​ខែវិច្ឆិកា ប្រមូល​ផល​នេសាទ​សមុទ្រ បាន ៣.៨២០​តោន និង​នេសាទ​ទឹកសាប បាន ៧៦​តោន​

ភ្នំពេញ: តាម​របាយការណ៍​រប​ស់ រដ្ឋបាល​ជលផល កំពង់សោម បានឱ្យដឹងថា ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ ប្រមូល​ផល​នេសាទ​សមុទ្រ បាន​ចំនួន​៣.៨២០​តោន បូករួម​ទាំង​ផល​នេសាទ ១០​ខែ​កន្លងមក មាន​ចំនួន ៤២.៨០០ តោន​។  ផល​នេសាទ​ទឹកសាប បាន​ចំនួន​៧៦​តោន បូករួម​ទាំង​ផល​នេសាទ កាលពី​១០​ខែ​មុន មាន​ចំនួន​៨៤២​តោន​។ ផល​ត្រី​ចាប់ពី​ការចិញ្ចឹម បាន​ចំនួន​៧៨​តោន  បូករួម​ទាំង​១០​ខែ កន្លងមកនេះ មាន​ចំនួន​៨៩៧​តោន និង​ផលិត​ទឹកត្រី ក្នុង​ខែវិច្ឆិកា បាន​ចំនួន​៤៤.០០០​លីត្រ បូក រួមទាំង​១០​ខែ​ដើមឆ្នាំ​២០១៥ មាន​ចំនួន​៥៨៩.០០០​លីត្រ​។​

​លោក នេន ចំរើន នាយ​រដ្ឋបាល​ជលផល​កំពង់សោម បានឱ្យដឹងថា ក្រៅពី​ផល​នេសាទ​សមុទ្រ និង​ផល​នេសាទ​ទឹកសាប  មន្ត្រីរដ្ឋបាល​ជលផល​កំពង់សោម បានដាក់​ក្តាម​មេ​ពង​ក្នុង​បែរ សហគមន៍​នេសាទ បាន​ចំនួន​១៨៥​គីឡូក្រាម ស្មើនឹង​១.០៥០​ក្បាល បូក​ទាំង​១០​ខែ​កន្លងមក មាន ចំនួន ២.១៥៥ គីឡូក្រាម ស្មើនឹង ១៣.១៦៧​ក្បាល ទន្ទឹមនឹង​ការនេសាទ​សមុទ្រ និង​នេសាទ​ទឹក សាប​រដ្ឋបាល​ជលផល កំពង់សោម ក៏បាន​ទប់ស្កាត់​បទល្មើស​នេសាទ បាន​៣​ករណី​ផងដែរ​។​

​លោក​បាន​អះអាងថា រដ្ឋបាល​ជលផល បាន​បំផុស​ឱ្យ​ប្រជាពលរដ្ឋ នៅក្នុង​សហគមន៍ ចូលរួម​ថែរក្សា​ការពារ ព្រៃកោងកាង និង​ចូលរួម​ដាំ​កូន​កោង​កាង នៅក្នុង​សហគមន៍ នេសាទ​ឱ្យបាន​ច្រើន ម៉ឺន​ដើម ក្នុង​មួយឆ្នាំ ព្រោះ​ព្រៃកោងកាង ជា​ជម្រក​មច្ឆា​ជាតិ​ពង កូន ប្រសិន​យើង​នាំគ្នា​បំផ្លិចបំផ្លាញ ព្រៃកោងកាង ទិន្នផល​នេសាទ និង​មានការ​ថយចុះ ។​

​លោកនាយ​ខណ្ឌ​រដ្ឋបាល ជលផល​កំពង់សោម បាន​បន្តទៀតថា រដ្ឋបាល​ជលផល បន្ត​បណ្តុះ​កូន​កោង​កាង ដើម្បី​ចែកជូន​ប្រជាពលរដ្ឋ​ដាំ​ដុះ ក្នុង​ដែន​សហគមន៍​នេសាទ របស់​ពួកគាត់ ព្រោះ​ព្រៃកោងកាង មាន​សារៈសំខាន់​ណាស់ មានដូចជា កន្លែង​មច្ឆា​ជាតិ​ពង កូន ដើម​កោង​កាង​ជួយ កាត់ បន្ថយ​ឧស្ម័ន​កាបូ​និក ជួយ​ស្រូបយក​ជាតិពុល បាន​ថែម​ទៀតផង​។ ក្រៅពី​ការដាំដុះ​ព្រៃកោងកាង​ឡើងវិញ យើង​ក៏បាន​បង្កើត​សួន​អាពាហ៍ពិពាហ៍ នៅ​សហគមន៍​នេសាទ​ព្រៃនប់​២ ដើម្បីឱ្យ​យុវវ័យ​ដែល​រៀប​អាពាហ៍ពិពាហ៍ នាំគ្នា​ចូលរួម​ដាំ​កូន​កោង​កាង​ម្នា​ក់មួយ​ដើម ដែលជា​និមិត្តរូប​នៃ​ការចូលរួម ស្រឡាញ់​ថែរក្សា​ការពារ​ព្រៃកោងកាង នៅក្នុង​ខេត្ត​ព្រះសីហនុ ក៏ដូចជា ខេត្ត​ជាប់​សមុទ្រ ៣ ផ្សេងទៀត​ដែរ​៕V​/S

​ខែវិច្ឆិកា ប្រមូល​ផល​នេសាទ​សមុទ្រ បាន ៣.៨២០​តោន និង​នេសាទ​ទឹកសាប បាន ៧៦​តោន​