អគ្គស្នងការ​នគរបាល​ជាតិ​ផ្តល់​រថយន្ត​សា​រ៉ែ​ន​មួយ​គ្រឿង​ដល់​​ស្នងការ​​ដ្ឋាន​នគរបាល​ខេត្ត

ខេត្ត​កំ​ពត ​៖ នា​ព្រឹក​ថ្ងៃ​ទី​៩​ ខែធ្នូ ឆ្នាំ​២០១៥ ​នេះ នៅ​​​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​​លោក​ឧត្តមសេនីយ៍ឯក ហ៊ឹ​ម យ៉ា​ន អគ្គស្នងការ​រង​នគរបាល​ជាតិ តំណាង​​លោក​​នាយ​ឧត្តមសេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិ​ បាន​ប្រគល់​រថយន្ត​សា​រ៉ែន​មួយ​គ្រឿង​​ ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​​សម្រាប់​​បំពេញបេសកកម្ម​ក្នុង​ពិធីបុណ្យ​សមុទ្រ​រយៈ​ពេល​៣ថ្ងៃ​ ចាប់ពី​ថ្ងៃទី​១១​ដល់​១៣ ធ្នូ ២០១៥ នាពេល​ខាង​មុខ​នេះ ​។

ពិធី​ខាង​លើ​នេះ​​រៀបចំ​ឡើង​នៅ​​​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​ក្រោម​អធិបតី​​ភាពលោក​ឧត្តមសេនីយ៍ឯក ហ៊ឹ​ម យ៉ា​ន អគ្គស្នងការ​រង​នគរបាល​ជាតិ និង​មានការ​ចូលរួម​ពី លោក​ឧត្តមសេនីយ៍ត្រី​ ម៉ៅ ច័​ន្ទមធុ​រិ​ទ្ឋ ស្នងការ​នគរបាល​ខេត្ត​ និង​​លោក​ស្នងការ​រង​នគរបាល​ខេត្ត​ទាំង​៩​រូប ​ព្រម​ទាំង​មន្ត្រី​នគរបាល​ផ្នែក​ចរាចរណ៍​ជា​ច្រើន​រូប​ផង​ដែរ​ ៕