កម្ពុជា និង​ជប៉ុន ចាប់ផ្តើម​បង្ហាញ នូវ​ផែនការអភិវឌ្ឍន៍ ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​បាវិត ក្នុង​រង្វង់ ២.៥០០ លាន​ដុល្លារ​

ភ្នំពេញ: ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន និង​ទេសចរណ៍ នៃ​ប្រទេស​ជប៉ុន រួម​ជាមួយនឹង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា បានចាប់ផ្តើម​ធ្វើ អង្គសិក្ខាសាលា ដើម្បី​បង្ហាញ​នូវ​ផែនការអភិវឌ្ឍន៍ ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​បាវិត និង​ការចូលរួមចំណែក នូវ​ចំណេះដឹង បទពិសោធន៍ បច្ចេកទេស សម្រាប់​ការងារ​សាងសង់​ផ្លូវថ្នល់ ដែល​គ្រោង​ចំណាយ​ថវិកា ប្រមាណ ២.៥០០ លាន​ដុល្លារ​។​

​ក្នុងឱកាស​បើក​សិក្ខាសាលា​កម្ពុជា​-​ជប៉ុន ស្តីពី​ផ្លូវ​ល្បឿន​លឿន កាលពី​ព្រឹក​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ​ភ្នំពេញ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​មានប្រសាសន៍ថា ទន្ទឹមនឹង​កំណើនសេដ្ឋកិច្ច និង​ការធ្វើសមាហរណកម្ម​អាស៊ាន បរិមាណ​ចរាចរណ៍ ព្រមទាំង​យានយន្ត​ដឹកទំនិញ​ធុន​ធ្ងន់ នៅ​កម្ពុជា នឹងមាន​ការកើនឡើង ដែល​នេះ​ជាហេតុ​ធ្វើ​ឲ្យ​មាន គ្រោះថ្នាក់​ចរាចរណ៍ បង្ក​ឲ្យ​មាន​បរិមាណ នៃ​ការបាត់​បង់ជីវិត ក៏ដូចជា​ការ​ខូ​ត​ខាត ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ មានការ​កើនឡើង​។ ដូច្នេះ​ការសាងសង់ ផ្លូវ​ល្បឿន​លឿន ត្រូវ​រំពឹងថា នឹង​ជួយ​កាត់បន្ថយ ចំនួន​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កំពុងតែ​កើនឡើង​នេះ​។​

​លោក​បាន​បន្តថា "​ដើម្បី​ធ្វើ​ឲ្យ​ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន​ផ្លូវថ្នល់ មាន​ភាពប្រសើរឡើង និង​សមស្រប​ទៅតាម​តម្រូវការ និង​កំណើន​បរិមាណ​ចរាចរណ៍ ការបង្ក​ភាពងាយស្រួល ដល់​អ្នកប្រើប្រាស់​ផ្លូវ ដោយ​កាត់បន្ថយ​ពេលវេលា និង​សោហ៊ុយ​ធ្វើដំណើរ គឺមាន​សារសំខាន់​ណាស់​។ ហេតុ​ដូច្នេះហើយ ពេលនេះ​គឺ ជា​ពេលដែល​កម្ពុជា ចាំបាច់​ត្រូវ​ចាប់ផ្តើម​សាងសង់ ផ្លូវ​ល្បឿន​លឿន ដែល​វា​នឹង​ជា​កត្តា​លិ​ករ​មួយ​ផងដែរ សម្រាប់​ជួយ​ជំរុញ​ឲ្យ​មាន ការទាក់ទាញ​ភ្ញៀវទេសចរ និង​ការកាត់បន្ថយ គ្រោះថ្នាក់​ចរាចរណ៍​។ នេះ​គឺជា​ការប្តេជ្ញាចិត្ត​របស់​យើង​"​។​

​លោក​រដ្ឋមន្ត្រី បាន​បន្តថា គោលបំណង​ចម្បង នៃ​អង្គសិក្ខាសាលា​នេះ គឺ​ដើម្បី​បង្ហាញ​នូវ​ផែនការអភិវឌ្ឍន៍ ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​បាវិត និង​ការចូលរួមចំណែក នូវ​ចំណេះដឹង បទពិសោធន៍​បច្ចេកទេស សម្រាប់​ការងារ​សាងសង់​ផ្លូវថ្នល់​។​

​លោក​រដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ ប្រជាជន ក៏ដូចជា រដ្ឋាភិបាល​ជប៉ុន ព្រមទាំង​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន និង​ទេសចរណ៍ សម្រាប់​រាល់​ការផ្តល់​ជា​ជំនួយ និង​ការគាំទ្រ​នានា មកកាន់​ប្រទេស​កម្ពុជា​៕V​/S

កម្ពុជា និង​ជប៉ុន ចាប់ផ្តើម​បង្ហាញ នូវ​ផែនការអភិវឌ្ឍន៍ ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​បាវិត ក្នុង​រង្វង់ ២.៥០០ លាន​ដុល្លារ​

កម្ពុជា និង​ជប៉ុន ចាប់ផ្តើម​បង្ហាញ នូវ​ផែនការអភិវឌ្ឍន៍ ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​បាវិត ក្នុង​រង្វង់ ២.៥០០ លាន​ដុល្លារ​

កម្ពុជា និង​ជប៉ុន ចាប់ផ្តើម​បង្ហាញ នូវ​ផែនការអភិវឌ្ឍន៍ ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​បាវិត ក្នុង​រង្វង់ ២.៥០០ លាន​ដុល្លារ​