ក្រុមហ៊ុន​វិនិយោគ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​ចំនួន ៣០ ត្រូវបាន​ក្រសួង​ប្រៃសណីយ៍ លុបចោល​ក្នុង​បញ្ជី​

ភ្នំពេញ: កម្ពុជា​បច្ចុប្បន្ននេះ ក្រុមហ៊ុន​ដែល​កំពុង​បម្រើ​សេវាកម្ម​ទូរស័ព្ទ មាន​ចំនួន ៨ ក្រុមហ៊ុន ក្នុងនោះ​ក្រុមហ៊ុនទូរស័ព្ទ​ខ្នាត​ធំជាងគេ​មាន ៣ ក្រុមហ៊ុន​។ ចំណែក​ក្រុមហ៊ុន​ចំនួន ៣០ ត្រូវបាន​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ លុបចោល​ក្នុង​បញ្ជី​មាន​ដែលជា​ក្រុមហ៊ុន​វិនិយោគ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​។​

​ទិន្នន័យ​ក្នុងប្រទេស​កម្ពុជា​រហូត​មកដល់​ខែ ៩ ឆ្នាំ​២០១៥​នេះ សង្កេតឃើញថា ការ​ជាវ​ស៊ីម​កាត​ទៅលើ​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត​មាន​ចំនួន​ជាង ២១ លាន​ស៊ីម ដែល​ត្រូវបាន​ជាវ​ស៊ីម​បើ​គិត​ជា Mobile ចំនួន ១៥០ ភាគរយ ទៅ ១៥៥ ភាគរយ បើ​គិត​ទៅលើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​អ្នកប្រើប្រាស់ ចំនួន ៦.២០០.០០០ នាក់​អ្នក​ដែល​ប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​ត ដែល​ក្នុងនោះ​ភាគច្រើន​អ្នកប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​ត​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត​ស្ទើរតែ ៩៨ ភាគរយ ប្រៀបធៀប​អ៊ី​ន​ធឺ​ណេ​ត​អចល័ត​ដែលមាន​ប្រមាណ​តែ ២ ភាគរយ​ប៉ុណ្ណោះ​។​

​ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ថ្នាក់​តំបន់ ITU- ASEAN ស្តីពី សេវាកម្ម​នៅលើ​បណ្តាញ​ទូរគមនាគមន៍ OTT និន្នាការ​បទ​ប្បញ្ញត្តិ​គោលនយោបាយ​និង​អាជីវកម្ម នា​ព្រឹក​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ ២០១៥ នៅ​សណ្ឋាគារ​ជូ​លី​ណា មន្ត្រីជាន់ខ្ពស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ លោក កាន ច័ន្ទ​មេត្តា មានប្រសាសន៍ថា បច្ចុប្បន្ននេះ​នៅពេល​ច្បាប់​ទូរគមនាគមន៍ ចេញ​នាពេល​ឆាប់ៗ​នេះ​ក្រសួង ប្រៃសណីយ៍​និង​ទូរ គមនាគមន៍​ធ្វើ​យ៉ាងម៉េច ដើម្បីឱ្យ​គោលបំណង​សំខាន់​របស់​ច្បាប់​នេះ​ធានា​ទៅលើ​ការលើក​ទឹក ចិត្ត​ការពារ​អ្នកវិនិយោគ​ខាង វិស័យ​ទូរគមនាគមន៍ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ផ្នែក​សេវា​ឱ្យ​គាត់ គិតពិចារណា​ទៅលើ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​និង​ការពង្រឹង​ទៅលើ​គុណភាព​សេវា ដើម្បី​ធ្វើ​យ៉ាងម៉េច​ប្រជាជន​ទូទៅ អាច​នូវ​ការតភ្ជាប់​គ្រប់​ទីកន្លែង​គ្រប់​តំបន់​ដាច់​ស្រ យា​ល​ក៏​គាត់​អាច មាន​ការតភ្ជាប់​ប្រព័ន្ធ​ទូរស័ព្ទ​ដែលមាន​សេវា​អប្បបរមា​មួយ​ប្រើប្រាស់​បាន​។​

