មិន​ចង់​ឲ្យ​ប្តី​ទិញ​ឡាន​ថ្មី កុហកថា​ត្រូវគេ​ដាក់​ថ្នាំ​យក​អស់​លុយ​៤​ពាន់​ដុល្លារ

បន្ទាយមានជ័យ: លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ក្រោយពីសមត្ថកិច្ច​ជំនាញ​បើក​ការស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់​បាន​បញ្ជាក់ថា ករណី​ស្ត្រីម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ​ដាក់​ថ្នាំ​យកលុយ​អស់​៤​ពាន់​ដុល្លារ ពេល​ចេញពី​ខ្ចី​នៅធនាគារ​អេស៊ីលីដា កាលពី​រសៀល​ថ្ងៃទី​៤ ធ្នូ កន្លងទៅ នោះ គឺជា​រឿង​មិន​ពិត​ទេមូលហេតុ​ពិត​គឺ​ស្ត្រី​រូបនោះ​បាន​លេបថ្នាំ​ងងុយដេក​លើស​កំណ​ត់ ដើម្បី​ប្រើល្បិចយកលុយ​ទៅ​លាក់​មិន​ចង់​ឲ្យ​ប្តី​របស់ខ្លួន​យកលុយ​ទៅ​ទិញ​រថយន្ត​ថ្មី​។

​ការអះអាង​ខាងលើនេះ​បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៥ បន្ទាប់ពីត្រូវបាន​សមត្ថកិច្ច​ស្រាវជ្រាវ​តាម​កា​ម៉េ​រ៉ា​សុវត្ថិភាព របស់​ធនាគារ​អេស៊ីលីដាកា​ម៉េ​រ៉ា​សុវត្ថិភាព​របស់​សណ្ឋាគា​រ និង​កា​ម៉េ​រ៉ា​ជាង​ឡាន​តាមផ្លូវ ហើយ​បានបង្ហាញថា ស្ត្រី​រងគ្រោះ​ដែល​បាន​ប្តឹង​ថា​ត្រូវគេ​ដាក់​ថ្នាំ​យកលុយ​អស់​៤​ពាន់ ដុល្លារនោះ មិនមាន​ឃើញ​ជន​ណា​ជិះ​ម៉ូតូ ឬ​ឡាន​តាម​ក្រោយ​ឡើយ​។​

​ក្រោយពី​ទទួលបាន​ការបង្ហាញ​ច្បាស់លាស់​ពី​សមត្ថកិច្ច​រួចមក ស្ត្រី​ឈ្មោះ អ៊​ន មុំ មានទីលំនៅ​ភូមិ​ឬ​ស្សី សង្កាត់​ពន្លា ក្រុង​សេរី​សោភ័ណ បាន​សារភាពថា​៖ រូបនាងមិនបាន​ត្រូវគេ​ដាក់​ថ្នាំ​យកលុយ​នោះទេ គឺ​នាង​បង្កើត​រឿងប្រឌិត​ដើម្បី​កុំ​ឲ្យ​ប្តីយកលុយ​ដែល​ខ្ចី​នោះ ទៅ​ទិញ​រថយន្ត​ថ្មី​តែប៉ុណ្ណោះ​។​

​ស្ត្រី​រូបនោះ​បន្តថា លុយ​ដែល​ខ្ចី​ពី​ធនាគារ​ចំនួន​៤​ពាន់​ដុល្លារ​នោះ នាង​បាន​យកទៅទិញ​ទូរស័ព្ទ​៣​គ្រឿង ហើយ​យក​ថ្នាំ​ងងុយដេក​របស់​ម្តាយក្មេក​លេប​អស់​៣គ្រាប់ ទើប​ធ្វើ​ឲ្យ​ខ្សោយ​ដូចជា​ត្រូវ​ថ្នាំ​គេ​អញ្ចឹង​។​

​បើទោះជា​យ៉ាងនេះ​ក្តី​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៥ មាន​ករណីភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ក្នុង​ក្រុង​សេរី​សោភ័ណ ខណៈ​ស្ត្រី​មា្ន​ក​នោះ​ត្រូវ​​បាន​គេ​ប្រទះឃើញ ដួលសន្លប់​ក្បែ​ម៉ូតូ​មួយ គ្រឿង ហើយ​ក្រោយពេល​ដឹងខ្លួន នាងបាន​ប្រាប់​សមត្ថកិច្ច​ថា ត្រូវ​ជន​មិន​ស្គាល់មុខ​ទះ​ស្មា​មួយ​ដៃ​ហើយ​បាត់​ស្មារ​​តី រួច​យកលុយ​អស់ ចំនួន​៤​ពាន់​ដុល្លារ ៕​R

មិន​ចង់​ឲ្យ​ប្តី​ទិញ​ឡាន​ថ្មី កុហកថា​ត្រូវគេ​ដាក់​ថ្នាំ​យក​អស់​លុយ​៤​ពាន់​ដុល្លារ

មិន​ចង់​ឲ្យ​ប្តី​ទិញ​ឡាន​ថ្មី កុហកថា​ត្រូវគេ​ដាក់​ថ្នាំ​យក​អស់​លុយ​៤​ពាន់​ដុល្លារ