Angelina Jolie Pitt មក​សម្ពោធ​រឿង​ខ្លួន​ឯង​នៅ Major Cineplex by Cellcard

Angelina Jolie Pitt មក​សម្ពោធ​រឿង​ខ្លួន​ឯង​នៅ Major Cineplex by Cellcard

ក្រៅ​ពី​មាន​វត្តមាន​ដឹក​នាំ​ថត​ភាពយន្ត​នៅ​ខេត្ត​សៀមរាប​ប្រទេស​កម្ពុជា Angelina Jolie Pitt បាន​បង្ហាញ​វត្តមាន​បើក​សម្ពោធ​ខ្សែ​ភាពយន្ត​មួយ​រឿង​នៅ​រោងភាពយន្ត Major Cineplex by Cellcardថែម​ទៀត​ ដែល​រឿង​នោះ មាន​ចំណង​ជើង​ថា “By The Sea” និពន្ធ និង​ដឹកនាំ​ដោយ​អ្នក​ស្រី​ផ្ទាល់។

 

Angelina Jolie Pitt មក​សម្ពោធ​រឿង​ខ្លួន​ឯង​នៅ Major Cineplex by Cellcard

 

វត្តមាន​បើក​សម្ពោធ​ខ្សែ​រឿង​ខាង​លើ គឺ​បន្ត​ពី​វេទិកា​សន្ទនា​ជា​​មួយ​សមិទ្ធិករ​ភាពយន្ត​ជំនាន់​ក្រោយ​ដែល​អ្នក​ស្រី និង​ស្វាមី បាន​ផ្ដល់​កិត្តិយស​ចូល​រួម​កាល​ពី​ចុង​សប្ដាហ៍​មុន​នៅ​សាល​សន្និសីទ​ចតុមុខ។

 

ក្នុង​ឱកាស​នោះ  Angelina Jolie Pitt បាន​ឲ្យ​ដឹង​ថា “By The Sea” និយាយ​អំពី​ការ​ព្រាត់​ប្រាស់ ក៏​ដូច​ជា​បែក​បាក់​គ្រួសារ​ជា​ដើម ដោយ​សាច់​រឿង​កើត​នៅ​ប្រទេស​បារាំង។ ប៉ុន្តែ​យ៉ាង​ណា អ្នក​ស្រី​ថា ទិដ្ឋភាព​ពី​ការ​បែក​បាក់​នេះ គឺ​ដូច​គ្នា​នៅ​ប្រទេស​កម្ពុជា ដែល​ធ្លាប់​ជួប​រឿង​ព្រាត់​ប្រាស​គ្រួសារ​នៅ​ក្នុង​អតីតកាល​ដែរ។

 

Angelina Jolie Pitt មក​សម្ពោធ​រឿង​ខ្លួន​ឯង​នៅ Major Cineplex by Cellcard

 

មិន​ត្រឹម​តែ​និពន្ធ និង​ដឹកនាំ​ទេ ក្នុង​រឿង “By The Sea” Angelina Jolie Pitt និង Brad Pitt ជា​ស្វាមី ក៏​ចូល​សម្ដែង​ជាមួយ​គ្នា​ដែរ ដោយ Angelina សម្ដែង​ជា​តួ​អតីត​អ្នក​របាំ​ឈ្មោះ Vanessa។ ដោយ​ឡែក Brad Pitt សម្ដែង​ជា​តួ​អ្នក​និពន្ធ​ឈ្មោះ Roland។ រឿង​នេះ អ្នក​ស្រី​បាន​ចំណាយ​ពេល​សរសេរ និង​ផលិត​តាំង​ពី​៣-៤​ឆ្នាំ​មុន។

 

ប៉ុន្តែ​ទើប​​បញ្ចេញ​ផ្លូវ​ការ​នៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​ខែ​វិច្ឆិកា​កន្លង​ទៅ​ថ្មី​ៗ​នេះ​ប៉ុណ្ណោះ។ ប៉ុន្តែ​ឥឡូវ​នេះ បាន​មក​ដល់​ប្រទេស​កម្ពុជា​យើង​ហើយ ដោយ​មាន​ចាក់​បញ្ចាំង​ពី​ថ្ងៃ​នេះ​ត​ទៅ​ហើយ​នៅ​រោងភាពយន្ត Major Cineplex by Cellcard៕

 

 

 

អត្ថបទ៖ ទារិកា