កូនពៅ ២ក្រុម ឡើងបង្គ្រប់កៅអី វគ្គផ្ដាច់ព្រ័ត្រ ១៦ក្រុម ចុងក្រោយ នៃពាន E-Sport

ភ្នំពេញ៖ យុទ្ធនាការណ៍ ស្វែងរកជើងខ្លាំងចំនួន ១៦ក្រុម ដើម្បីធ្វើដំណើរទៅជុំផ្តាច់ព្រ័ត្រ ឬវគ្គ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់កីឡា អេឡិចត្រូនិចជើងឯកថ្នាក់ជាតិ(E-Sport) នៅក្នុងកម្មវិធីបុណ្យសមុទ្របានបញ្ចប់ហើយ ខណៈកូនពៅ ២ក្រុម ទើបឡើងជុំផ្ដាច់ព្រ័ត្រក្រោយគេ បានរកឃើញនៅខេត្តកំពត ក្នុងនោះមានក្រុម Team Standard និងក្រុម BattleFight ។

សម្រាប់កម្មវិធីប្រកួតប្រជែង ដណ្ដើមកៅអីវគ្គផ្ដាច់ព្រ័ត្រ ប្រចាំតំបន់ទី៦ ដែលជាតំបន់ចុងក្រោយ ទើបបញ្ចប់ការប្រកួតនៅថ្ងៃទី០៨ ខែធ្នូម្សិលមិញ គឺមានការចូលរួមពីក្រុមកីឡាករអេឡិចត្រូនិកចំនួន ៨ក្រុម មកពីខេត្តព្រះសីហនុ, កំពត, កោះកុង, កំពង់ស្ពឺ, និងខេត្តតាកែវ ដោយបែងចែកជា ២ពូល ក្នុងមួយពូលមាន ៤ក្រុម ។

ជាលទ្ធផលក្រុម Team Standard និងក្រុម Don't Think មកពីខេត្តព្រះសីហនុ ស្ថិតក្នុងពូល A រួមទាំងក្រុម BattleFight មកពីខេត្តព្រះសីហនុ និង Nothing to Say មកពីខេត្តកំពត  បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយត្រូវប្រកួតខ្វែងរកក្រុមឈ្នះឡើងវគ្គបន្ដ ។ សម្រាប់លទ្ធផលការប្រកួតកាត់សេចក្ដីនោះ ក្រុម Team Standard បានយកឈ្នះ Nothing to Say ដោយពិន្ទុ ៥-១ រីឯក្រុម BattleFight ឈ្នះក្រុម Don't Think ដោយពិន្ទុ ៥-៣។ ដូច្នេះក្រុម Team Standard និង BattleFight ឡើងទៅវគ្គផ្តាច់ព្រ័ត្រនៅបុណ្យសមុទ្រ លើកទី៤ ដែលនឹងធ្វើនៅខេត្តកំពតនាចុងសប្ដាហ៍នេះ ។

រហូតមកដល់ពេលនេះ ការប្រកួតជម្រុះតាមតំបន់បានបញ្ចប់ និងរកឃើញក្រុមទាំង១៦ សម្រាប់វគ្គផ្តាច់ព្រ័ត្រហើយ គឺតំបន់ទី១៖ មានក្រុម YouWillKnow និង OverCome, តំបន់ទី២៖ មានក្រុម Tiger GNX និង Five Furious, តំបន់ទី៣៖ មានក្រុម Team Orn70n, Five Dragon និងក្រុម The Chance, តំបន់ទី៤៖មានក្រុម Never Car, Will Show, និងក្រុម Five G-Mission, តំបន់ទី៥ មានក្រុម Vfriend, Zers, Immortal និង Five Military និងតំបន់ទី៦ គឺមាន Team Standard និង BattleFight ៕

កូនពៅ ២ក្រុម ឡើងបង្គ្រប់កៅអី វគ្គផ្ដាច់ព្រ័ត្រ ១៦ក្រុម ចុងក្រោយ នៃពាន E-Sport

កូនពៅ ២ក្រុម ឡើងបង្គ្រប់កៅអី វគ្គផ្ដាច់ព្រ័ត្រ ១៦ក្រុម ចុងក្រោយ នៃពាន E-Sport