​លោក​បញ្ជាក់ថា ក្នុង​ច្បាប់​ស្តីពី​ទូរគមនាគមន៍​ដែល​គ្រោង​ចេញ​នាពេល​ខាងមុខនេះ រាជរដ្ឋាភិបាល បានគិត​គូរ​និង​ការពារ​ផលប្រយោជន៍​អ្នកប្រើប្រាស់​គឺ​គុណភាព​សេវា​ទាំងអស់​ដោយ គិត​ទាំង​សេវា​សំឡេង សេវា​អ៊ី​ន​ធឺ​ណេ​ត​។ លោក​បាន​បន្តថា សិក្ខាសាលា​ថ្នាក់​តំបន់ ITU- ASEAN នៅពេលនេះ​និង​ធ្វើការ​ភ្ជាប់​ទំនាក់ទំនង​គ្នា​គ្រប់​ប្រព័ន្ធ​ទូរស័ព្ទ ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​និង ប្រព័ន្ធ​ផ្សេងៗ​ទៀត​ដែល​ប្រើប្រាស់​សព្វថ្ងៃនេះ​មាន​លក្ខណ​ល្អជា មួយ​គ្នា​មាន​ល្បឿន លឿន​ទៀតផង​។​
​លើសពីនេះ​ទៀត​សិក្ខាសាលា​នេះ​និង​ធ្វើការ​កៀរគរ​ចំណូល​ដល់​ថវិកាជាតិ​ការ ចុះ​ពង្រឹង​ទៅ​ការរក​ប្រភព​ចំណូល​ទូរគមនាគមន៍​ពិសេស​ប្រភព​ចំណូល​ដែល​បានមកពី​សេវាកម្ម​បណ្តាញ​ទូរគមនាគមន៍​គាត់​ត្រូវ​បង់ពន្ធ​ជូន​រដ្ឋ​តាម​គ្រប់​ចំនួន​ដែលជា​កាតព្វកិច្ច​របស់​គាត់ ។​

​លោក កាន ច័ន្ទ​មេ​តា្ត បាន​ព្យាករណ៍​ថា ក្នុង​ឆ្នាំ​២០២០​ប្រជាជន​កម្ពុជា​នៅ​ទូទាំងប្រទេស​គ្រប់​ទីកន្លែង​ទាំង​ទីប្រជុំជន​និង​ទី​តំបន់​ដាច់ស្រយាល​និង​ទទួលបាន​សេវា​ទូរស័ព្ទ​និង​សេវា​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​ប្រើប្រាស់​គ្រប់ៗ​គ្នា​ទាំងអស់​។​

​លោក ម៉ូ​វ ចរិយា ប្រធាន​បញ្ញត្តិ​ករ​ក្រសួង​ប្រៃសណីយ៍​ទូរគមនាគមន៍ មានប្រសាសន៍ថា ក្នុងប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​ដែល​កំពុង​បម្រើ​សេវាកម្ម​ទូរស័ព្ទ មាន​ចំនួន​៨​ក្រុមហ៊ុន ក្នុងនោះ​ក្រុមហ៊ុនទូរស័ព្ទ​ខ្នាត​ធំជាងគេ​មាន​៣​ក្រុមហ៊ុន​។ ចំណែក​ក្រុមហ៊ុន ចំនួន​៣០​ត្រូវបាន​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​លុបចោល​ក្នុង​បញ្ជី​មាន​ដែលជា​ក្រុមហ៊ុន​វិនិយោគ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​។​

​លោក​បាន​បញ្ជាក់ថា ប្រទេស​កម្ពុជា​បាន ចាត់​ក្នុង​ចំណាត់ថ្នាក់​ទី​២ បន្ទាប់ពី​ប្រទេស​សិង្ហ​បុរី​ជា​ប្រទេស​ចំណាត់ថ្នាក់​ទី​១ ដែល​ប្រើប្រាស់ ទូរស័ព្ទ Mobile ហ្វូ​ន ច្រើនជាងគេ នៅក្នុង​បណ្តា​ប្រទេស​អាស៊ាន​៕