បុណ្យ​សមុទ្រ​៣​ថ្ងៃ មិន​អនុញ្ញាត​ឲ្យ​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់ ឆ្លងកាត់​ស្ពាន​កំពង់បាយ និង​ក្រុង​កំពត​

ភ្នំពេញ: ​សាលាខេត្ត​កំពត បានប្រកាសថា បុណ្យ​សមុទ្រ​លើក​ទី​៤ ចាប់ពី​ថ្ងៃទី​១១-១៣ ខែធ្នូ ឆ្នាំ​២០១៥ ក្នុង​ខេត្តកំពត មិន​អនុញ្ញាត​ឲ្យ​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់ ដូចជា​កុងតឺន័រ រថយន្ត​យី​ឌុប និង​ប្រភេទ​រថយន្ត​ដឹកទំនិញ​ផ្សេងៗ​ទៀត ឆ្លងកាត់​ស្ពាន​កំពង់បាយ និង​ក្រុង​កំពត រយៈពេល​៣​ថ្ងៃ​។​

​សាលាខេត្ត​កំពត នៅ​ថ្ងៃទី​៩​ខែធ្នូ​ឆ្នាំ​២០១៥ បាន​សេចក្តីជូនដំណឹង ស្តីពី ការបញ្ជៀ​សការ​ធ្វើចរាចរ​របស់​រថយន្ត​ធន់​ធំ នៅក្នុង​ក្រុង​កំពត ចាប់ពី​ថ្ងៃ​១១ ១២ និង​១៣ ដើម្បី​កាត់បន្ថយ​ការស្ទះ​ចរាចរ ក្នុងឱកាស​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៤ ចាប់ពី​ថ្ងៃទី​១១-១៣ ខែធ្នូ ឆ្នាំ​២០១៥ ក្នុង​ខេត្តកំពត​។ សាលាខេត្ត​កំពត បានស្នើ​សុំ​ឲ្យ​រថយន្ត​ធុន​ធ្ងន់​ទាំងនោះ បង្វែរ​ការធ្វើដំណើរ​រ​បស់​ខ្លួន​តាមផ្លូវ​ជាតិ​លេខ​៤ វិញ​។ រហូតដល់​ថ្ងៃទី​១៤​ខែធ្នូ​ឆ្នាំ​២០១៥ សាលាខេត្ត​កំពត អនុញ្ញាត​ឲ្យ​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​ធ្វើ​ដំណរ​ឆ្លងកាត់​ជាធម្មតា​ឡើងវិញ​។​