ្លែងអំណរគុណ និង​ស្វាគមន៍​ចំពោះ គណៈប្រតិភូ​ខេត្ត​ជាំ​ង​ស៊ូ បាន​នាំមក​នូវ​ក្រុម​គ្រួ​ពេទ្យ​ជំនាញ​ល្បីៗ មកជួយ​ពិនិត្យ និង​ព្យាបាល​ជម្ងឺ ជូន​ប្រជាពលរដ្ឋ ខេត្ត​ព្រះសីហនុ​។ ជាការ​ពិត រដ្ឋាភិបាល កម្ពុជា ចិន មាន​ទំនាក់ទំនង​ល្អ ជាមួយគ្នា​ជាង ២០០០ ឆ្នាំ​មកហើយ ជាក់ស្តែង​ខេត្ត​ជាំ​ង​ស៊ូ បាន​ជួយ​អភិវឌ្ឍ​ជាច្រើន និង​បានមក​បណ្តាក់ទុន នៅ​តំបន់​សេដ្ឋកិច្ច ពិសេស​បិទ​ត្រាំ​ង ក្នុងស្រុក​ព្រៃនប់​យ៉ាងច្រើន ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ មានការ​ងារ​ធ្វើ កាត់បន្ថយ​ភាពក្រីក្រ ។ ហើយ​នេះ​ក៏​ជា​លើក​ទី​១ ដែល​ក្រុម​គ្រួ​ពេទ្យ​ខេត្ត​ជាំ​ង​ស៊ូ បាន​មកជួយ​ពិនិត្យ និង​ព្យាបាល ថែទាំ​សុខភាព​ប្រជាពលរដ្ឋ ក្នុង​ខេត្ត​ព្រះសីហនុ ដោយ​ឥតគិតថ្លៃ​។​

​លោកស្រី លឹម សា​មាន ប្រធាន​មន្ទីរ​សុខាភិបាល ខេត្ត​ព្រះសីហនុ បាន​ថ្លែង អំណរគុណ ចំពោះ​គណៈប្រតិភូ​ខេត្ត​ជាំ​ង​ស៊ូ បាន​នាំមក​នូវ​ក្រុមគ្រូពេទ្យ​ជំនាញ មានបទពិសោធន៍​ល្បីៗ មកជួយ​ពិនិត្យ ព្យាបាល​ជម្ងឺ ជូន​ប្រជាពលរដ្ឋ នៅ​មន្ទីរពេទ្យបង្អែក ខេត្ត​ព្រះសីហនុ ហើយ​ក្រុមគ្រូពេទ្យ​ខេត្ត​ព្រះសីហនុ នឹង​សហការ​ឲ្យ​ដំណើរការ​ពិនិត្យ ព្យាបាល​ជំងឺ ជូន​ប្រជាពលរដ្ឋ​បានល្អ និង​រលូន​តាម​ការគ្រោង​ទុក​។ នេះ​ក៏​ជាការ​បង្ហាញ​ឲ្យ​ឃើញ នូវ​កិច្ចសហប្រតិបត្តិការ ការចែករំលែក នូវ​បទពិសោធន៍ ពីគ្នា​ទៅវិញទៅមក​ផងដែរ​។ ម្យ៉ាងទៀត ការពិនិត្យ ព្យាបាល​បាន​ទាន់ពេលវេលា វា​មាន​សារៈសំខាន់​ណាស់ ចំពោះ​សុខមាលភាព ក្នុងការ​ចូលរួម​កាត់​បន្ថយ ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ។ កិច្ចសហប្រតិបត្តិការ ផ្នែក​សុខាភិបាល របស់​ខេត្ត​ជាំ​ង​ស៊ូ នាពេលនេះ ដើម្បី​លើក​កំពស់​សុខភាព ប្រជាពលរដ្ឋ ក្នុង​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​កាន់តែ​ល្អ ប្រសើរ​ថែមទៀត ៕V/S

​វេជ្ជបណ្ឌិត​ខេត្ត​ជាំ​ង​ស៊ូ បើក​ការពិនិត្យ និង​ព្យាបាល ដោយ​ឥតគិតថ្លៃ  ជូន​ប្រជាពលរដ្ឋ ខេត្ត​ព្រះសីហនុ​

​វេជ្ជបណ្ឌិត​ខេត្ត​ជាំ​ង​ស៊ូ បើក​ការពិនិត្យ និង​ព្យាបាល ដោយ​ឥតគិតថ្លៃ  ជូន​ប្រជាពលរដ្ឋ ខេត្ត​ព្រះសីហនុ​

​វេជ្ជបណ្ឌិត​ខេត្ត​ជាំ​ង​ស៊ូ បើក​ការពិនិត្យ និង​ព្យាបាល ដោយ​ឥតគិតថ្លៃ  ជូន​ប្រជាពលរដ្ឋ ខេត្ត​ព្រះសីហនុ​

​វេជ្ជបណ្ឌិត​ខេត្ត​ជាំ​ង​ស៊ូ បើក​ការពិនិត្យ និង​ព្យាបាល ដោយ​ឥតគិតថ្លៃ  ជូន​ប្រជាពលរដ្ឋ ខេត្ត​ព្រះសីហនុ​