បុរស​ម្នាក់​តូចចិត្ត ស្តីដណ្តឹង​កូន​គេ​មិនបាន ចងក​សម្លាប់ខ្លួន​

ពោធិ៍សាត់: ​យុវជន​ម្នាក់ ឲ្យ​ម្តាយមីង​ចូល​ស្រី​ដណ្តឹងកូនក្រមុំ គេ​ធ្វើ​ប្រពន្ធ តែ​នាង​បដិសេដ​មិនព្រមយក តូចចិត្ត​ចងក​ធ្វើអត្តឃាត​សម្លាប់ខ្លួន​។​ហេតុការណ៍​​ភ្ញាក់ផ្អើល​និង​ប្រទះឃើញ​នេះ​បានកើត​ឡើង កាលពី​ព្រឹក ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៥​នៅ​ចំណុច​ផ្ទះ​របស់ឈ្មោះ ថេ​ង ខន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ត្រូវជា​បងប្អូន​ជនរងគ្រោះ រស់នៅ​ភូមិនិគម​ន៍ ឃុំ​ស្វាយដូនកែវ ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។

​យុវជន​ដែល​បាន​ចងក​ស្លាប់​ខ្លួន​មានឈ្មោះ ធឿន វុទ្ធី អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិកើតហេតុ​ខាងលើ​។ បានធ្វើ​អត្តឃាដ​ចងក​សម្លាប់ខ្លួន នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះថេ​ង ខន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ត្រូវជា​បងប្អូន​ជនរងគ្រោះ​។

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ធឿន វុទ្ធី បាន​ពឹង​ម្តាយមីង​ឲ្យ​ទៅស្តីដណ្តឹង ប្រពន្ធ​ឲ្យ​ខ្លួន​លុះ​ម្តាយ​និង​បងប្អូន​របស់​ជនរងគ្រោះ​បាន​ទៅ​ស្តី​​ដណ្តឹង​កូន​អ្នកស្រុក ដែល​ជនរងគ្រោះ ស្រលាញ់​តែ​នារី​រូប​នោះបាន​បដិសេធ មិន​ព្រមយកជនរងគ្រោះ​ធ្វើជា​ស្វាមី ។ ខណៈពេលដែល​ម្តាយមីង​ត្រឡប់​មកពី​ផ្ទះ​ខាង​ស្រីវិញ​ក៏​និយាយប្រាប់​រឿង​រាវ​ឲ្យ​ជនរងគ្រោះ​បានដឹង ស្រាប់តែ​ជនរងគ្រោះ តូចចិត្ត​ក៏សម្រេចចិត្ត​ចងក​សម្លាប់ខ្លួន​តែម្តង ។​

 សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា តាម​ការពិនិត្យ​របស់​អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ ឃើញថាជនរងគ្រោះ​ឈ្មោះ ធឿន វុទ្ធី ពិតជា​បាន​ចងក​សម្លាប់ខ្លួន​ព្រោះតែ​រឿង​​ស្តីដណ្តឹង​កូន​អ្នកស្រុក​នារី​រូបនោះ​មិន​ព្រមយក ។ លោក​មេ​ប៉ុស្តិ៍នគរបាល​រដ្ឋបាលស្វាយដូនកែវ​បាន​បញ្ជាក់ថា សាកសព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ចប្រគល់ជូន ក្រុមគ្រួសារ​ធ្វើបុណ្យ​ប្រពៃណី ៕​R