​ស្លាប់​៥ របួសធ្ងន់​ស្រាល​១៤​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរ​ថ្ងៃ​៨​ធ្នូ​

ភ្នំពេញ: មនុស្ស​ស្លាប់ ៥​នាក់ ( ប្រុស ) រងរបួស​ធ្ងន់ ១២​នាក់ (​ស្រី ២​នាក់​) និង​របួសស្រាល ២​នាក់ ( ប្រុស ) ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ទូទាំងប្រទេស កើតឡើង​ចំនួន ១១​លើក ក្នុងនោះ​យប់ ១​លើក​។ នេះ​បើ​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​តាម​របាយការណ៍​ពី នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍ ទាំង ១១​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត យានយន្ត​សរុប ចំនួន ១៨​គ្រឿង រួមមាន ម៉ូតូ​ចំនួន ១៣​គ្រឿង​, រថយន្ត​ធុន​តូច ២​គ្រឿង ,​រថយន្ត​ធុន​ធំ ៣​គ្រឿង​, និង​អ្នក​ថ្មើរជើង ១​នាក់​។​

​របាយការណ៍​ដដែល បាន​បន្តថា មូល​ហេតុដែល​បណ្តាល ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ៧​លើក​, ប្រជែង​គ្រោះថ្នាក់ ៣​លើក និង​ស្រវឹង ១​លើក ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ៤​នាក់ ( យប់​២​នាក់ ) ។​

​ក្នុងនោះ​មាន រថយន្ត​ទាំងអស់ ដែល​ត្រូវបាន​សមត្ថកិច្ច ផាកពិន័យ​សរុប​ចំនួន ១.៣៣៧​គ្រឿង (​រថយន្ត​ធំ ៥៨២​គ្រឿង​) ស្មើនឹង ១.៣៣៧​ករណី​, ល្មើស​ក្រដាស​ស្នាម ៧៤៨​គ្រឿង ស្មើនឹង​៧៤៨​ករណី​។ ចំពោះ​ករណី​ល្មើស​បច្ចេកទេស ៥៨៩​គ្រឿង ស្មើនឹង ៦១៤​ករណី ។ ដោយឡែក សម្រាប់​ម៉ូតូ នា​ថ្ងៃ​ដដែលត្រូវបាន​ផាកពិន័យ​សរុប ចំនួន ១.៦៥៩​គ្រឿង ៕V​/S