ឆ​យី ៖ ទោះ​គ្មាន​ប្តី ក៏​វិថី​ជីវិត ត្រូវ​ដើរទៅ​មុខ​

រាជធានី​ភ្នំពេញ : តារា​សម្ដែង និង​ចម្រៀង​សិច​ស៊ី​នាង ឆ​យី កាលពី​កន្លងមកនេះ​ធ្លាប់បាន​បង្ក​ការភ្ញាក់ផ្អើល​ដល់​ទស្សនិកជន អ្នកគាំទ្រ​ម្តង​រួចមកហើយ ក្រោយពី​នាង​បាន​ចេញមុខ​ប្រកាសប្រាប់​អំពី​ដំណឹង​មានកូន​ដល់​ទស្សនិកជន​ដោយ មិនបាន​បង្ហាញមុខ​ស្វាមី​។ ប៉ុន្តែ​បន្ទាប់ពី​ការប្រកាស​បាន​រយៈពេល​ប៉ុន្មាន​ខែ នាង​ក៏​សម្រាល​កូនស្រី​យ៉ាង​ជោគជ័យ​ដូច​បំណងប្រាថ្នា​តាមរយៈ​វិធីសាស្ត្រ វះកាត់ ហើយ​បើ​គិត​រហូត​មកទល់ពេលនេះ​កូនស្រី​របស់ ឆ​យី ដែលមាន​ឈ្មោះថា សំណាង ទេពី គឺមាន​អាយុប្រមាណ​ជា​៤​ខែ​ហើយ​។​

 

​អតីត​តារា​សម្ដែង​អ្នកនាង ឆ​យី ទោះបីជា​សព្វថ្ងៃនេះ​ជីវិត​ម្តាយ​-​កូន​របស់​នាង​ហាក់​រស់នៅ​ខ្វះ​ភាពកក់ក្តៅ​ដោយ​ពុំមាន​វត្តមាន​បុរស​ត្រូវជា​ប្ដី និង​ឪពុក​របស់​កូនស្រី​នៅក្បែ ក៏​ពិតមែនតែ​សម្រាប់​នាង​គឺ​មិនដែល​បង្ហាញ​ពី​អារម្មណ៍​អស់សង្ឃឹម និង​តូចចិត្ត​ចំពោះ​ខ្លួនឯង​ឡើយ​។ ផ្ទុយទៅវិញ​ជារឿយៗ​គេ​បែរជា​ឃើញ​តារា​ធ្មេញ​ជំ​ពើ​ស អ្នកនាង ឆ​យី បង្ហាញ​ពី​ឆន្ទៈ​តស៊ូ​យ៉ាងរឹងមាំ​បំផុត​ក្នុងការ​បំពេញ​តួនាទី​ធ្វើជា អ្នក​ម្តាយ​ដ៏​ល្អ​សម្រាប់​កូន ដើម្បី​ប្រែក្លាយ​អនាគត​ខ្លួនឯង និង​កូន​ឲ្យ​មាន​ភាព​កាន់តែ​ប្រសើរឡើង​នា​ថ្ងៃ​អនាគត​។​

 

​ដោយ​ឆ្លងកាត់​ការលំបាក​គ្រប់បែបយ៉ាង​នៅក្នុង​ជីវិត​មានឈ្មោះ​ជា​ស្ត្រី មេម៉ាយ​រស់នៅ​តែ​ពីរ​នាក់​ម្តាយ និង​កូន​ដ៏​កំសត់​នោះ​ហើយ ទើបបានជា​ធ្វើ​ឲ្យ​អ្នកនាង ឆ​យី ប្រកាស​មិន​ចង់​វិលត្រឡប់​ដើររក​ផ្លូវ​ថយក្រោយ​ទៅរក​ភាព​អតីតកាល​របស់ ខ្លួន​វិញ​ទេ​។ នាង​បានលើកឡើង​តាមរយៈ​ហ្វេ​ស​ប៊ុ​កថា គ្មាន​ថ្ងៃ​ដែរ​ខ្ញុំ​ត្រូវ​ត្រឡប់មក​ដើរ​ផ្លូវ​ដដែល​ម្តង​ទៀតឡើយ​ជីវិត មាន​ច្រើនតង់​ណាស់​ហើយ​ទម្រាំ​ដើរមក​ដល់​ចំណុច​នេះ​មិន​ងាយស្រួល​ទេ​។ អ្នក​មេម៉ាយ​កូន​មួយ ឆ​យី បាន​បន្ថែមថា នៅពេលនេះ​ខួរក្បាល​ខ្ញុំ​ទទេ​ស្អាត​មិនបាន​ទាន់​គិត​អ្វី​ទេ​ក្រៅពី​មើលថែ​កូន។ កូន​ជា​ជីវិត និង​ជា​កម្លាំងចិត្ត​សម្រាប់​ខ្ញុំ​ហើយ​គ្មាន​គេ​ប្រហែលជា​ខ្ញុំ​ត្រូវ​ស្លាប់បាត់​យូរហើយ​៕

ឆ​យី ៖ ទោះ​គ្មាន​ប្តី ក៏​វិថី​ជីវិត ត្រូវ​ដើរទៅ​មុខ​ ឆ​យី ៖ ទោះ​គ្មាន​ប្តី ក៏​វិថី​ជីវិត ត្រូវ​ដើរទៅ​មុខ​

ឆ​យី ៖ ទោះ​គ្មាន​ប្តី ក៏​វិថី​ជីវិត ត្រូវ​ដើរទៅ​មុខ​