Airbus ឈ្នះ​គូប្រជែង Boeing ក្នុង​ឆ្នាំ​2015 ជាមួយ​ការ​កុម្ម៉ង់​ទិញ​1.000​គ្រឿង

ប្រទេស​បារាំង ៖ ការ​បញ្ជា​ទិញ​របស់​ក្រុមហ៊ុន​ផលិត​យន្តហោះ​បារាំង Airbus មាន​ចំនួន​ច្រើន​ជាងគេ រហូត​ដល់​ទៅ​១.០០០​គ្រឿង​ក្នុងអំឡុងពេល​១១​ខែ​ដើមឆ្នាំ​២០១៥​នេះ ដែល​នាំ​ឲ្យ​ផ្សារ​ហ៊ុន​របស់​ខ្លួន​ឡើង​ខ្ពស់ ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​យីហោ Airbus យកឈ្នះ​លើ​ការ​ប្រកួតប្រជែង​ប្រចាំឆ្នាំ បើ​ធៀប​នឹង​គូប្រជែង​ក្រុមហ៊ុន Boeing របស់​សហ​រដ្ឋ​អាមេរិក ។

ទោះបីជា​យ៉ាងណា Boeing នៅ​តែ​ស្ថិត​ក្នុង​រូបភាព​វិជ្ជមាន​ដដែល​ក្នុង​ការ​រក្សា​តំណែង​ជា​អ្នក​ផលិត​យន្តហោះ​ធំ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ខណៈ Airbus របស់​អឺរ៉ុប​បាន​បន្ត​តាម​ពីក្រោយ​លើ​ការ​ចែកចាយ ។ ផ្សារ​ហ៊ុន​របស់ Airbus Group កើនឡើង​២,៨% ខណៈ Boeing ខ្ពស់​ជាង​មុន​០,៤% ។

ក្រុមហ៊ុន Airbus បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ ទី​៧ ធ្នូ ថា ខ្លួន​បាន​លក់​ចេញ​យន្តហោះ​ចំនួន​១៦៩​គ្រឿងក្នុង​ខែវិច្ឆិកា ដែល​អត្រា​លក់​សរុប​ទាំងអស់​ក្នុង​ឆ្នាំ​២០១៥ មាន​ចំនួន​១.០៧៩​គ្រឿង ។ បន្ទាប់​ពី​លុប​ចោល និង​ផ្លាស់​ប្តូរ​ម៉ូ​ដែល​មួយ​ចំនួន គឺ​តួលេខ​លក់​សុទ្ធសាធ​មាន​ចំនួន​១.០០៧​គ្រឿង ។ ចំណែក​ការ​បញ្ជា​ទិញ​សរុប​ទាំងអស់​របស់​ក្រុមហ៊ុន Boeing មាន​ចំនួន​៦៥៥​គ្រឿង ក្នុង​ចន្លោះ​ថ្ងៃ​ទី​១ មក​រា និង​ថ្ងៃ​ទី​២ ធ្នូ មាន​ចំនួន​៥៦៨​គ្រឿង បន្ទាប់​ពី​ការ​លុប​ចោល​វិញ ។

ក្នុង​រយៈពេល​១១​ខែ ក្រុមហ៊ុន Airbus បាន​ចែកចាយ​យន្តហោះ​ចំនួន​៥៥៦​គ្រឿង រួម​មាន យន្តហោះ​ខ្នាត​កណ្តាល​ម៉ូ​ដែល A350s ១០​គ្រឿង និង​ម៉ូ​ដែល A380 ២៤​គ្រឿង​។ ចំណែក​ក្រុមហ៊ុន Boeing នៅ​តែ​នាំមុខ​ដដែល គឺ​ចែកចាយ​បាន​៧០៩​គ្រឿងក្នុង​រយៈពេល​ដូច​គ្នា​នេះ ។ Boeing មាន​ទិស​ដៅ​ចែកចាយ​ឲ្យ​បាន​ចំនួន​៧៥០ ទៅ​៧៥៥​គ្រឿងក្នុង​ឆ្នាំ​២០១៥ ។

ទោះបីជា​ផ្សារ​ហ៊ុន​រើប​ឡើង ក៏​អ្នកវិភាគ​លើក​ឡើង​ថា ទិន្នន័យ​ចុង​ក្រោយ​បាន​នាំ​មក​នូវ​ការ​ភ្ញាក់ផ្អើល​មួយ​ចំនួន បន្ទាប់​ពី​ព្រឹត្តិការណ៍​តាំងពិព័រណ៍​យន្តហោះ​នៅ​ក្រុង​ឌូ​បៃ កាលពី​ខែ​មុន ។

ប៉ុន្តែ​គេ​បាន​កត់សម្គាល់​ពី​តំណែង​ខ្លាំង ឬ​ខ្ពស់​ជាង​មុន​របស់ Airbus នា​ពេល​បច្ចុប្បន្ន ក្នុង​ការ​ប្រ​មើ​មើល​ការ​ប្រកួតប្រជែង​យ៉ាង​ទូលំទូលាយ​នៃ​ការ​បញ្ជា​ទិញ​យន្តហោះ​ធុន​កណ្តាល​ដែល​កែកុន​ថ្មី ។

ក្រុមហ៊ុន Boeing បាន​លក់​ចេញ​យន្តហោះ​ប្តូរ​ទម្រង់​ថ្មី​ចំនួន​២.៩៥៥​គ្រឿង ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ត្រូវ​ខកខាន​ក្នុង​ការ​ទទួលយក​ម៉ូ​ដែល A320neo ជា​ម៉ូ​ដែល​ស្រ​ដៀង​គ្នា ហើយ​ក៏​មាន​បំពាក់​ម៉ាស៊ីន​ថ្មី និង​ត្រូវ​ចូល​បម្រើ​សេវាកម្ម​ក្នុង​ខែធ្នូ​នេះ ។ ចំណែក​ក្រុមហ៊ុន Airbus បាន​យកឈ្នះ​លើ​ការ​បញ្ជា​ទិញ​យន្តហោះ​ក្នុង​សែស្រឡាយ A320neo ចំនួន​៤.៤៤៣​គ្រឿង ស្មើនឹង​៦០% នៃ​ទីផ្សារ​សម្រាប់​ពពួក​យន្តហោះ​សន្សំ​សំចៃ​ប្រេងឥន្ធនៈ ។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន Boeing គ្រោង​នឹង​ចែកចាយ​ម៉ូ​ដែល 737 MAX ក្នុង​ត្រីមាស​ទី​៣ នៃ​ឆ្នាំ​២០១៧​ខាង​មុខ ។ ទន្ទឹម​នឹង​នេះ ក្រុមហ៊ុន Airbus អះអាង​ថា TAP Portugal បាន​លុប​ចោលការ​បញ្ជា​ទិញ​យន្តហោះ​ជំនាន់​ថ្មី​នៃ​ម៉ូ​ដែល A350 ចំនួន​១២​គ្រឿង ហើយ​ជំនួស​មក​វិញ​ដោយ​ម៉ូ​ដែល​ផ្លាស់​ទម្រង់​ថ្មី A330s ចំនួន​១៤​គ្រឿង តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ភាព​ជា​ដៃគូ​ក្នុង​វិស័យ​អាកាសចរណ៍ ៕