ល្បិច​ប៉ូលិស​ស្រី ជួយសង្គ្រោះ​បុរស​ដែល​ចង់​ធ្វើអត្តឃាត​

​បុរស​វ័យ ៤០ ឆ្នាំមាន​ឈ្មោះ​ហៅ​ក្រៅ Wu បាន​ព្យាយាម​លោត​សម្លាប់ខ្លួន​ពី​អគារ​ជាន់​ទី ៦ នៅ​តំបន់ Kaohsiung កោះ​តៃវ៉ាន់ បន្ទាប់ពី​លោក​រក​មិត្តស្រី​លោក​មិនឃើញ រហូត​គិត​ចង់​សម្លាប់ខ្លួន​តែម្តង ។​

​ដោយសារតែ​ក្តីសង្ឃឹម​កាន់តែ​ខោ​ច​ទៅៗ ស្រាប់តែ​ប៉ូលីស​បាន​ឲ្យ​ទូរស័ព្ទ​ទៅ​លោក ដើម្បី​និយាយ​ជាមួយ មិត្តស្រី ហើយ​នាង​កំពុងតែ​យំ​ស្រែក​អង្វរ​ឲ្យ​លោក​ត្រឡប់មក​ខាងក្នុង​វិញ ដើម្បី​អាច​និយាយ​គ្នា​បាន ។ បន្ទាប់ពី បានឮ​សម្លេង​មិត្តស្រី​បែបនេះ បុរស​ម្នាក់​នោះ​ក៏​លែង​ចង់​សម្លាប់ខ្លួន ហើយ​ចង់​ចូល​អគារ​វិញ តែ​ចៃដន្យ​លោក​បាន ដឹង​ពី​កលល្បិច ដោយសារតែ​មនុស្ស​ស្រី​និយាយ​ទូរស័ព្ទ​ជាមួយ​លោក​នោះ មិនមែនជា​មិត្តស្រី​ដែល​លោក​តាម ស្វែងរក​ឡើយ តែ​ជា​ប៉ូលីស​ស្រី​ដែលមាន​ឈ្មោះ​ក្រៅ Zheng ទៅវិញ។​

​ទោះបីជា​ដឹងថា​វា​ជា​កលល្បិច ហើយ​ចង់​លោត​សម្លាប់ខ្លួន​ម្តងទៀត តែ​វា​ពុំ​អាចទៅរួច ព្រោះ​ប៉ូលីស​បាន​ចាប់​លោក​ជាប់ ហើយ​ព្យាយាម​ទាញ​លោក Wu មក​កន្លែង​សុវត្ថិភាព​វិញ​បានសម្រេច ទោះបីជា​ស្ថានភាព​មាន​ភាពលំបាក​ក្តី ។ ចង់ដឹង​ពី​សកម្មភាព​យ៉ាងណា​នោះ សូម​ទស្សនា​រូបថត​ខាងក្រោម ៖ ថា​វរិ​ទ្ធ​
​